សាកល​វិទ្យា​ល័យ​ត្រា​វិញ​ជំរុញ​សហគ្រិន​ភាព​​កៀក​​ជិតទៅ​នឹង​និស្សិត​

ប្រតិបត្តិ​តាម​ដីកាសម្រេច​ទី ៣៥ របស់​រដ្ឋាភិបាល​អំ​ពី​សហគ្រិន​ភាព​ជាតិ​ក្រសួងអប់រំ​ – បណ្តុះបណ្តាល បាន​ចេញ​សេច​ក្តី​សម្រេច​​​កម្ម​វិ​ធី​​ធ្វើ​សមកម្ម​ភាព​ជំនួយ​និស្សិត​សម្រាប់​​​សហគ្រិនភាព​ ជា​មួយ​នឹង​ភារកិច្ច​សំខាន់​ៗ​ដូច៖ សហការ​ជា​មួយ​នឹង​សហ​គ្រិន​​ក្នុង​ការ​បណ្តុះ​បណ្តាល – ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​​ ស្រាវ​ជ្រាវ​ដើម្បី​បង្កើត​គម្រោងការណ៍​​អាជីព​​ចូល​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល កសាង​គម្រោង​ជំនួយ​និស្សិតកៀក​ជិត​សហគ្រិនភាព​​។​

khoi nghiep tvu 01

សាកលល​វិ​ទ្យា​ល័យ​ត្រា​វិញ​​ផ្សារភ្ជាប់​នឹង​បាវចនា​អប់​រំ “រៀន​ពិត– អនុវត្ត​​ពិត–កិត្តិនាម​​ពិត– អាជីព​ពិត” ឆ្លង​តាម​ហេតុ​នោះ​ សាកល​វិទ្យា​ល័យ​ត្រាវិញ​ជា​ទី​​​បណ្តុះ​ចំណេះ​វិជ្ជា​ ជា​ទី​បណ្តុះ​ពន្លក​ដ៏​ច្នៃ​ប្រ​ឌិត បំពេញ​រាល់​បំណង​​ជោគ​ជ័យ​សម្រាប់​និស្សិត​និង​​រួម​ដំណើរ​ការ​ជា​មួយ​និស្សិត​លើ​វិ​ថី​នោះ។ កាល​ពី​ឆ្នាំ​២០១៦ សាកល​វិទ្យា​ល័យ​​បាន​​លើក​តម្កើង​​សកម្ម​ភាព​ជំនួយ​​និស្សិត​ផ្តើម​អា​ជីព​​និង​​លើក​ឡើង​​ផែន​ការ​​ជម្រុញ​​​សកម្ម​ភាព ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ អនុវត្តន៍​​និង​ផ្តើម​អា​ជីព​អោយ​និស្សិត​កាន់​តែ​មាន​ប្រ​សិទ្ធិ​ភាព។​

លេខាធិការ​នៃ​​​​សម្ព័ន្ធយុវជន​ ​ ​លោក ង្វៀន ញ៉ឹត ថាញ់ បាន​អោយ​ដឹង​ថា ក្នុង​រយៈ​ពេល​​​កន្លង សាកលវិទ្យា​ល័យត្រា​វិញ​​បាន​ជម្រុញ​សហការ​យ៉ាង​ជ្រាវ​ជ្រៅ​​ជា​មួយ​នឹង​សហគមន៍សហគ្រាស ដើម្បី​ពង្រីក​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​​តាម​បែប​ កូ-អប់​ (និស្សិត​សិក្សា​ផង ពិសោធ​តាម​មុខ​ជំនាញ​នៅ​ក្រុម​ហ៊ុន​និង​សហគ្រាស​ផង ទទួល​បាន​បៀវត្សរ៍​តាម​សមត្ថភាព​ការ​ងារ​)​ ជួយ​អោយ​និស្សិត​មាន​បំណិន​ជំនាញ​ស៊ីជំ​ជ្រៅ​ ជា​ពិសេស​គឺ​សាកលវិទ្យា​ល័យ​មាន​គោល​នយោបាយ​ជំនួយ​ដល់​បណ្តា​សកម្មភាព​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ អនុវត្ត​សម្រាប់និស្សិត​និង​គ្រូ​បង្រៀន ផ្សារ​ភ្ជាប់​និង​ដាក់​ពង្រាយ​គម្រោង​សហគ្រិន​ភាព​​ដែល​អាច​ដំណើរ​ការ​បាន​ក្នុង​​ពេល​​កំពុង​សិក្សា​។​​

ក្រៅ​ពី​នោះ នាំ​វគ្គ​សិក្សា​និង​បំណិន​ចាំ​បាច់​/ជំនាញ​ទន់ (បណ្តា​បំណិន​ក្រៅ​ពី​មុខជំនាញ) ចូល​ក្នុង​កម្ម​វិ​ធី​សិក្សា​ ដើម្បី​ជួយ​អោយ​និស្សិត​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង សមហរណកម្ម​ចូល​ក្នុង​ទី​ផ្សារ​ការ​ងារ​ឬ​ធ្វើ​សហគ្រិន​ភាព​​ដោយ​ខ្លួនឯង​​។​

ទន្ទឹម​នឹង​នោះ បង្កើត​មជ្ឈ​មណ្ឌល​​​សេវា​កម្ម​បម្រើ​​ការ​ងារ មជ្ឈមណ្ឌល​យុ​វជន​ សហគ្រិន​ភាប​​ព្រម​ជា​មួយ​នឹង​​ពង្រីក​​មូល​និធីសហគ្រិន​ភាព មូល​និ​ធី​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​របស់​និស្សិត ដើម្បី​ជួយ​អោយ​និស្សិតមាន​ទំនុក​ចិត្ត​អភិវឌ្ឍ​គំនិត​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រនិង​បណ្តា​គំនិត​ស្វែង​រក​អាជីព​​មាន​ភាព​ជាក់​ស្តែង​ មាន​ការ​ជំនួយ​លើក​​ដំ​បូង​គឺ​​២០​លាន​ដុងក្នុង​គំនិតមួយៗ ​ដែល​​អាច​អនុវត្ត​បាន។​

​ជា​ប្រ​ចាំ ការ​រៀប​ចំ​ឡើង​​សន្និសិទ សន្និបាត​​និង​បណ្តា​កម្ម​វិ​ធី​ប្រ​ឡង​ពី​គំ​និត​សហគ្រិន​ភាព​​ គឺ​ដើម្បី​បង្កើត​ “ទី​បណ្តុះ​គំ​និត​សហគ្រិន​ភាព​” និង​ឆ្ពោះ​ទៅ “អភិវឌ្ឍ​ទេព​កោ​សល្យ​សហគ្រិន​ភាព”​។ ឆ្នាំ​២០១៧​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​​សហការ​ជា​មួយ​នឹង​​​មន្ទីរ​ឧស្សាហកម្ម​និង​ពា​ណិជ្ជ​កម្ម​ខេត្ត​ត្រា​វិញ និង​បណ្តា​សាកលវិទ្យា​ល័យ អនុវិទ្យា​ល័យ ក្នុង​ខេត្ត​ទាំង​៤​ដូច៖ វិញ ឡុង ត្រា​វិញ បេនត្រែ សុក​ត្រាំង ដើម្បី​​រៀប​ចំ​ឡើង​អង្គ​សិក្ខា​សាលា​ស្តី​ពី “​​​បំផុស​នូវ​គំ​និត​សហគ្រិន​ភាព​​​ចំពោះ​និស្សិត​” ដល់​និស្សិត​នៅ​​ខេត្តទាំង​៤​​នោះ​យ៉ាង​ជោគ​ជ័យ​។​

ពេល​វេ​លា​ខាង​មុខ​ សាកលវិទ្យា​ល័យ​នឹង​បន្ត​អភិវឌ្ឍ​ពង្រីក​មូល​និធិ​សហគ្រិន​ភាព​នេះ​ពី​អតី​ត​និស្សិត បណ្តា​សហ​គ្រាស ដៃគូ​​សហការ​របស់​សាកលវិទ្យា​ល័យ​​និង​គួប​ផ្សំ​យ៉ាង​ស្អិត​រមួត​​ពី​បណ្តា​សកម្ម​ភាព​របស់​​“​ទីបណ្តុះគំ​និត​សហគ្រិន​ភាព​ចំពោះ​និស្សិត​”“ទីកន្លែង​ច្នៃ​​ប្រឌិត​សម្រាប់​និស្សិត​” ជា​មួ​យ​នឹង​សកម្ម​ភាព​ជំនួយ​ សហការ​ស្រាវ​ជ្រាវ​សម្រាប់​​ផលិត​ចេញ​ផលិត​ផល​អនុវត្តន៍ ដើម្បី​ជួយ​អោយ​​និស្សិត​មាន​ការ​ឧបត្ថម្ភពី​​​ធន​​​ធាន​ខាង​ក្រៅ​​សម្រាប់​​ដំ​ណើរ​ការ​សហគ្រិន​ភាព​​និង​បង្កើតអាជីវកម្មដោយ​ខ្លួន​ឯង។​

វ៉័រ តឹន បាំង និស្សិត​ផ្នែក​ច្បាប់​​នៃ​សាកលវិទ្យា​​ល័យ​ត្រា​វិញ ដែល​ជា​អ្នក​គ្រប់​គ្រងហាងម្ហូបអាហារ​​ភាគខាងលិច​ថ្លែង​ថា សាកលវិទ្យា​ល័យ​និង​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​​យុ​វ​ជន​សហគ្រិន​ភាព​​​បាន​និង​កំពុង​​ជំនួយ​អោយ​និស្សិតមាន​គំ​និត​ច្នៃ​ប្រឌិត​​​និង​ស្វ័យ​គ្រប់​គ្រង​​ព្រម​ជា​មួយ​នឹង​គម្រោង​​ដូច​ជា​៖ ហាងលក់​ទំនិញ​គ្រប់​មុខ​ ថត​រូប​ដ្ឋាន​យុវជន ​សម្ភារៈ​ការិយាល័យដ្ឋាន​ សេវាកម្ម​ទទួល​ការ​ពារ​ម៉ូតូនិង​កង់​ ហាងកាហ្វេ​និស្សិត​នៅ​អន្តេវាសិកដ្ឋាន អាហារដ្ឋាន​ភាគ​ខាង​លិច ​​កសិផល​ដ្ឋាន​​សុវត្ថិភាព​។ល។ នេះ​ជា​គម្រោង​សហគ្រិន​ភាព​​​​គំរូ​របស់​និស្សិតដែល​​បាន​និង​កំពុង​អភិវឌ្ឍ​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។​

‎ត្រឹន វ៉ាន់ ដាម និស្សិត​មហា​វិទ្យា​ល័យ​សេដ្ឋកិច្ច ច្បាប់នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​​ជា​ប្រ​ធាន​​ផ្គត់​ផ្គង់​សម្ភារៈ​ការិយាល័យ​ដ្ឋាន​បាន​ចែក​រំឡែក​ថា​៖ ដើម្បី​​ដំ​ណើរ​អាជីវកម្ម​ យើង​ខ្ញុំ​​​បាន​ចូល​រួម​ពី​ជំ​ហ៊ានដំបូង​ដូចជា៖ រត់​លិខិតរដ្ឋបាល​​ ទឹក​​ប្រាក់​​វិនិ​យោគ​ សម្ភារៈ ទីផ្សារ​​ គ្រប់​គ្រង​និង​ផ្គត់​ផ្គងទំ​និញ​។ល។

នាយក​នៃ​មជ្ឈមណ្ឌល​​​​ជំនួយ​យុវជនសហគ្រិន​ភាព​ នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ លោក ង្វៀន វ៉ាន់ វ៉ូ អាន មាន​ប្រសាសន៍​ថា៖ សាកលវិទ្យា​ល័យ​​​នឹង​បន្ត​​នាំ​មជ្ឈ​មណ្ឌល​​ជំនួយ​យុវជន​សហគ្រិន​ភាព​​​រៀប​ចំ​ឱកាស​​ដើម្បី​បង្កើត​សហករណ៍និស្សិត​មាន​គំ​និត​ច្នៃ​ប្រឌិត​ខ្ពស់​ ដើម្បី​ពង្រីកការ​ផ្គត់​ផ្គង់​​​​នូវ​សេវាកម្ម​ផ្សេងៗ​​​ក្នុង​និង​ក្រៅ​សាកល​វិទ្យា​ល័យ។ គម្រោង​​ទាំង​អស់​នោះ​នឹង​ជួយ​អោយ​និស្សិត​កៀក​​ជិត​នឹង​ទម្រង់​ធ្វើ​ពាណិជ្ជ​កម្ម​និង​គ្រប់​គ្រង​​នៅពេល​​កំពុង​​សិក្សា។​

ជា​ពិសេស មជ្ឈ​មណ្ឌល​នឹង​បន្ត​ដោះ​ដូរ ផ្សារ​ភ្ជាប់​ជា​មួយ​នឹងអ្នក​​ឯកទេស​ផ្នែក​បណ្តុះបណ្តាល ដើម្បី​បង្កើត​សហគ្រាស​ខ្នាត់​តូច​និង​ខ្នាត់​មធ្យម​​នៅ​ខេត្ត​ត្រា​វិញ (គម្រោង​ SME ត្រា​វិញ​) ដើម្បី​គួប​ផ្សំ​និង​លើក​ឡើងនូវ​​ដំណោះ​ស្រាយអោយ​​​បាន​ងាយ​ស្រួល​បំផុត​សម្រាប់​និស្សិត​នៅ​ពេល​មាន​គំនិត​សហគ្រិន​ភាព​​របស់​ខ្លួន។

khoi nghiep tvu 02

khoi nghiep tvu 03

khoi nghiep tvu 04

 

ដា វី​

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ​ជំរុញ​សហគ្រិន​ភាព​​កៀក​​ជិតទៅ​នឹង​និស្សិត​