ទិវា​សមោសរនីតិជន​៖ ផ្តល់​សារ​ប្រ​យោជន៍សម្រាប់ជំ​រើស​និស្សិត​ឆ្នាំ​២០១៨

នៅ​ថ្ងៃទី ១១ មីនា ទិវា​សមោសរ​នីតិជន​ផ្សារ​ភ្ជាប់​នឹង​កិច្ច​ការ​ប្រឹក្សា​ជំ​រើស​និស្សិត​ និង​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈ ឆ្នាំ ២០១៨​ ដោយ​សម្ពន្ធ​យុវជន​ខេត្ត​ត្រាវិញ​ សហការ​ជា​មួយ​មន្ទីរ​សិក្សាធិការ​ខេត្ត​និង​សាកលវិទ្យាល័យនានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។ កម្ម​ពិធី​នេះបាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

khi toi 18 tvu 01

ទិវា​សមោសរ​នីតិជន​ឆ្នាំ​នេះ​ទាក់​ទាញ​សិស្សានុសិស្ស​ជាង ២០០០ រូប​មក​ពី​បណ្តា​​វិទ្យាល័យ​ចំ​ណុះ​ខេត្ត​និង​សាកលវិទ្យាល័យ​ទាំង​ ១០ ចំណុះ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និង​ទី​ក្រុង​ហូជីមិញ។

សារប្រយោជន៍មុខ​ជំ​នាញ​ឯកទេស​បាន​ដល់​បេក្ខសិស្ស

នៅ​ទិវា​សមោសរ​នេះ​មាន​ប្រឹក្សា​ជម្រើស​​និស្សិត​ដ្ឋាន​ របស់​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម។

នៅទី​​ជម្រើស​​និស្សិត​ដ្ឋាន​របស់​សាកលវិទ្យាល័យ​ត្រាវិញ​មាន​បេក្ខសិស្ស​ជា​ច្រើន​រូប​ចូល​រួម​សកម្មភាព​ជា​ច្រើន​ដូច​ជា៖ ដោះ​ដូរ​សិល្បៈ គូរ​​រូបភាព រចនា​អក្សរ ឆ្លើយសំ​នួរ។ល។ ក្នុង​មុខ​ជំ​នាញ​ទាំង​ ៤៧​ នៅ​កំ​រិត​បរិញ្ញាបត្រ​និង​ ៣៣ កំ​រិត​បរិញ្ញាបត្រ​រង​ដែល​សាកលវិទ្យាល័យ​ត្រាវិញ​ជ្រើស​រើស​ឆ្នាំ ២០១៨​ បេក្ខសិស្ស​បាន​ផ្តោត​អារម្មណ៍​និង​ដាក់​សំ​នួរ​ជា​ច្រើន​ទាក់​ទង​ទៅ​ដល់​វិស័យ សុខាភិបាល បច្ចេកវិទ្យា សេដ្ឋកិច្ច នីតិសាស្ត្រ គរុកោសល្យ កសិកម្ម ជលវប្បកម្ម គីមី​សាស្ត្រ ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ភាសា​បរទេស គ្រប់​គ្រង​រដ្ឋ​បាលជាតិ​ ការិយាល័យ​ និង​ទេសចរណ៍។ល។

ម្យ៉ាង​វិញ​ទៀត បេក្ខសិស្ស​ថែម​ទាំងបាន​​ស្វែង​រក​នូវ​បទ​ដ្ឋាន​ជំ​រើស ពិន្ទុ​ កំរិតដាក់​ពាក្យ ក៏​ដូច​គោលការ​​ណ៍​គោលនយោបាយ ថ្លៃ​សិក្សា លក្ខខ័ណ្ឌ​សិក្សា ជា​ពិសេស​ពួក​គាត់​ចាប់​អារម្មណ៍ទៅ​លើ​​តម្រូវ​ការ​ការ​ងារ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

បេក្ខសិស្ស ឡេ ហ្វាយ ណាម ជាសិស្សានុសិស្ស​មក​ពី ​វិទ្យាល័យ​ តាប សឺន ស្រុក​ថ្កូវ បាន​លើក​ឡើង​ថា៖ ទិវាសមោសរ​នេះ​ជា​កម្មវិធី​ដ៏​មាន​​ប្រ​យោជន៍​ បាន​ផ្តល់​ព័ត៌មាន​ជា​ច្រើន​អំពី​កិច្ច​ការ​ប្រ​ឡង​ទុតិយភូមិ​ខាង​មុខ​ ក៏​ដូច​ជា​តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ​ដល់​យើង​ខ្ញុំ​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំ​នាញ​ទៅថ្ងៃ​​អនាគត​។

ទទួល​ស្វាគមន៍​បេក្ខសិស្ស​មក​ទស្សនា​នៅ​បណ្តា​អាគារ​សិក្សា​ស្រាវ​ជ្រាវ​

នៅ​ក្នុង​ឱកាស​នេះ មាន ​វិទ្យាល័យចំ​ណុះ​ខេត្ត​​ជាង ២០ បាន​មក​ចូល​រួម​​ទស្សនា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

ហ្វិញ មិញ ធៀន ជា​សិស្សានុសិស្ស​នៃ ​វិទ្យាល័យ ​កូវ​ង៉ាង មាន​សេចក្តី​រីក​រាយ​ហើយ​បាន​ឱ្យ​ដឹង​ថា៖ ជា​លើក​ដំ​បូង​ហើយ​ ដែល​ខ្ញុំ​បាន​ឈាន​​ជើង​ដល់​​​សាកលវិទ្យាល័យ​ត្រាវិញ​ យើង​ខ្ញុំទទួលបាន​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​​លោក​គ្រូ​អ្នក​​គ្រូ និង​បងៗ​ជា​និស្សិត​រីក​រាយ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។ ខ្ញុំបាន​​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ចូល​រួម​ទស្សនា​និងបាន​ផ្តល់​នូវ​​អន្តរកម្ម​ចំ​ពោះ​សាកលគំ​រូនៃ​ការ​សិក្សា​ សម្ភារៈឧបទេស​របស់​មហាវិទ្យាល័យ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ។

ង្វៀន​ វូ លីញ ជា​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ យឿង​ ក្វាង ដុង (ត្រាវិញ) បាន​លើក​ឡើង​ថា៖ បច្ចុប្បន្ន​ ខ្ញុំ​មិន​ទាន់​បាន​កំ​ណត់​មុខ​ជំ​នាញ​សិក្សា​ ប៉ុន្តែ​ខ្ញុំ​មាន​បំ​ណង​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ដែល​ខ្ញុំ​មាន​ក្តី​សុបិនទាំងពី​យូរ​មក​ហើយ។

ម្យ៉ាង​វិញ​ទៀត សាកលវិទ្យាល័យ​ត្រាវិញ​នូវ​មាន​ទទួល​ស្វាគមន៍​កង​គ្រូបង្រៀន​និង​សិស្ស​វិទ្យាល័យ​ តាម ណុង (ខេត្ត​ដុង​ថាប) អញ្ជើញ​មក​ទស្សនា​និង​ចូល​រួម​កម្មវិធី​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជា​ជីវៈ​ឆ្នាំ​២០១៨ ផង​ដែរ។

នៅ​អង្គ​ប្រ​ជុំ​ សិស្សានុសិស្សបាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​លោក​គ្រូ​អ្នក​គ្រូ​ជំ​នាញ ចែក​រំ​ឡែក​បទ​ពិសោធ​និង​ផ្តល់​ព័ត៌មាន​ប្រ​ឡង​ទុតិយភូមិថ្នាក់​ជាតិ និង​លក្ខន្តិក​ជ្រើស​រើស​និស្សិត​ឆ្នាំ​២០១៨ ក៏​ដូច​ឆ្លើយ​បំភ្លឺ​នូវ​ព័ត៌មាន​សំ​ខាន់ៗ​ដល់​មុខ​ជំ​នាញ​សិក្សា​និង​​ឱកាស​ការ​ងារ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​។

khi toi 18 tvu 02

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​សមោសរនីតិជន​៖ ផ្តល់​សារ​ប្រ​យោជន៍សម្រាប់ជំ​រើស​និស្សិត​ឆ្នាំ​២០១៨