គណៈប្រតិភូ​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​ អាស៊ី -AIT ប្រទេស​ថៃ​

នៅ​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​ ២០១៨ លោក​បណ្ឌិត ង្វៀន ទៀន យុង​ – អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សាភិបាល​​​លោក​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​ រួម​មាន​ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ភាព​ចំ​ណុះ​សាកលវិទ្យា​ល័យ​ត្រា​វិញ​ និងថ្នាក់​ដឹក​នាំ​នៃ​បណ្តាមហាវិទ្យាល័យ​រង​សហគមន៍វៀត​ណាម​​បាន​អញ្ជើ​ញទៅ​ទស្សនា​និង​ជួប​ពិភាក្សា​ជា​មួយ​ដៃ​គូ ជុំ​វិញ​កិច្ច​ការ​​ពង្រឹង​ចំ​ណង​មេត្រីភាពសហការ​​ពាណិជ្ជ​កសិកម្ម និង​អភិវឌ្ឍ​បច្ចេកវិទ្យាស្ថេរភាព​​រវាង​វៀត​ណាម​និង​ថៃ នៅ​ AIT​។

tvu-thai-01

ទទួល​គណៈ​​ប្រតិភូ​​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញមាន ​សាស្ត្រាចារ្យ Kazuo Yamamotoនាយក​រង​នៃ​​​​AIT លោក Shawn P. Kelly នាយក​នៃ​ការិយាល័យ​កិច្ច​ការ​បរទេស​ លោក​បណ្ឌិត Freek Olaf de Groot នាយកនៃ​​មជ្ឈ​មណ្ឌល​​ភាសា។​

សាស្ត្រា​ចារ្យ Kazuo Yamamoto បាន​វាយ​តម្លៃ​ខ្ពស់​នូវ​ការ​​​ប្រឹង​ប្រែង​និងការ​​តស៊ូ​​របស់​សាកលវិទ្យា​ល័យ​ត្រា​វិញ​​​​តាម​ស្នាដៃ​បទ​គំ​ហើញ​​​បាន​ចុះ​ផ្សាយ​នៅ​​លើ​​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​លំ​ដាប់​​អន្តរជាតិ។ ទន្ទឹមនឹង​នោះ​លោក​សន្យាថា​​នឹង​ជំនួយ​សាកលវិទ្យា​ល័យ​​​ត្រា​វិញ​ដោយអស់​ពី​ចិត្ត​ក្នុង​ការ​បណ្តុះ​​បណ្តាល​​​ធនធាន​មនុស្ស​និង​​កិច្ច​ការ​ស្រាវ​ជ្រាវ។ លោក​បាន​អោយ​ដឹង​ថា នឹង​ផ្តល់​ឱកាសយ៉ាង​ងាយ​ស្រួល​បំផុត ដើម្បី​គ្រូបង្រៀន​និង​និស្សិត​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​មក​សិក្សា​​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យាអាស៊ីនិយាយ​​ដោយ​ឡែក និង​និស្សិត​វៀតណាម​និយាយ​រួម។ លោក​អោយ​ដឹង​បន្ថែម​ថា បច្ចុប្បន្ននិស្សិត​វៀតណាម​ជាប់​លំ​ដាប់ទី​ ២​ នៅ​AIT​ក្រោយនិស្សិត​​ថៃ។​

លោក​បណ្ឌិត ង្វៀន ទៀន យុង ជំនួស​​គណៈ​ប្រ​តិភូ​ថ្លែង​អំណរ​អរ​គុណ​ដល់​​អ្នក​ដឹក​នាំ​វិទ្យា​ស្ថាន​​បច្ចេកវិទ្យា អាស៊ី ដែល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ លោក​​​ពេញ​ចិត្ត​​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​គម្រោង​បណ្តុះ​បណ្តាល​ពហុមុខ​ជំនាញ​នៃ​វិទ្យា​ស្ថាន​​បច្ចេកវិទ្យា​អាស៊ី ជា​ពិ​សេស​ទៅ​ទៀត​គឺ កម្មវិធី ៣.៥​ឆ្នាំ + ១.៥​ឆ្នាំ។ លោក​មាន​ទំនុក​ចិត្ត​ថា​ភាគី​ទាំង​ពីរ​នៅ​តែ​បន្ត​រក្សា​​ចំណង​មិត្តភាព​នេះ​ ហើយ​លោក​បាន​ផ្តល់​អនុសាសន៍​ដល់​​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​មហាវិទ្យា​ល័យរង​​សហគមន៍​វៀតណាម​សិក្សា​នូវ​ទម្រង់​គ្រប់​គ្រង​ទំ​នើប​ ផលិតផល​កសិកម្ម និង​កម្មវិធី​សិក្សា​ថ្មីៗ ជំរុញ​ថែម​ទៀត​ឱ្យ​​គ្រូបង្រៀនបាន​​ទៅ​សិក្សា​នៅ​បរទេស​និង​ស្វែង​រក​គម្រោង​សហការ​រួមដើម្បី​អភិវឌ្ឍន៍​។​

tvu-thai-02

Lab 1

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូ​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​ អាស៊ី -AIT ប្រទេស​ថៃ​