គណៈ​ប្រតិភូ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​ទៅ​ទស្សនកិច្ច​​នៅ​សាកលវិទ្យា​ល័យ​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា - MUST ម៉ាឡេស៊ី

នៅ​​ថ្ងៃ​ទី១៦ មីនា ឆ្នាំ​២០១៨ លោក​ត្រឹង ហ្វាន់ គីម ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល និង​លោកត្រឹង វ៉ាន់ ទ្រុង សាកលវិទ្យា​ធិការរង បាន​​ដឹក​នាំ​គណៈប្រតិភូ រួម​មាន​ថ្នាក់​ដឹក​នាំ​បណ្តា​អង្គ​ភាព​ចំណុះ​សាកលវិទ្យាល័យ​ត្រា​វិញ​​ ​​និងថ្នាក់​ដឹក​នាំនៃ​មហាវិទ្យាល័យរង​​សហគមន៍វៀត​ណាម​​បាន​អញ្ជើ​ញទៅ​ទស្សនកិច្ច​​និង​ចែក​រំ​ឡែក​បទ​ពិសោធន៍​​អំពី​បញ្ហា​សហការ​អន្តរជាតិ បដិវត្តន៍ឧស្សាហកម្ម៤.០ ​និង​អភិវឌ្ឍ​បច្ចេ​វិទ្យា​រវាង​វៀត​ណាម​នឹង​ម៉ាឡេស៊ី​ចំណុះ MUST។

Ky ket

លោកបណ្ឌិត​សាស្ត្រ​ចារ្យ ​ Premkumar Rajagopal – សាកលវិទ្យា​ធិការ​នៃ​សាកលវិទ្យា​ល័យ​ MUSTបាន​ទទួល​ស្វាគមន៍​យ៉ាងស្និទ្ធ​ស្នាល​និង​​កក់​ក្តៅ​បំផុត។

លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​​ Premkumar Rajagopal ថ្លែង​គោត​សរសើរ​​នូវ​ការចូល​រួម​​និងអភិវឌ្ឍន៍​បទ​គំ​ហើញ​ជា​ច្រើន​​​​របស់​សាកលវិទ្យា​ល័យ​ត្រា​វិញ​​​​នៅ​លើ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ខ្នាត់​​អន្តរជាតិ។ ទន្ទឹមនឹង​នោះ​លោក​សន្យាថា​​នឹង​ជំនួយ​សាកលវិទ្យា​ល័យ​​​ត្រា​វិញ​ដោយអស់​ពី​ចិត្ត​ក្នុង​ការ​បណ្តុះ​​បណ្តាល​​​ធនធាន​មនុស្ស​និង​​កិច្ច​ការ​ស្រាវ​ជ្រាវ។ លោក​បាន​អោយ​ដឹង​ថា នឹង​ផ្តល់​ឱកាសយ៉ាង​ងាយ​ស្រួល​បំផុត ដើម្បី​គ្រូបង្រៀន​និង​និស្សិត​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​មក​សិក្សា​​នៅ MUST។

លោក ត្រឹង ហ្វាង គីម ជំនួស​មុខ​គណៈ​ប្រ​តិ​ភូ​ ថ្លែង​អំណរ​អរ​គុណ​ដល់​អ្នក​ដឹក​នាំ​សាកលវិទ្យា​ល័យ​ដែល​បាន​រៀប​ចំ​កិច្ច​ទស្សនា​ រៀប​ចំ​កម្ម​វិធី​បំ​ពេញ​កិច្ច​ការ​ ចុះ​កិច្ច​ព្រម​ព្រៀង​និង​​ការ​ទទួល​យ៉ាង​កក់​​ក្តៅ​។​

លោក ត្រឹង វ៉ាន់ ទ្រុង សាកលវិទ្យា​ធិការរង​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​និង​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ Premkumar Rajagopal – សាកលវិទ្យា​ល័យធិការ​នៃ MUST បាន​ចុះ​កិច្ច​អនុស្សរណៈ។​

លោក​ ត្រឹង វ៉ាន់ ទ្រុង ​​មាន​ប្រ​សាសន៍​ថា “ខ្ញុំ​​ចាប់​អា​រម្មណ៍​ចំ​ពោះ​សកម្មភាព​​សហការ​របស់​MUST ​ដែល​កំ​ពុង​អនុវត្ត​​នៅ​វៀត​ណាម​ដូច​ជា សកម្ម​ភាព​សហការ​បណ្តុះ​បណ្តាល​និង​ស្រាវ​ជ្រាវ។ ព្រម​ជា​មួយ​នឹង​ភាព​សកម្ម​និង​បទ​ពិសោធន៍រ​​បស់MUST ក៏​ដូចមាន​បំ​ណង​ចិត្ត​ ​និង​ការ​ផ្តេជ្ញា​របស់​ភាគី​ទាំង​ពី២។ ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​កាលានុវត្តន៍​​នេះគឺ​​ជា​​ចំ​ណុច​ចាប់​ផ្តើម​សំ​ខាន់នាំ​​​ទៅរក​​ភាព​ជោគ​ជ័យ​​​បន្ត​បន្ទាប់​ទៀត​ ដែល​​សហ​ការ​ជា​មួយ​នឹង​សាកលវិទ្យា​ល័យ​ត្រា​វិញ​និយាយ​ដោយ​ឡែក​ និង​បណ្តា​មហាវិទ្យា​ល័យរង​​សហគមន៍​វៀត​ណាម​និយាយ​​រួម”។​​

toan canh

លោក​បណ្ឌិត​សាស្ត្រា​ចារ្យ Premkumar Rajagopal – សាកលវិទ្យាធិការ MUST បាន​ផ្ញើ​ពាក្យ​សួរ​សុខ​ទុក្ខ​​ដល់​សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់។ ​លោក​​អោយ​ដឹង​បន្ថែម​​ថា​នៅ ​ខែឧសភា ឆ្នាំ​២០១៨ ​លោកនឹង​មកទស្សនា​និង​បំពេញ​ការ​ងារ​នៅ​​សាកលវិទ្យា​ល័យ​ត្រា​វិញ ​។

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈ​ប្រតិភូ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​អញ្ជើញ​ទៅ​ទស្សនកិច្ច​​នៅ​សាកលវិទ្យា​ល័យ​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា - MUST ម៉ាឡេស៊ី