សម័យ​ប្រឡងលត់​ដំ​បំណិន​​វោហារ​សាស្ត្រ​សម្រាប់​និស្សិត​ឆ្នាំ​២០១៨

សម័យ​ប្រឡងលត់​ដំ​បំណិន​​វោហារ​សាស្ត្រ​សម្រាប់​និស្សិត​ឆ្នាំ​២០១៨ បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​រីក​រាយ​ ដោយ​មាន​វគ្គ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ជក់ចិត្ត​ របស់​បេក្ខសិស្ស​ទាំង​១៨ នាក់ដែល​ជា​និស្សិត​​មក​ពី​បណ្តា​អង្គ​ភាព​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​។ សម័យ​ប្រឡង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃទី​ ១៥ ដល់​ ១៦ ខែ​មីនា ដោយ​មាន​ប្រធាន​បទ​គឺ «សិស្ស​និង​និស្សិត​ក្នុង​ចរន្ត​បច្ចេកវិទ្យា ៤.0»។

Cach mang 4.0 TVU-5

សម័យ​ប្រ​ឡង​នេះ​ ជា​លើក​ទី ៣​ ហើយដែល​មជ្ឈមណ្ឌល​ជំ​នួយ​ការ​សិក្សា​និង​បង្រៀន​ រៀប​ចំ​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​ពី​លោក​បណ្ឌិត ទ្រឿង ទ្រី វូ ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។ សម័យ​ប្រ​ឡងនេះ​គឺ​ក្នុង​ក្រប​ខ័ណ្ឌថ្នាក់​សាកលវិទ្យាល័យ បាន​នាំ​មក​នូវ​ឱកាស​ដល់​និស្សិត​មាន​ទី​លានក្រ​កួត​ប្រ​ជែង​ទេពកោសល្យ​វោហារសាស្ត្រ និង​ពង្រឹង​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង រឹង​មាំ​ថ្លែង​សុន្ទរកថា​ចំពោះ​មហាជន។

បេក្ខជន​ទាំង ១៨ នាក់​បន្តបន្ទាប់​ឡើង​បង្ហាញ​នូវ​ទេពកោសល្យ​វោហារ​សាស្ត្រ​ដែល​បាន​កម្មង់​ប្រ​ធានបទ​ជា​ខាង​ដើម។ បេក្ខ​ជន​មួយរូបៗ មាន​ពេល​វេលា​ ៧ ទៅ ១០ នាទី។ រួច​សម្រាំង​យក​បេក្ខជនតែ​ ៩ នាក់​បន្ត​ឈាន​ចូល​វគ្គ​បន្ត។

Cach mang 4.0 TVU-2

នៅ​វគ្គ​ផ្តាច់​ព្រ័ត្ររួម​មាន​បេក្ខជន​ ៩ នាក់ ត្រូវ​ឆ្លង​កាត់​ពីរ​វគ្គគឺ៖ បង្ហាញ​តែ​ឯកឯង និង​ជា​ក្រុម។ បេក្ខជន​ម្នាក់ៗ ត្រូវ​ចាប់​ប្រ​ធាន​បទ​ដោយ​គណៈកម្មការ​ដាក់​ចេញ។ បេក្ខជន​ត្រូវ​ត្រៀម​សំនួរ ៧ នាទី និង​ថ្លែង​​សុន្ទរកថា ៥ នាទី។ ចំ​ពោះ​​ការ​ងារ​ក្រុម​វិញ​ គឺ​បេក្ខជន​មួយរូបៗបន្ត​ចាប់​ឆ្នោត​ចែក​ជា​៣​ក្រុម​តូច​ និង​ជ្រើស​យក​ប្រ​ធាន​បទ​មួយ​ដោយ​ចៃដន្យ​មាន​ទំនាក់​ទំនង​ដល់​ចរន្ត​បច្ចេកវិទ្យា ៤.០ ហើយ​ក្រុម​នីមួយៗ​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​ពេល ១០ នាទី និង ៥ នាទី​ទៀត​សម្រាប់​សួរ​ដេញ​ដោល។​​

ទីបំផុត​បេក្ខជន ថាច់ មី ជា​និស្សិត​មក​ពី​មហាវិទ្យាល័យ​ភាសា​បរទេស ទទួល​បាន​ជ័យ​លាភី​លេខ​មួយ និងមានចំនួន​ទឺកប្រាក់ ២,៥ លានដុង។

Cach mang 4.0 TVU-3

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម័យ​ប្រឡងលត់​ដំ​បំណិន​​វោហារ​សាស្ត្រ​សម្រាប់​និស្សិត​ឆ្នាំ​២០១៨