កម្ម​ពិ​ធី​បោះ​ជំរំ​ប្រ​ពៃ​ណី ២៦ មីនា​៖ ជំរុញ​កម្លាំង​ចិត្ត​​ដល់​​យុវជន​

រាត្រីថ្ងៃទី២៤ មីនា លោក ត្រឹន​ វ៉ាន់ ទ្រុង អនុ​លេខា​ប្រ​ចាំ​ការ​នូវ​គ​ណៈ​កម្មា​ធិការ​បក្ស​​​ និង​ជា​សាកលវិទ្យា​ធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ​​បាន​អុជ​ភ្លើងគប់​​នៃ​កម្ម​ពិធី​បោះ​ជំរំ​​ប្រ​ពៃ​ណី​ ២៦​ មីនា ​ដើម្បី​​អបអរ​សាទរ​ទិវាអនុស្សា​វរីយ៍ ៨៧​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​សម្ព័ន្ធ​យុ​វជន​កុម្មុយនិស្ត​ ហូ ជី មិញ (២៦/៣/១៩៣១ – ២៦/៣/២០១៨) នៅ​ទី​ស្នាក់​ការ​កណ្តាលដោយ​មាន​ការ​ចូល​រួម​របស់សមាជិក​​សម្ព័ន្ធ​យុវជន​ចំ​នួន​ជាង​ ​៣០០០​រូប។​

IMG 3963 TVU

ថ្លែង​បើក​អង្គ​ពិធី លោក ត្រឹន​ វ៉ាន់ ទ្រុង អនុ​លេខា​ប្រ​ចាំ​ការ​នូវ​គ​ណៈ​កម្មា​ធិការ​បក្ស​​​ និង​​ជា​សាកលវិទ្យា​ធិការរង បាន​ជូនពរ​ដល់​​អង្គ​ភាពនិង​សមាជិក​នៃ​​សម្ព័ន្ធ​យុ​វជន​កុម្មុយនិស្ត​ ហូ ជី មិញ ​​ឆ្លង​កាត់​​អស់​រយៈ​ពេល​៨៧ឆ្នាំការ​​បង្កើត​និង​​អភិវឌ្ឍន៍​។​​ កោត​សរសើរ​នូវ​​រាល់​លទ្ធ​ផល​ ដែល​យុវ​ជន​សាកលវិទ្យា​ល័យ​​ត្រាវិញ​ទទួល​បាន​ក្នុង​រយៈ​ពេល​កន្លង។​

លោក​ក៏​បានអំពាវនាវ​៖ “​យុ​វជន​​គ្រប់​រូប​គួរ​រួម​គ្នា​​អប់​រំ​សីលធម៌ លត់​ដំវិជ្ជា ព្យា​យាម​សិក្សា ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​ទំ​នើប ដើម្បី​ក្លាយ​ជា​ធន​ធាន​មនុស្ស​មាន​ស្មារតី​នយោបាយ​​មាំ​មួន មាន​វិជ្ជា​គ្រប់​គ្រាន់​ បម្រើ​មនោសញ្ចេតនា​​កសាង​ប្រ​ទេស​ជាតិ ឈាន​ទៅ​អភិវឌ្ឍ​ទាន់​សម័យ​និង​ស្ថិរភាព​ សាកសម​ជា​យុ​វជន​នៃ​សម្ព័ន្ធ​យុ​វជន​កុម្មុយនិស្ត​ ហូ ជី មិញ។”

ជា​ពិសេសគាំ​ទ្រ​និង​ជំ​រុញ​​យុទ្ធនាការ “ម៉ោង​ផែនដី” ឆ្នាំ​២០១៨ នៅ​វេ​លា​ម៉ោង​៨:៣០​នាទី និង​​ពន្លត់​ភ្លើង​នៅ​រាល់​សកម្មភាពតាម​​ជំរំ បញ្ជាក់​​សារ​យ៉ាង​ច្បាស់​ថា​​ "Go More Green- ថ្ងៃនេះ​ខ្ញុំ​រស់​​​ប្រ​កប​ដោយ​ជីវិត​បៃតងថែមទៀត​​" ក្នុង​គោលបំណង​ដាស់​​តឿន​ក្រើន​រំលឹក​ ដល់​សមាជិក​យុវជន អង្គ​ភាព​នានា​​​រួម​គ្នា​ធ្វើ​សកម្ម​ភាព​ដើម្បី​សំចៃ​ថាមពល ការ​ពារ​បរិស្ថាន ឆ្ពោះ​ទៅ​សង្គម​មួយ​ដែល​អភិវឌ្ឍ​បៃតង​និង​ស្ថិរភាព។​

បញ្ចប់​នូវ​កម្ម​ពិធី​មីទ្ទីន​ ឈុត​​សម្តែង​និម្មិតកម្ម​​ព្រះ​អគ្គី ព្រះ​រាត្រី បាន​ទាក់​ទាញ​​និស្សិត​ចូល​រួម​​​ធ្វើ​​សកម្ម​ភាពអុជភ្លើងនៃ​កម្មវិធី​បោះជំរំ​ប្រ​ពៃ​ណី។ បន្ទាប់​នោះ សម័យ​ប្រ​ឡង​បង្ហាញម៉ូត​សម្លៀក​បំពាក់​ក៏​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​កុះក​រ​ដោយ​មាន​ការ​ចូល​រួម​ពីសមាជិក​យុវជនទាំង​ឡាយ​មាន​​ចំ​នួន​ក្រុម​ជាង​២០​ផង​ដែរ។​

IMG 4047 TVU

IMG 3807 TVU

IMG 4105 TVU

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្ម​ពិ​ធី​បោះ​ជំរំ​ប្រ​ពៃ​ណី ២៦ មីនា​៖ ជំរុញ​កម្លាំង​ចិត្ត​​ដល់​​យុវជន​