រាត្រីថ្ងៃទី២៤ មីនា លោក ត្រឹន វ៉ាន់ ទ្រុង អនុលេខាប្រចាំការនូវគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានអុជភ្លើងគប់នៃកម្មពិធីបោះជំរំប្រពៃណី ២៦ មីនា ដើម្បីអបអរសាទរទិវាអនុស្សាវរីយ៍ ៨៧ឆ្នាំនៃថ្ងៃបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជី មិញ (២៦/៣/១៩៣១ – ២៦/៣/២០១៨) នៅទីស្នាក់ការកណ្តាលដោយមានការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជនចំនួនជាង ៣០០០រូប។
ថ្លែងបើកអង្គពិធី លោក ត្រឹន វ៉ាន់ ទ្រុង អនុលេខាប្រចាំការនូវគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរង បានជូនពរដល់អង្គភាពនិងសមាជិកនៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជី មិញ ឆ្លងកាត់អស់រយៈពេល៨៧ឆ្នាំការបង្កើតនិងអភិវឌ្ឍន៍។ កោតសរសើរនូវរាល់លទ្ធផល ដែលយុវជនសាកលវិទ្យាល័យត្រាវិញទទួលបានក្នុងរយៈពេលកន្លង។
លោកក៏បានអំពាវនាវ៖ “យុវជនគ្រប់រូបគួររួមគ្នាអប់រំសីលធម៌ លត់ដំវិជ្ជា ព្យាយាមសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ដើម្បីក្លាយជាធនធានមនុស្សមានស្មារតីនយោបាយមាំមួន មានវិជ្ជាគ្រប់គ្រាន់ បម្រើមនោសញ្ចេតនាកសាងប្រទេសជាតិ ឈានទៅអភិវឌ្ឍទាន់សម័យនិងស្ថិរភាព សាកសមជាយុវជននៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជី មិញ។”
ជាពិសេសគាំទ្រនិងជំរុញយុទ្ធនាការ “ម៉ោងផែនដី” ឆ្នាំ២០១៨ នៅវេលាម៉ោង៨:៣០នាទី និងពន្លត់ភ្លើងនៅរាល់សកម្មភាពតាមជំរំ បញ្ជាក់សារយ៉ាងច្បាស់ថា "Go More Green- ថ្ងៃនេះខ្ញុំរស់ប្រកបដោយជីវិតបៃតងថែមទៀត" ក្នុងគោលបំណងដាស់តឿនក្រើនរំលឹក ដល់សមាជិកយុវជន អង្គភាពនានារួមគ្នាធ្វើសកម្មភាពដើម្បីសំចៃថាមពល ការពារបរិស្ថាន ឆ្ពោះទៅសង្គមមួយដែលអភិវឌ្ឍបៃតងនិងស្ថិរភាព។
បញ្ចប់នូវកម្មពិធីមីទ្ទីន ឈុតសម្តែងនិម្មិតកម្មព្រះអគ្គី ព្រះរាត្រី បានទាក់ទាញនិស្សិតចូលរួមធ្វើសកម្មភាពអុជភ្លើងនៃកម្មវិធីបោះជំរំប្រពៃណី។ បន្ទាប់នោះ សម័យប្រឡងបង្ហាញម៉ូតសម្លៀកបំពាក់ក៏បានប្រព្រឹត្តឡើងយ៉ាងកុះករដោយមានការចូលរួមពីសមាជិកយុវជនទាំងឡាយមានចំនួនក្រុមជាង២០ផងដែរ។
ដា វី