មហាវិទ្យាល័យភា​សា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​មាន​សកម្មភាព​ផ្សារភ្ជាប់​បណ្តា​វិទ្យាល័យ​ជនជាតិ​អន្តេវាសិក​នៅ​ក្នុង​និង​ក្រៅ​ខេត្ត

មហាវិទ្យាល័យភា​សា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​បាន​ឱ្យ​ដឹង​ថា៖ ក្នុង​រយៈពេល​បីខែកន្លង​ យើង​ខ្ញុំ​បាន​រៀប​ចំនូវ​​សកម្មភាពជា​ច្រើន​ដូច​មាន​កម្មវិធី​ដោះ​ដូរ​សិល្បៈ កីឡា ចុះ​កិច្ច​ព្រម​ព្រៀង​លក្ខណៈ​​មិត្ត​ភាព​ជា​មួយ​វិទ្យាល័យជន​ជាតិ​អន្តេវាសិក​​ទាំង ១២ នៅ​ក្នុង​និង​ក្រៅ​ខេត្ត។

IMG-2241 600x353

ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្មវិធី​ខាង​លើ​ យើង​ខ្ញុំ​នូវ​មាន​កម្មវិធី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយថ្នាក់​ដឹក​នាំ ​សិស្សានុសិស្ស ក្នុង​គោល​បំណង​​ប្រឹក្សា​និង​​ឧទ្ទេសនាម​មុខ​ជំ​នាញ​ដល់​សិស្សានុសិស្ស​ទាំង​ឡាយ​នៅ​វិទ្យាល័យ​នានា​ដូច​ជា​នៅ​ខេត្ត​ត្រាវិញ កាម៉ាវ ហូវ​យ៉ាង សុក​ត្រាំង វិញឡុង អានយ៉ាង គៀងយ៉ាង តីណិញ ប៊ីញភឿក។ល។

ក្នុង​ឱកាស​ជួប​សំ​ណេះ​សំណាល​នោះ​ដែរ ​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​បាន​ចុះ​កិច្ច​ព្រម​ព្រៀងជា​លក្ខណៈ​មិត្ត​ភាព​​ជា​មួយវិទ្យាល័យ​នានា​នោះ​ផង​ដែរ ដើម្បី​រឹត​ចំណងថែម​​ទៀត​នូវ​អន្តរទំនាក់ទំ​នង​ក្នុង​កិច្ច​ការ​សិក្សា​ស្រាវជ្រាវ បំប៉នជំ​នាញ​វិជ្ជាជីវៈ សិក្សា​បទពិសោធនិង​​ជា​ពិសេស​គឺ​ប្រឹក្សា​វិជ្ជាជីវៈ​ដល់​សិស្សានុសិស្ស។

លោក​គ្រូ ថាច់ សុង ចាង​ហ្វាង​នៃ​វិទ្យាល័យ​ជន​ជាតិអន្តេវាសិក​ ហ្វិញ​កឿង ខេត្ត​សុក​ត្រាំង​ថ្លែង​ឱ្យ​ដឹង​ថា៖ ដោយ​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​​សាកលវិទ្យាល័យ​ត្រាវិញ ខ្ញុំ​បាន​ស្វែង​យល់​និង​ដឹង​លឺ​នៅ​ទី​នោះ​​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ស្រប​នឹង​តម្រូវ​ការ​សិក្សារបស់​សិស្ស​និស្សិត​​ជា​ច្រើន​ ហើយ​ខ្ញុំ​មាន​បំ​ណង​និង​ផ្តល់​តម្រុយ​ជ្រើស​រើស​មុខ​ជំ​នាញ​ជា​ច្រើន​លើ​វិស័យ​ភាសា វប្បធម៌​ខ្មែរ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​យក​ទៅ​ពិចារណាទៅ​តាម​ចំ​ណង់​ចំ​ណូល​​ចិត្ត​របស់​ពួក​គេ ដើម្បីពួក​គេ​​រួម​ចំ​ណែកចូល​រួម​​កសាង​មាតុភូមិ​សុក​ត្រាំងមួយ​ថ្ងៃ​កាន់​តែ​​វិវឌ្ឍនៈ​ទៅ​មុខ។

IMG-2273 600x400

khoa-vh-nt-khmer-nbtvu

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យភា​សា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​មាន​សកម្មភាព​ផ្សារភ្ជាប់​បណ្តា​វិទ្យាល័យ​ជនជាតិ​អន្តេវាសិក​នៅ​ក្នុង​និង​ក្រៅ​ខេត្ត