សាកលវិទ្យា​ល័យត្រាវិញ៖សកម្មភាព​​រីក​រាយ​ស្វាគមន៍​​បុណ្យ​​ចូល​ឆ្នាំ​ថ្មីប្រ​ពៃណី​ខ្មែរ ២០១៨

ជា​រៀងរាល់​ឆ្នាំ នា​ចុង​ខែ​មីនាដល់​ពាក់​​កណ្តាល​ខែមេសា (គ្រិស្តសករាជ) នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​តែង​ប្រ​ព្រឹត្ត​ឡើង​បណ្តា​​សកម្ម​ភាព​​​​វប្បធម៌ សិល្បៈ ល្បែង​ប្រ​ជា​ប្រិយ​ដើម្បី​អំណរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ២០១៨។​

IMG 9251

សកម្ម​ភាព​នេះ​​បាន​ទាក់​ទាញរាប់​ពាន់​ សិស្ស និស្សិត គ្រូ​បង្រៀន បេក្ខជន អ្នក​គាំ​ទ្រ​នៃ​សាកលវិទ្យា​ល័យនានា​ ​និង​បណ្តា​វិទ្យាល័យ​ជនជាតិអន្តេវាសិកចំណុះ​ខេត្តត្រាវិញ ព្រម​ជា​មួយ​នឹងនិស្សិត​​កម្ពុជា​​​ ។​

សម័យ​ប្រ​ឡង​​សូរសៀង​សិស្ស និស្សិត​ខ្មែរ៖ បំ​ផុស​​ឡើង​អ្នក​ដែល​មាន​ទេព​កោសល្យ​ជា​ច្រើន​រូប​ ជា​ធនធាន​សម្រាប់​បម្រើ​សកម្ម​ភាព​វប្បធម៌សិល្បៈ

ជា​​ទី​កំណើត​បណ្តុះ​បណ្តាល​អំពី​វប្បធម៌ – វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ នា​ថ្ងៃ​ទី​៣០ មីនា គណៈយេនឌ័រ​​និង​ជនជាតិបាន​​​សហការ​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​ភាសា – វប្បធម៌ – វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​រៀប​ចំ​ឡើង​កម្ម​វិ​ធី​ប្រ​ឡង​សូរ​សៀង​សិស្ស និស្សិត​ខ្មែរ​​​ ទទួល​បាន​​ជោគ​ជ័យ។

​គណៈ​រៀប​ចំ​កម្ម​វិ​ធី​បាន​អោយ​ដឹង​ថា កម្មវិធីឆ្នាំ​នេះ​មាន​ទ្រង់​ទ្រាយ​​ធំ​ជាង​រាល់​ឆ្នាំ សំបូរបែប​និង​រក​ឃើញ​បាន​និស្សិត​ច្រើន​រូប​ដែល​មាន​ទេព​កោសល្យ​ច្រៀង​និង​សម្តែង។​

ឆ្លង​តាម​ការណ៍​នោះ ​សាកលវិទ្យា​ល័យ​ជ្រើស​រើស​និង​លត់​ដំ​​បំប៉ន​ទេព​កោសល្យ​បាន​ជំនាញថែម​ទៀត​ ដើម្បី​​ជា​​ធន​ធាន​សម្រាប់​ចូ​ល​រួម​ប្រ​ឡង​កម្ម​វិ​ធី​ផ្សេងៗ​ ជួយ​អោយ​​​និស្សិត​មាន​ជំនឿ​លើ​ខ្លួន​ឯង​ ដើម្បី​បង្ហាញ​​នូវ​សមត្ថភាព​លើ​វេទិការ​ ក៏​ដូច​ជា​ហ្វឹក​ហាត់​ក្នុង​ការ​សិក្សា​។

សឺន ធី ឡិញ និស្សិត​​ឆ្នាំ​ទី​៤ ផ្នែក​វប្បធម៌ខ្មែរ​​បាន​អោយ​ដឹង​ថា ស្ថិត​នៅ​​រា​ត្រី​ប្រ​ឡង មាន​អ្នក​ទស្សនា​ជាង​២០០​រូប​បាន​ស្តាប់​និង​តាម​ដាម​ដល់​បញ្ចប់​កម្ម​វិធី (មាន​២០​ឈុត​សម្តែង) មាន​គ្រប់​បែបយ៉ាង ដូច​ជា​បទ​ចម្រៀង​កោត​​សរសើរ​​ស្នេហា​មាតុ​ភូមិ​ គុណ​គ្រូ មិត្តភាព សាកលវិទ្យា​ល័យ ជា​ពិសេស​គឺ​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​គណៈ​កម្ម​ការ។​

មិន​ត្រឹម​តែ​​ការ​ចូល​រួម​​របស់​និស្សិត​សាកលវិទ្យា​ល័យ ក្រៅ​ពី​នោះ​នៅ​មាន​​វត្ត​មាន​របស់​បេក្ខជន​មក​ពី​បណ្តា​​សាលាជនជាតិអន្តេវាសិកថ្កូវ ​ ​ទីវកឹន​និង​និស្សិត​កម្ពុ​ជា​។

ថាច់ ផាក និស្សិត​ផ្នែក គរុកោសល្យ​អក្សរសាស្ត្រ​ខ្មែរ ជា​បេក្ខជន​ចូល​រួម​ប្រ​ឡង​ក្នុង​កម្ម​វិធី​បាន​​អោយ​ដឹង​ថា៖ "នេះ​ជា​ទី​លានយ៉ាង​ចំណាប់​អា​រម្មណ៍​និង​ពិសេស ​​​សម្រាប់​និស្សិត​យើង​ខ្ញុំ​នា​ឱកាស​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ"។

គាត់​បន្ថែម​ថា៖ បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​គឺ​ជា​ឱកាស ដើម្បី​ខ្ញុំ​ហ្វឹក​ហាត់​បំណិន​របស់​ខ្លួន​ ដែល​សម្តែង​​នៅ​លើ​វេទិ​ការ​ ជឿជាក់​ខ្លួន​ឯង និង​ដោះ​ដូរ​វប្បធម៌ សិល្បៈ​ជា​មួយ​នឹង​មិត្តផ្សេងៗ។​​    

កម្ម​វិ​ធី​ប្រ​ឡង​ឆ្នាំ​នេះ​ គ៏​ជា​ឱកាស​ដើម្បី​និស្សិត​កម្ពុ​ជា​ដោះ​ដូរ​វប្បធម៌ សិល្បៈ​ជា​មួយ​នឹង​និស្សិត​សា​កល​វិទ្យា​ល័យ​ត្រា​វិញ ព្រម​ទាំង​​សិស្ស​​ពី​បណ្តា​សាលា​ជនជាតិ​អន្តេវាសិក​ក្នុង​ខេត្ត ជាមួយ​នឹង​សិល្បៈគ្រប់ៗ​បែបដូច៖ ច្រៀង រាំ សម្តែង។ល។

Nut Pheng (នុតផេង) ជា​និស្សិត​កម្ពុ​ជា​ចែក​រំឡែក​ថា៖ "ខ្ញុំ​មាន​អា​រម្មណ៍​ថា​សប្បាយរីករាយ​ណាស់ ដែល​តំណាង​អោយ​និស្សិត​កម្ពុជា​ចូល​រួម​កម្ម​វិ​ធី​ប្រ​ឡង​សូរ​សៀង​សិស្ស និស្សិត​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី នេះ​គឺ​ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​ភ្លេច​បាន​​ក្នុង​រយៈ​​​ជា​និស្សិត​​​​នៅ​​វៀត​ណាមពេល​សិក្សា​នៅ​សាកលវិទ្យា​ល័យ​ត្រា​វិញ"។​

គណៈ​រៀប​ចំ​ក៏​​ជ្រើស​រើស​បាន​បេក្ខ​ជន​​​ឆ្នើម​និង​ប្រ​ទាន​រង្វាន់​នៅ​​រា​ត្រី​សមោសរ​សិល្បៈ​ (ថ្ងៃទី៣១ មីនា) បេក្ខជន ថាច់​ សឺន សំណាង ជាប់​លេខ១ ​; ចៅ សុគុណ ជាប់​លេខ២ និង យ៉ាញ់ ធី លឿង ជាប់​លេខ៣។​

កុះ​ករ​ជា​មួយ​នឹង​បណ្តា​ល្បែង​ប្រ​ជា​ប្រិយ​បាន​ប្រ​ព្រឹត្តិ​ឡើង​នៅ​អន្តេវាសិកដ្ឋាន​

លោក ផាន ហឺវ ភុក ប្រ​ធាន​គណៈ​គ្រប់​គ្រង​អន្តេវាសិកដ្ឋាន​បាន​អោ​យ​ដឹង​ថា៖ "​ពិ​ធី​​ប្រ​កួត​​លើក​នេះ ជាឱកាស​​សម្រាប់​និស្សិត​ ជា​ពិសេស​គឺ​និស្សិត​ខ្មែរ និស្សិត​កម្ពុ​ជា ចូល​រួម​រីករាយ​សប្បាយ​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ជួប​ជុំ​ជា​មួយ​នឹង​ពិ​ធី​ប្រកួត​ឆ្នាំ​នេះ​មាន​ក្រុម​ចូល​រួម​ប្រកួត​​​​ចំនួន​៧​ក្រុម ក្នុង​នោះ​និស្សិត​កម្ពុជា​១​ក្រុម និង​​វិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រាវិញ១​ក្រុម​"។

IMG 2494

ពិ​ធី​ប្រ​កួត​បាន​រៀប​ចំ​ឡើង​ដោយ​​សម្ព័ន្ធ​យុវជន​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ​សហការ​ជា​មួយ​នឹង​ក្លឹប​ជំនាញ​ទន់​រួម​មាន​ល្បែង​ប្រជា​ប្រិយ​ដូច៖ ទាញ​ព្រ័ត្រ លោត​បាវ​ អុំ​ទូក​លើ​គោកនិង​ល្បែង “រស់​ជាតិ​ផ្អែមឌិត​ជាប់​ឱរា​”។ សកម្ម​ភាព​បាន​ទាក់​ទាញ​និស្សិត​រាប់​រយ​រូប​ចូល​រួម​ប្រកួត​និង​គាំ​ទ្រ។​

រាត្រីសមោសរសិល្បៈ ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០១៨

រា​ត្រីថ្ងៃ​ទី ៣១ មីនា សិស្ស និស្សិត គ្រូបង្រៀន ​ជាង​៥០០​រូប​ នៃ​សាកលវិទ្យា​ល័យ​បាន​ទស្សនា​បណ្តា​ឈុត​សម្តែង​សិល្បៈ​ដោយ​គណៈរៀប​ចំ​បាន​ជ្រើស​រើស​ពី​សម័យ​ប្រ​ឡង​សូរ​សៀង​សិស្ស និស្សិត​ខ្មែរ​ដែល​ប្រ​ព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​៣១ មីនា។​

ទន្ទឹម​នឹង​នោះ ​កម្ម​វិ​ធី​​នៅ​មាន​ការ​ចូល​រួម​ឈុត​ច្រៀង រាំ ចម្រៀង​ចាប៉ី​និង​សម្តែង​ឧបករណ៍​ភ្លេង​​ដោយ​ចានរបស់​សិល្បករ​មក​ពី​ក្រុម​សិល្បៈរស្មី​ប្រទីប​ខេត្ត​ត្រា​វិញ។

នា​រា​ត្រី​សមោសរ​សិល្បៈ​ សាកលវិទ្យា​ល័យ​ក៏​បានជូន​​អាហារូបករណ៍​ចំនួន​១៤​ចំណែក​ដល់​និស្សិត​ដែល​មាន​ជី​វភាព​លំបាក ក្នុង​មួយ​ចំណែក​មាន​ទឹក​ប្រាក់ចំនួន​៥០០​ពាន់​ដុង។​

វាយ​តម្លៃ​រួម​​​​អំ​ពី​សកម្ម​ភាព​នេះ​ អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យា​ធិការរី​រង​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញបាន​អោ​យ​ដឹង​ថា៖ "សកម្មភាព​អំណរ​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨ បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​ជោគ​ជ័យ គ្រប់​អត្ថន័យ គ្រប់​បែបយ៉ាង បាន​ទាក់​ទាញ​សិស្ស​និស្សិត​ជា​ច្រើន​រូប​មក​ចូល​រួម​និង​ដោះ​ដូរ។​ បណ្តា​បទចម្រៀង​កោត​សរសើរ​មាតុភូមិ ក្បាច់​រាំ​ គឺ​ជា​វិ​ធី​ដែល​​ពង្រីក​តម្លៃ​និង​អភិរក្ស​វប្បធម៌​ វិចិត្រ​សិល្បៈ​របស់​ជន​ជាតិ​ខ្មែរ។​

សាកលវិទ្យា​ធិការ​រី​​រង​សង្ឃឹម​ថា បណ្តា​អង្គ​ភាពនឹង​បន្ត​សហការ​បង្កើត​ឡើង​ទី​លានមាន​ប្រ​យោជន៍​​ជា​ច្រើន​​ទៀត​ ដើម្បី​ជួយ​អោយ​និស្សិត​ហ្វឺកហ្វឺន​បំណិន អភិវឌ្ឍ​ជំនាញ​និង​ដោះ​ដូរ​វប្ប​ធម៌​ជា​មួយ​នឹង​និស្សិត​កម្ពុ​ជា ក៏​ដូច​ជា​បង្កើត​ឡើង​​ការ​ចំណាប់​អារម្ម​ណ៍​ល្អ​អំពី​សាកលវិទ្យា​ល័យ​ត្រា​វិញ​ចំពោះ​សិស្ស​នៃ​បណ្តា​សាលា​ជនជាតិ​អន្តេវាសិក ​​។

ជំនួស​មុខ​នាយក​សាកលវិទ្យា​ល័យ​ សាកលវិទ្យា​ធិការ​រី​រង ក៏​ផ្ញើ​ពាក្យ​ជូន​ពរ​​ដល់​គ្រូ​បង្រៀន បណ្តា​និស្សិត​និង​ក្រុម​គ្រួ​សារ​ខ្មែរ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​​ថ្មី​ តែង​មាន​សុខភាពល្អ​និង​ជោគជ័យ​ក្នុង​កិច្ច​ការ​ទាំង​ឡាយ។​

IMG 9205

IMG 2674

IMG 2722

ដា វី​

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យា​ល័យត្រាវិញ៖សកម្មភាព​​រីក​រាយ​ស្វាគមន៍​​បុណ្យ​​ចូល​ឆ្នាំ​ថ្មីប្រ​ពៃណី​ខ្មែរ ២០១៨