អ្នក​ស្រី​​បណ្ឌិត Eden R. Divinagracia ចែក​រំឡែក​បទពិសោធ​កិច្ច​ការ​​យេនឌ័រ​

(TVU) - នៅ​ថ្ងៃទី ៤ មេសា សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចំ​នួន ២០ នាក់​បាន​ចូល​រួម​កិច្ច​សំ​ណេះ​សំ​ណាល ដោយ​មាន​ប្រធាន​បទ​ «កត្តា​រសើប​​យេនឌ័រ​នៅការិយាល័យ​ធ្វើ​ការ​»​ជា​មួយ​អ្នក​ស្រី​បណ្ឌិត​​ ​Eden R. Divinagracia ដែល​ជានាយិកា​ប្រតិបត្តិ​នៃ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ហ្វីលីពីន​ទទួល​បន្ទុក​ចំ​នួន​ប្រ​ជា​ជន​ សុខាភិបាល​និង​សុខុមាលភាព​។

Gioi tvu

ក្នុង​​កិច្ច​សំណេះ​សំ​ណាល​ ភាគី​ទាំង​ពីរបាន​ចូល​រួម​លើក​កម្ពស់​មនសិការ​សមភាព​យេនឌ័រក្នុង​ការ​ងារ​និង​គ្រួសារ​ក៏ដូច​ក្នុង​សង្គម​បច្ចុប្បន្ន​កំពុង​កើត​មានយ៉ាង​ស្មុគស្មាញ​។

អ្នក​ស្រី​​បណ្ឌិត ​Divinagracia អោយ​ដឹង​បន្ថែម​ថា៖ ការ​ភ្ញាក់​រលឹក​​អំពី​យេនឌ័រ​កំពុង​មាន​ចរន្ត​បង្ក​ឱ្យ​មនុស្ស​មាន​គំនិត​ត្រិះរិះសកម្ម​ឡើង។ ប៉ុន្តែ​នៅ​មាន​កន្លែង​ខ្លះ​យើង​សង្កេត​ឃើញ​ថា​នៅមាន​អសមភាព​យេនឌ័រ​នៅ​ឡើយ។​ អ្នក​ស្រី​​ថ្លែង​ថា​យេនឌ័រ​នឹង​ប្រែ​ប្រួលនៅ​​ពេល​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ​ដឹង​យោគ​យល់​និង​គោរព​គ្នាទៅ​វិញ​ទៅ​មក។

Gioi tvu 2

លោក​សាស្ត្រាចារ្យ បណ្ឌិត ផាម ​ទៀត ខាញ់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ចុះ​កិច្ច​អនុស្សរណៈសហការ​ជា​មួយ​អ្នក​ស្រី​បណ្ឌិត ​Eden R. Divinagracia ស្តីអំពី​​អភិវឌ្ឍលទ្ធភាពនៃ​ការ​​ស្រាវជ្រាវ​យេនឌ័រ​និង​សមភាព​យេនឌ័រ ស្វែង​រក​ដៃ​គូឧបត្ថម្ភ​ឱ្យ​បណ្តា​សកម្មភាព​ដើម្បី​សហគមន៍មាន​ដូច​ជា៖ ជំ​នួយ​ស្ត្រី​ភេទ​ក្រី​ក្រ ជន​ពិការ និង​ជនជាតិ​ភាគ​តិច ចែក​រំ​ឡែក​បទ​ពិសោធ​នៃ​គម្រោងការ​ កម្មវិធី​នានា។

ឱកាស​នេះ​សាកលវិទ្យាធិការ​បាន​ថ្លែង​អំណរ​គុណ​ដល់​គណៈប្រតិភូ​បាន​អញ្ជើញ​មក​ទស្សនៈ​កិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​និង​សង្ឃឹម​ចំ​ណង​មិត្តភាព​នៃ​​​យើងទាំង​ពីរ​រីក​ចំ​រើន​ទៅ​មុខ។

Gioi tvu 1

ហ្វិញ សាង