"បណ្តុះ​ពន្លកនៃ​វិជ្ជា"ផ្តល់​កម្លាំង​ចិត្ត​ដល់​សិស្ស និស្សិត​ ឆ្លង​ផុត​ជីវភាព​ក្រីក្រ​

បន្ត​ដំណាក់​កាល​ទី១, ទី២,ទី៣, ទី៤, ទី៥ ដល់​ដំណាក់​កាល​ទី៦ កម្ម​វិ​ធី “បណ្តុះពន្លកនៃវិជ្ជា”​​កាន់​តែ​ស​បញ្ជាក់​បាន​នូវ​តម្លៃ​នៃចិត្តសប្បុរសធម៌ដ៏​ជ្រាវ​ជ្រៅ​ ផ្តល់​កម្លាំង​ចិត្ត​ដល់​សិស្ស និស្សិត​ជា​ច្រើន​រូប ដែល​មាន​ជីវភាព​ក្រីក្រ​ ជំនះ​បាន​ឧបសគ្គ​​​ឈាន​ឡើង​ក្នុង​ការ​សិក្សា​ឆ្ពោះ​ទៅ​អនាគត។​

uom-mam-giai-doan-5-2

ដំណាក់​កាល​ទី​ ៦ សាកវិទ្យា​ល័យ​ត្រា​វិញ​​បាន​បន្ត​ចុះ​កិច្ចអនុស្សរណៈ​សា​ជាថ្មី​​ជា​មួយ​ដៃ​គូ​រួម​មាន៖ ​ស្ថានីយ៍ទូរទស្សន៍ត្រាវិញ,​​ VNPT ត្រា​វិញ ​​និង​​ Sacombank ត្រា​វិញ ដើម្បី​អនុវត្ត​ជោគ​ជ័យ​នូវ​គម្រោង​ខាង​លើ​ដល់​ចុង​​​​ឆ្នាំ ២០១៨។  កម្ម​វិធី​បាន​ផ្តល់អាហារូបករណ៍​ដល់ និស្សិត សិស្ស​វិទ្យា​ល័យនានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ដែលពួក​គេមាន​ជីវភាព​​លំ​បាកប៉ុន្តែព្យាយាមក្នុង​ការ​សិក្សា។ ​កញ្ចប់​ថវិកានៃ​កម្មវិធី​នេះ​មាន​ជាង​៣៥០ លាន​ដុង ក្នុង​នោះ​​អាហារូបករណ៍ចម្បង​មាន ២០​ ចំណែក​ (​៧លាន​ដុង/ចំណែក) និង​អាហារូបករណ៍​បន្ទាប់បន្សំ​មាន ​៨៥​ ចំណែក​ (២ ដល់ ៣លាន​ដុង/​ចំណែក)​។​

គណៈ​រៀប​ចំ​កម្ម​វិធី "បណ្តុះពន្លកនៃ​វិជ្ជា”​ បាន​អោយ​ដឹង​ថា តាំង​ពី​ឆ្នាំ​ ២០១៤​មក​ដល់​បច្ចុប្បន្ន​នេះ កម្ម​វិ​ធី​បាន​​ជំនួយនិង​ផ្តល់​កម្លាំង​ចិត្ត​និង​ទឹក​ប្រាក់​ចំនួន​ ១,១៦៤​ពាន់​លាន​ដុងដល់​និស្សិត​ចំនួន​៣២០​រូប ​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ និង​សិស្ស​វិទ្យា​ល័យនៅ​​ក្នុង​ខេត្ត​និង​តំបន់ជិត​ខាង​ដែល​មាន​ជី​វភាព​ក្រ​លំបាក តែ​មាន​ចិត្ត​តស៊ូ។​

ត្រឹន ធី ធ្វី ត្រាង ជា​និស្សិតសិក្សា​មុខ​ជំ​នាញ​អប់រំ​មតេយ្យឆ្នាំ​ទី៤ ​បាន​ចែក​រំឡែក​ថា “ដោយ​ខ្ញុំ​យល់​ឃើញ​ការ​​សិក្សា​ជា​វិថី​​​មួយ​​គត់​ដើម្បី​ឆ្លង​ផុត​ភាព​ក្រី​ក្រ ទើប​ខ្ញុំ​ជ្រើស​រើស​ការ​សិក្សា​ជា​កិច្ចការ​ចម្បងព្រម​ជា​មួយ​​នឹង​បំណង​ទទួល​បាន​លទ្ធ​ផល​ល្អ​បំផុត​ក្នុង​ការ​សិក្សា ដើម្បី​មិន​ធ្វើ​អោយ​​លោក​យាយ​ មិត្ត​ភក្តិខក​បំណង។ ទទួល​បាន​អាហារូបករណ៍​​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់ និង​សូម​អរគុណ​ដល់​សាកលវិទ្យា​ល័យ​ព្រម​ទាំង​អង្គភាព​ដែល​បាន​ឧបត្ថម្ភ​​ផ្តល់​អាហារូបករណ៍​ដ៏​មាន​តម្លៃ ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​​លើ​វិថីសិក្សា​”។

ង្វៀន ធី ធូ ហ្វៀន សិក្សា​មុខ​ជំនាញ​ភាសា​អង់គ្លេសឆ្នាំ​ទី២ ក៏​បាន​អរគុណ​ដល់​សាកលវិទ្យា​ល័យ​និង​ម្ចាស់​ឧបត្ថម្ភ​ទាំង​ឡាយព្រម​ទាំង​​មា​មីង​ដែល​បាន​ជំនួយ​ដល់​យើង​ខ្ញុំ។ ខ្ញុំ​សន្យា​ថា​នឹង​ព្យាយាម​សិក្សា​អោយ​បាន​ល្អ​  ព្យាយាម​កសាង​ជីវិត​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

លោក ង្វៀន វ៉ាន់ ហ្វាញ់ – ស្រុកយ្វៀន ហាយ អ្នក​​ទស្សនា​កម្មវិធីលើ​​កញ្ចក់​ទូរទស្សន៍​បាន​ឱ្យ​ដឹង​​ថា៖ នេះ​ជា​កម្ម​វិ​ធី​មួយ​ដ៏​មាន​ប្រ​យោជន៍ មាន​ភាពសប្បុរសធម៌ដ៏​ជ្រាវ​ជ្រៅ​ ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​អោយ​​​ចេះ​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​ជីវិត​និង​សិក្សា។ សង្ឃឹម​ថា កម្ម​វិ​ធី​នឹង​អភិវឌ្ឍ បើក​ទូលាយ​និង​ជំនួយ​បាន​ប្អូនៗ​ជា​ច្រើន​រូប​ទៀត​ដែល​មាន​​ជីវភាព​ក្រ​លំបាកនៅ​ក្នុង​ខេត្ត​ត្រា​វិញ​​ ដើម្បី​ពួក​គេ​​មាន​ឱកាស​​សិក្សា”។

20170824 142230 copy

លោក ង្វៀន វ៉ាន់ ហុង នាយករង​​នៃ​មជ្ឈ​មណ្ឌល​ធុរកិច្ច​-VNPT ត្រា​វិញ​បា​ន​អោយ​ដឹង​ថា កម្ម​វិ​ធី​នេះ​ដំណើរ​ការ​បាន​៦​ដំណាក់​កាល ហើយដំណាក់​កាល​នីមួយៗ​មាន​ការ​អភិវឌ្ឍ​ន៍​ តាំងពី​តម្លើង​គម្រោង​​កម្ម​វិ​ធី ពិនិត្យនិង​ស្វែង​រក​បេក្ខសិស្សទទួល​អាហារូបករណ៍​ ហើយ​ចំនួន​អាហារូបករណ៍​ក៏​កើន​ឡើង​​ជាង​មុន។​ លោក​មាន​សេច​ក្តី​មោទនណាស់​ដែល​បាន​ឧបត្ថម្ភ​​ចំពោះ​កម្ម​វិធី​ដ៏​មាន​ប្រ​យោជន៍​និង​ជំនួយ​ត្រូវ​មនុស្ស ត្រូវ​នឹង​ជីវភាព​ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​សម្រេច​ជោគ​ជ័យ​នៃ​​ក្តី​សុបិន​របស់​ខ្លួន។

លោក ង្វៀន ដុង ខើយ ប្រ​ធាន​​ការិយាល័យ​ ទូរគមនាគមន៍​ និង​ផ្សព្វផ្សាយ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា​ លោក​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កម្ម​វិធី​នេះ​តាំង​ពីចាប់​ផ្តើម​មក​ម៉្លេះ លោក​ក៏​មាន​បំណង​ចង់​ជួយ​សិស្ស​ និស្សិត​ជា​ច្រើន​ទៀត ដែល​​កំពុង​សិក្សា​ផង ធ្វើ​ការ​ផង​​ដោយ​​លំបាក ​ផ្គត់​ផ្គង​ជីវភាព​របស់​ខ្លួន ដើម្បី​ជួយដល់​គ្រួសារ​និង​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា។​ តាំង​ពី​ខែមករា ២០១៤​មក​ដល់​សព្វ​ថ្ងៃ​ កម្ម​វិ​ធី​ទទួល​បាន​ការ​រួម​កម្លាំង​ពី​អ្នក​ឧបត្ថម្ភ​ សប្បុរសធម៌​ គ្រូបង្រៀន ក្រុម​ការ​ងារ​​ និង​សាកលវិទ្យា​ល័យ​ បាន​លើក​ទឹក​ចិត្ត​ជម្រុញ​អោយ​សិស្ស​ និស្សិត ជា​ច្រើន​រូប​​សិក្សា​អោយ​បាន​ល្អ​ តស៊ូ ព្យាយាម​​អស់​ពី​ចិត្ត មិន​ធ្វើ​អោយ​គ្រូបង្រៀន​និង​គ្រួសារ​ខក​បំណង។ ឆ្លង​តាម​ការណ៍​នេះ​ យើង​ខ្ញុំ​រំពឹង​ថា​​ កម្ម​វិធី​នឹង​ទទួល​បាន​ការ​ចូល​រួម ឧបត្ថម្ភ​និង​ជំនួយ​​ដល់​ប្អនៗ​ពី​បណ្តា​ស្ថាប័ន ក្រុម​ហ៊ុន សហគមន៍សហគ្រា​សនិង​សប្បុរធម៌ទាំង​ឡាយ​។​

20170824 142621

ដា វី