និស្សិតស្រីបួនរូប​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​អាហារូបករណ៍​ ហេស្សែន ២០១៨

នៅ​ថ្ងៃទី ១៨ មេសា និស្សិត​ស្រីបួន​រូប​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​អាហារូបករណ៍​របស់​ក្រ​សួង​វិទ្យាសាស្ត្រនិង​វិចិត្រ​សិល្បៈ​រដ្ឋ​ហេស្សែន និង​អង្គ​ការ​ឧបត្ថម្ភការ​សិក្សា​អន្តរជាតិ​​នៃ​សាធារណរដ្ឋ​អាលឺម៉ង់ (WUS)។​ អាហារូបករណ៍ក្នុង​មួយ​ចំ​ណែក​មាន​ទឹក​ប្រាក់​ ៥,៨ លានដុង។

hoc bong tvu Hessen

ឆ្នាំ​សិក្សា​ ២០១៧-២៩១៨ ក្រសួង​វិទ្យាសាស្ត្រ​និងវិចិត្រ​សិល្បៈ​រដ្ឋ​ហេស្សែន និង​ អង្គ​ការ WUS បាន​ប្រគល់ជូន​អាហារូបករណ៍ចំ​នួន ២២ ចំណែក​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​នានា​ចំណុះ​តំបន់វាល​រាប​ទន្លេគឺវ​ឡុងរួម​មាន៖ សាកលវិទ្យាល័យ​ត្រាវិញ សាកលវិទ្យាលកឹង​ធើ សាកលវិទ្យាល័យ​ទៀន​យ៉ាង សាកលវិទ្យាល័យ​ដុងថាប សាកលវិទ្យាល័យ​រង​បេន​ត្រែ សាលា​មធ្យមសិក្សា​ជំនាញ​សេដ្ឋកិច្ច​បច្ចេកទេស​កាម៉ាវ។

មាន​ប្រសាសន៍​ក្នុង​អង្គ​ប្រជុំ​ លោក​បណ្ឌិត ប៊ូយ កុង ថ ប្រធាន​ខុទ្ទកាល័យ​ប្រចាំការ​ហេស្សែន​នៅ​វៀត​ណាម​ថ្លែង​ថា៖ «ក្រៅ​ពី​ក្របខណ្ឌ​​ដែល​បាន​កំណត់យើង​ខ្ញុំ​ឃើញ​ថា​គុណ​ភាព​និង​លទ្ធផល​សិក្សា​​របស់​និស្សិត​គឺមាន​​ពិន្ទុះ​ខ្ពស់ប្រ​សើរ​​។ អាហារូបករណ៍​នេះ​បាន​រួម​​ចំ​ណែក​ជំ​រុញ​ទឹក​ចិត្ត​ដល់​​ពួក​គេ​ខិត​ខំ​សិក្សា​ស្រាវជ្រាវ​ថែម​ទៀត​និង​ទំ​នុក​បំ​រុងបាន​នូវ​​សម្ភារៈការ​សិក្សា​ សម្រាល​បាន​ជីវភាព​លំ​បាក​ និង​​​ស្ងប់​អារម្មណ៍​ក្នុង​ការ​សិក្សា​។ ប័ណ្ណ​បញ្ជាក់ទទួល​បាន​អាហារូបករណ៍​គឺ​កត្តា​អាទិភាព​មួយ​សម្រាប់​ពួក​គេ​ស្វែង​រក​ការ​ងារ​និង​មាន​ឱកាស​សិក្សា​បន្ត​នៅ​ក្រៅ​ប្រទេស​ជា​ពិសេស​គឺ​ប្រ​ទេស​អាលឺម៉ង់។»

មិត្ត វ៉ ធី ង៉ុក យ៉េម និស្សិត​ឆ្នាំ​ទី​ ៣ រីក​រាយ​ថ្លែង​ថា៖ «យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវជ្រៅ​ដល់​ម្ចាស់​ឧបត្ថម្ភនៃ​​រដ្ឋ​ហេស្សែន​បាន​ប្រគល់​ជួន​អាហារូបករណ៍​ដល់​និស្សិត​ទាំង​ឡាយ​នៅ​បណ្តា​សាកលវិទ្យាល័យ យើង​ខ្ញុំ​នឹង​ប​ន្ត​សិក្សា​ស្រាវជ្រាវ​ថែម​ទៀត​និង​ប្រើ​ប្រាស់​​ថវិកា​ដ៏មាន​ប្រ​សិទ្ធភាព​មិន​ឱ្យ​ខក​បំ​ណង​នៃ​ម្ចាស់​សប្បុរសធម៌ឡើយ។»

អាហារូបករណ៍ហេស្សែនសម្រាប់​ឧបត្ថម្ភ​ដល់​និស្សិត​មាន​លទ្ធផល​សិក្សា​ល្អ​ប្រសើរ​ឡើង​ទៅ​និង​មាន​ជីវភាព​ក្រ​លំបាក និស្សិត​នៅ​តំ​បន់​ដាច់​ស្រ​យាល និស្សិត​ជា​ជនជាតិ​ភាគ​តិច ជាពិសេស​គឺនិស្សិត​ស្រី។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតស្រីបួនរូប​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​អាហារូបករណ៍​ ហេស្សែន ២០១៨