និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ​​បំផុស​ព្រលឹង​កីឡា​តាមប្រភេទ ​​Street Workout

ជារាង​រាល់​​ថ្ងៃ នៅ​ពេល​រសៀល អ្នក​នៅ​​ឧទ្យាន​ទី​ក្រុង​ត្រា​វិញ នឹង​​ងាយ​​ជួប​ប្រ​ទះ​ក្រុម​ហាត់ Street Workout – កីឡា​តាម​ផ្លូវទីក្រុងដែល​មាន​​វ័យ​ក្មេង បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពីមហាជន​ជា​ច្រើន។​

DSC 1951

ចាប់​ផ្តើមពី​ក្តី​ស្រ​ឡាញ់ ឡេ ង៉ុក តៀន និស្សិត​ផ្នែក​សេដ្ឋកិច្ច នៃ​មហា​វិទ្យា​ល័យ​សេដ្ឋកិច្ច - ច្បាប់ បាន​នាំ​ Street Workout ដល់​យុវវ័យ​នៅ​ត្រា​វិញ។ គាត់​បាន​ចែក​រំ​លែក​ថា៖ “ មុន​ដំបូង​គឺ​ខ្ញុំ​ហាត់ Gym បន្ទាប់​មក​ក៏ប្តូរ​ហាត់​ Parkout​ តែយល់​ឃើញ​ថា​វា​មាន​គ្រោះ​ថ្នាក់ក៏​សម្រាកវិញ​។ តាម​ការ​ណែ​នាំ​របស់​មិត្ត​ម្នាក់​នៅ​ទី​ក្រុង ហូ ជី មិញ ខ្ញុំ​​ក៏​បានរក​ដល់​ Street Workout នៅក្បាច់ធម្មតា​រហូត​ដល់​កម្រិត​ខ្ពស់​ជាង ខ្ញុំ​ក៏​ឃើញ​ថា​វា​សម​ស្រប​​ រួចខ្ញុំក៏​បាន​ផ្សព្វ​ផ្សាយ​​​ដល់​មនុស្ស​ជា​ច្រើន​រូ​បទៀត​ដើម្បី​ចូល​រួម”។​
តាម​មិត្ត តៀន បាន​អោយ​ដឹង​ថា៖ ក្នុង​​រយៈ​ពេល​ហ្វឹក​ហាត់​មុន​ដំ​បូង​គឺ​​មាន​ត្រឹម​៣នាក់​ប៉ុណ្ណោះ ពី​ព្រោះ​ប្រ​ភេទ​កី​ឡា​នេះ មិន​ទាន់​បានពេញនិយមនៅ​ត្រា​វិញ​ ទើប​​កម្រ​មាន​អ្នក​ស្គាល់​។ ក្រោយ​មក យុវវ័យ​មួយ​ចំនួន​ដែល​ឃើញ​ខ្ញុំ​និង​ក្រុម​ហ្វឹក​ហាត់ ក៏​មាន​អារម្មណ៍​ចង់​ស្គាល់​​និង​សូម​ចូល​រួម​ផង​ដែរ។ បច្ចុប្បន្ន សមា​ជិក​ក្នុង​ក្រុម Street Workout ត្រា​វិញ កើនឡើង​​ជិត​៥០​នាក់។​

ង្វៀន ថាញ់ យ្វី អតីត​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ អ្នក​រួម​ជា​មួយ​នឹង​ ឡេ ង៉ុក តៀន បង្កើត​ក្រុម​ Street Workout បាន​អោយ​ដឹង​ថា៖ ប្រ​ភេទ​កី​ឡា​មួយ​នេះ ងាយ​នឹង​ធ្វើ​អោយ​យើង​បាត់​​ឆន្ទៈ ពេល​ខ្លះ​ក៏​ត្រូវ “រមួលក្រពើ” ប្រ​សិន​បើ​មិនហាត់​អោយ​បាន​ជាក់​លាក់​តែ​ភាគ​ច្រើន​​ពួក​គេ​​ចង់​បានសាច់​ដុំរីក​ឡើង​ឆាប់​រហ័ស ទើប​​ពួកគេ​ចាក​ក្រុម​ទៅ​ហាត់ Gym វិញ។ ហេតុ​ដូច្នោះ កត្តា​សំខាន់របស់​ប្រ​ភេទនេះ​​​គឺ​ត្រូវ​ការ​ឆន្ទៈ មាំមួនអ្នក​ហាត់​ត្រូវ​​​មាន​ចិត្ត​ស្រ​ឡាញ់​និង​មាន​ទឹក​ចិត្ត ទើប​អាច​ផ្សារ​ភ្ជាប់​បាន​យូរ។​

ទី​កន្លែង​ដែល​ក្រុម​តែង​ហាត់​នោះ​គឺឧទ្យានអនុសង្កាត់​ទី៧ ក្រោយ​មកពេល​​ដែល​ឧទ្យាន​ទី​ក្រុង​ត្រា​វិញ​ចាប់​ផ្តើមដំណើរការ​ គេ​តែង​មក​ទី​នេះ​នៅ​រាល់​រា​ត្រី​ ចាប់​ពី​ម៉ោង ៦ ដល់ ម៉ោង ៨កន្លះ។ ឧបករណ៍​ដែល​សម្រាប់​ហាត់​គឺ​ពួក​គេ​រៀប​ចំដោយ​ខ្លួន​ឯង ដូច​ជា៖ របារនឹង របារ​ស្រប ។ ពួក​គេ​ហាត់​ក្បាច់​មូលដ្ឋាន​និង​កែ​ច្នៃ​​បច្ចេកទេស​ថ្មីទៀត។​

លោក យ៉េប ថាញ់ ផុង ឳពុក​របស់​ យ៉េប ហ្យា បៅ (សមាជិក​ក្រុម​Street Workout ត្រា​វិញ) ជាសិស្ស​សាលា​វិទ្យា​ល័យ ផាម ថាយ បឿង – ទី​ក្រុង​ត្រា​វិញ បាន​ថ្លែង​ថា៖ កាល​ពី​មុន​កូន​ប្រុស​ខ្ញុំ​មក​ពី​រៀនគឺ​លេង​ game ពុំ​សូវ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ណា​ សុខ​ភាព​ក៏​មិន​ល្អ។ ពេល​ដែល​បាន​ តៀន ឧទ្ទេសនាម​ពី​ប្រ​ភេទ​កី​ឡា​នេះ ខ្ញុំ​ក៏​នាំ​ បៅ មក​ចូលរួម​ធ្វើ​សកម្ម​ភាព​​និង​ឃើញ​ថា បៅ ក៏​មាន​ការផ្លាស់​ប្តូរច្រើន​ណាស់ បន្ថយ​ការ​លេងgame​ និយាយ​ទំនាក់​ទំនង​ច្រើន​ជាង រស់​នៅ​ដោយ​​ចេះ​ទទួល​ខុស​ត្រូវ​និង​កាយ​សប្បទា​ល្អ​ជាង​មុន​ផង​ដែរ”។

ទោះបី​ទើប​បង្កើត​បាន​៦​ខែ ប៉ុន្តែ​ក្រុមStreet Workout ត្រា​វិញ​ ក៏​បាន​នាំ​មក​ស្នា​ដៃ​​យ៉ាង​ចាប់​អា​រម្មណ៍​ជា​ច្រើនដូច ឡេ ង៉ុក តៀន ​អនុវត្ត​ដោយ​ជោគជ័យ​ក្បាច់អាវ៉ង់បាន ១.១១១ លើកនិងមានបំណង​ថារត់​ជុំ​វិញ​ទី​ក្រុង​ត្រា​វិញ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​បង្កើត​ភាព​ទាក់​ទាញ គាំទ្រ​ចលនា​ហ្វឹកហាត់​​កីឡា​ក្នុង​យុវវ័យ​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​និយាយ​ដោយ​ឡែក​និង​ខេត្ត​ត្រា​វិញ​និយាយ​រួម។​

កឡ

DSC 1964

ដា វី