និស្សិតសាកលវិទ្យាល័យត្រាវិញបំផុសព្រលឹងកីឡាតាមប្រភេទ Street Workout
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 មេសា 2018
- ចុចដង៖ 429
ជារាងរាល់ថ្ងៃ នៅពេលរសៀល អ្នកនៅឧទ្យានទីក្រុងត្រាវិញ នឹងងាយជួបប្រទះក្រុមហាត់ Street Workout – កីឡាតាមផ្លូវទីក្រុងដែលមានវ័យក្មេង បានទាក់ទាញការយកចិត្តទុកដាក់ពីមហាជនជាច្រើន។
ចាប់ផ្តើមពីក្តីស្រឡាញ់ ឡេ ង៉ុក តៀន និស្សិតផ្នែកសេដ្ឋកិច្ច នៃមហាវិទ្យាល័យសេដ្ឋកិច្ច - ច្បាប់ បាននាំ Street Workout ដល់យុវវ័យនៅត្រាវិញ។ គាត់បានចែករំលែកថា៖ “ មុនដំបូងគឺខ្ញុំហាត់ Gym បន្ទាប់មកក៏ប្តូរហាត់ Parkout តែយល់ឃើញថាវាមានគ្រោះថ្នាក់ក៏សម្រាកវិញ។ តាមការណែនាំរបស់មិត្តម្នាក់នៅទីក្រុង ហូ ជី មិញ ខ្ញុំក៏បានរកដល់ Street Workout នៅក្បាច់ធម្មតារហូតដល់កម្រិតខ្ពស់ជាង ខ្ញុំក៏ឃើញថាវាសមស្រប រួចខ្ញុំក៏បានផ្សព្វផ្សាយដល់មនុស្សជាច្រើនរូបទៀតដើម្បីចូលរួម”។
តាមមិត្ត តៀន បានអោយដឹងថា៖ ក្នុងរយៈពេលហ្វឹកហាត់មុនដំបូងគឺមានត្រឹម៣នាក់ប៉ុណ្ណោះ ពីព្រោះប្រភេទកីឡានេះ មិនទាន់បានពេញនិយមនៅត្រាវិញ ទើបកម្រមានអ្នកស្គាល់។ ក្រោយមក យុវវ័យមួយចំនួនដែលឃើញខ្ញុំនិងក្រុមហ្វឹកហាត់ ក៏មានអារម្មណ៍ចង់ស្គាល់និងសូមចូលរួមផងដែរ។ បច្ចុប្បន្ន សមាជិកក្នុងក្រុម Street Workout ត្រាវិញ កើនឡើងជិត៥០នាក់។
ង្វៀន ថាញ់ យ្វី អតីតនិស្សិតសាកលវិទ្យាល័យត្រាវិញ អ្នករួមជាមួយនឹង ឡេ ង៉ុក តៀន បង្កើតក្រុម Street Workout បានអោយដឹងថា៖ ប្រភេទកីឡាមួយនេះ ងាយនឹងធ្វើអោយយើងបាត់ឆន្ទៈ ពេលខ្លះក៏ត្រូវ “រមួលក្រពើ” ប្រសិនបើមិនហាត់អោយបានជាក់លាក់តែភាគច្រើនពួកគេចង់បានសាច់ដុំរីកឡើងឆាប់រហ័ស ទើបពួកគេចាកក្រុមទៅហាត់ Gym វិញ។ ហេតុដូច្នោះ កត្តាសំខាន់របស់ប្រភេទនេះគឺត្រូវការឆន្ទៈ មាំមួនអ្នកហាត់ត្រូវមានចិត្តស្រឡាញ់និងមានទឹកចិត្ត ទើបអាចផ្សារភ្ជាប់បានយូរ។
ទីកន្លែងដែលក្រុមតែងហាត់នោះគឺឧទ្យានអនុសង្កាត់ទី៧ ក្រោយមកពេលដែលឧទ្យានទីក្រុងត្រាវិញចាប់ផ្តើមដំណើរការ គេតែងមកទីនេះនៅរាល់រាត្រី ចាប់ពីម៉ោង ៦ ដល់ ម៉ោង ៨កន្លះ។ ឧបករណ៍ដែលសម្រាប់ហាត់គឺពួកគេរៀបចំដោយខ្លួនឯង ដូចជា៖ របារនឹង របារស្រប ។ ពួកគេហាត់ក្បាច់មូលដ្ឋាននិងកែច្នៃបច្ចេកទេសថ្មីទៀត។
លោក យ៉េប ថាញ់ ផុង ឳពុករបស់ យ៉េប ហ្យា បៅ (សមាជិកក្រុមStreet Workout ត្រាវិញ) ជាសិស្សសាលាវិទ្យាល័យ ផាម ថាយ បឿង – ទីក្រុងត្រាវិញ បានថ្លែងថា៖ កាលពីមុនកូនប្រុសខ្ញុំមកពីរៀនគឺលេង game ពុំសូវទំនាក់ទំនងជាមួយអ្នកណា សុខភាពក៏មិនល្អ។ ពេលដែលបាន តៀន ឧទ្ទេសនាមពីប្រភេទកីឡានេះ ខ្ញុំក៏នាំ បៅ មកចូលរួមធ្វើសកម្មភាពនិងឃើញថា បៅ ក៏មានការផ្លាស់ប្តូរច្រើនណាស់ បន្ថយការលេងgame និយាយទំនាក់ទំនងច្រើនជាង រស់នៅដោយចេះទទួលខុសត្រូវនិងកាយសប្បទាល្អជាងមុនផងដែរ”។
ទោះបីទើបបង្កើតបាន៦ខែ ប៉ុន្តែក្រុមStreet Workout ត្រាវិញ ក៏បាននាំមកស្នាដៃយ៉ាងចាប់អារម្មណ៍ជាច្រើនដូច ឡេ ង៉ុក តៀន អនុវត្តដោយជោគជ័យក្បាច់អាវ៉ង់បាន ១.១១១ លើកនិងមានបំណងថារត់ជុំវិញទីក្រុងត្រាវិញនៅខែឧសភាខាងមុខនេះ ដើម្បីបង្កើតភាពទាក់ទាញ គាំទ្រចលនាហ្វឹកហាត់កីឡាក្នុងយុវវ័យនៃសាកលវិទ្យាល័យត្រាវិញនិយាយដោយឡែកនិងខេត្តត្រាវិញនិយាយរួម។
ដា វី