សាកលវិទ្យាល័យ​ត្រាវិញ​៖ ទិវា​​សៀវ​ភៅ​វៀត​ណាម​ទាក់​ទាញសន្តាន​ចិត្ត​​និស្សិតចូល​រួម​ជា​ច្រើន​

ជា​រៀង​រាល់​ឆ្នាំ ក្នុង​អំឡុង​ដើម​ខែ​មេសា​ បណ្ណាល័យ​សាកលវិទ្យាល័យ​ត្រាវិញ​គឺ​តែង​រៀប​ចំ​សកម្មភាព​អបអរសាទរ​​ទិវា​​សៀវ​ភៅ​វៀត​ណាម ២១ មេសា ដើម្បី​អភិវឌ្ឍ​ចលនា​អាន​សៀវ​ភៅ​ លើក​កម្ពស់​នូវ​តម្លៃ​ចំ​ណេះ​វិជ្ជា​ និង​វប្បធម៌​អាន​សៀវ​ភៅ - ជា​កត្តា​ប្រ​សើរ​​ក្នុង​ជីវភាព ​ ស្មារតី​ ប្រពៃណី​របស់​ជន​ជាតិ​វៀត​ណាម។

ngay sach vn 1

អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ប្រសាសន៍​ថា «ទិវា​សៀវ​ភៅ​លើក​ទី ៥ បាន​រៀប​ចំ​ល្អ​ប្រ​សើរ​ បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​សិស្ស​និង​និស្សិត​ទាំង​ឡាយ​នូវ​មនសិការ​ក្នុង​ការ​ស្វែង​រក​សៀវ​ភៅ​សិក្សា​ស្រាវជ្រាវ​ បន្ត​លើក​កម្ពស់​ចំ​ណេះ​ដឹង​ សមត្ថភាពផ្ទាល់​ខ្លួន។»

អ្នក​ស្រី ង្វៀន ធី គីម ថាញ់ នាយិកា​នៃ​បណ្ណាល័យ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖ ទិវា​សៀវ​ភៅ​វៀត​ណាម​បាន​រៀប​ចំ​ឡើងដោយ​មាន​សកម្មភាព​សម្បូរ​បែប​ តាំង​ពិព័រណ៍​សៀវ​ភៅ​ជា​មួយ​ប្រធាន​បទ «លត់​ដំ​ចំណេះ​វិជ្ជា​-រឹង​មាំ​ទៅ​អនាគត» បំ​ផុស​ចលនា​អាន​សៀវ​ភៅ​ ​ប្រ​ឡង​អាន​សៀវ​ភៅ​ និង​អនុវត្ត​គំនិត​តាម​សៀវ​ភៅ សកម្មភាព​ទាំង​នេះ​គឺ​ប្រព្រឹត្ត​ឡើង​ទាំង​ពី​ដើម​ខែ​ ​រហូត​ចុង​ខែមេសា​​នៅ​បណ្ណា​ល័យ​សាកលវិទ្យាល័យ​ត្រាវិញ។

ពេល​និយាយ​ពី​ទម្លាប់​អាន​សៀវ​ភៅ​ និស្សិត​ជា​ច្រើន​​មាន​អារម្មណ៍​ថា ការ​រីក​ចំ​រើន​នៃ​បច្ចេក​វិទ្យា​បច្ចុប្បន្ន​នឹង​មាន​ផល​ប៉ះ​​ពាល់ យុវជន​បោះ​បង់​ចោល​​ទម្លាប់​អាន​សៀវ​ភៅ ​និងការ​​ស្វែង​រក​សៀវ​ភៅ​ល្អៗ​ បាន​​​ន័យ​ថា​ពួក​គេ​បង្វែ​មក​ស្វែង​រកឯកសារ​​នៅ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺណែតដោយ​​​ឆ្លង​តាម​ឧបករណ៍​ចល័ត​ដូច​​ទូរសព្ទដៃ កុំ​ព្យូទ័រ។ល។

និស្សិត​ ផាង ង្វៀន ទៀន ថុង ឱ្យ​ដឹង​ថា «ក្នុង​ការ​សិក្សា​និង​ស្រាវជ្រាវ​ ខ្ញុំ​បាន​អាន​និង​ស្វែង​រក​ព័ត៌មាន​ជា​ច្រើន​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត ​ប៉ុន្តែ​​​ឯកសារ​ទាំង​​នោះ​ត្រូវ​​ពិនិត្យ ​ឆ្លុះ​បញ្ចាំងច្បាស់​លាស់​ ឬ​ធ្វើ​ឱភាសកម្ម​ មាន​ទឡ្ហីករណ៍​ជាក់​ស្តែង​ពេល​យក​ទៅ​អនុវត្ត​​ កត្តា​លំ​បាក​នោះ​គឺ​ឯកសារ​លើ​ប្រ​ព័ន្ធ​អ៊ីន​ធឺណែតសម្បូរ​បែប​​ ហេតុ​ដូច្នេះ​ពួក​គេ​ត្រូវ​ដឹង​នូ​វ​ប្រភព​ និងបំណិន​នៃ​ការ​ស្វែង​រក​ព័ត៌មាន​ដើម្បី​​មាន​ឯកសារ​គួរ​ជា​ទី​ទុក​ចិត្ត។

ក្នុង​មូល​ហេតុ​ដែល​យុវវ័យ​ឥឡូវ​មិន​សូវ​មាន​ទម្លាប់​អាន​សៀវ​ភៅ​ មិត្ត​ ភឿង ងី​ មាន​យោ​បល់​​ថា៖ ពួក​គេ​គ្មាន​ទម្លាប់​ទៅ​បណ្ណាគារ​ដើម្បី​ស្វែង​រក​និង​ទិញ​សៀវ​ភៅ​ ឬ​ក៏​ទៅ​បណ្ណាល័យ​ដើម្បី​ខ្ចីសៀវ​ភៅ​តាម​តម្រូវ​ការ​របស់​ខ្លួនគឹ​មក​ពី​កត្ត​អៀន​ខ្មាស អសកម្ម​ក្នុង​ការ​អាន​សៀវ​ភៅ​​ ម្យ៉ាង​វិញ​ទៀត​ពួក​គេ​មិន​ហ៊ាន​ទិញ​សៀវ​ភៅ​ថ្លៃៗ​ព្រោះ​សៀវ​ភៅ​នេះ​មាន​តម្លៃ និង​​ទើប​បោះ​ពុម្ព​ថ្មីៗ។ល។

ngay sach vn

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​៖ ទិវា​​សៀវ​ភៅ​វៀត​ណាម​ទាក់​ទាញសន្តាន​ចិត្ត​​និស្សិតចូល​រួម​ជា​ច្រើន​