កម្មវិធី​ប្រឹក្សា​ស្តីពីការ​សិក្សា​​​នៅប្រទេស​​ជប៉ុន​សម្រាប់​និស្សិត

ពាក់​កណ្តាល​ខែមេសា ២០១៨ ក្រុមហ៊ុន Global Trust Networks វៀត​ណាម(GTN) បាន​អញ្ជើញ​មក​សាកលវិទ្យា​ល័យ​ត្រា​វិញ​ ដើម្បី​ប្រឹក្សា​ស្តី​ពី​ការ​​សិក្សា​​នៅ​ប្រ​ទេស​ជប៉ុន​សម្រាប់​និស្សិត​ចំ​នួន​​ជិត ១៥០រូប។

Hinh chup tap the

ស្ថិត​នៅ​ក្នុង​ពេល​នោះ ​លោក​ Hajime Sasaki - ប្រធាន​ GTN​ បាន​ឧទ្ទេសនាម​អំ​ពី​វប្បធម៌ វិស័យ​អប់រំ ទេសចរណ៍ សក្តានុពល ឱកាស​ការ​ងារ​សម្រាប់​និស្សិត​ដែល​ចូល​រួម​ក្នុង​កម្ម​វិធីសិក្សា​នៅ​ជប៉ុន​ តាម​ទម្រង់​សិក្សា​ផង ធ្វើ​ការ​ផង។ ​

អ្នក​ស្រី ប៊ូយ វ៉ឹន ហៀន ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​កិច្ចការ​សិក្សាបរទេស-GTN បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​កម្មវិ​ធី​សិក្សា​នៅ​ជប៉ុន​តាម​ទម្រង់ សិក្សា​ផង ធ្វើ​ការ​ងារ​ផង​សម្រាប់​និស្សិត​​ផ្នែក៖ សេវាកម្ម​ភោជនីយដ្ឋាន-សណ្ឋាគារ​ ព័ត៌មានវិទ្យា វិស្វកម្ម សំណង់ ធុរកិច្ច​ខាង​បែង​ចែក​ទំនិញ សុខាភិបាល។ល។ យ៉ាង​សមស្រប​​សម្រាប់​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ។​ ​

ជា​ពិសេស​ ក្នុង​កម្ម​វិធី​ប្រឹក្សា​លើក​នេះ GTN បាន​ឧទ្ទេសនាម​លោក ឌាំង ក្វួក ថាវ អតីតនិស្សិត​សាកលវិទ្យា​ល័យ​ត្រាវិញ​ទើប​តែ​​ចូល​រួម​វគ្គ​សិក្សា​បរទេស​នៅ​ប្រ​ទេស​ជប៉ុនកាល​ពី​ដើម​ខែ​មេសានិង​ចូល​រួម​ដោះដូរ​ជា​មួយ​និស្សិត​ផង​ដែរ។​

នៅ​ទី​នេះ ​និស្សិត​ជា​ច្រើន​រូប​មាន​ការ​ចំណាប់​អា​រម្មណ៍​​ដល់​​ជំ​នាញ​​​​កំ​ពុង​សិក្សា​ ដែល​ពាក់​ព័ន្ធ​ដល់​ឱកាស​សិក្សា​នៅ​ជប៉ុន បណ្តា​វិជ្ជា​ ឱកាស និង​ត្រូ​វរៀប​ចំ​កត្តា​​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ។​

ឡេ ធី បេ តឺ និស្សិត​មហា​វិទ្យា​ល័យ​ផ្គត់​ផ្គង​សេវា​កម្ម​ទេសចរណ៍​និងកំសាន្ត​មាន​សំនួរ​សួរ​ដល់ ក្វួក ថាវ ពី​ការ​ធ្វើ​លិខិត​ទៅ​សិក្សា​បរទេស​នៅ​ជប៉ុន កិច្ចការ​សព្វ​ថ្ងៃ និង​បៀរវត្សរ៍សម្រាប់​និស្សិត​វៀត​ណាម​នៅ​ជប៉ុន ឬសំ​នួរ​ពី​ការ​រស់​នៅរបស់​និស្សិត​វៀតណាម​នៅ​ជប៉ុន។ល។ បណ្តា​សំនួរ​នោះ​ បាន​ ក្វួក​ ថាវ ចែក​រំលែក​ដោយ​អស់​ពី​ចិត្ត​និង​បរិបូរ។​

អនុបណ្ឌិត ង្វៀន ធី ម៉ាយ ខា នាយិការង​​នៃ​មជ្ឈមណ្ឌល​បម្រើ​ការ​ងារ​​របស់​សាកលវិទ្យា​ល័យត្រាវិញ​បាន​ចែក​រំ​លែក​ថា៖ មជ្ឈ​មណ្ឌល​បម្រើ​ការ​ងារ​ជា​ទី​កន្លែង​ជំនួយនិង​តភ្ជាប់​​អំ​ពី​ព័ត៌មាន​​ការ​ងារ​សម្រាប់​និស្សិត​និង​សហ​គ្រាស ថែម​ទាំង​ការ​ងារ​ក្រៅ​​ម៉ោង​និង​ការ​ងារ​ក្រោយ​ពេលបញ្ចប់​ការ​សិក្សា។ ជា​ពិសេស​ មជ្ឈ​មណ្ឌល​កំ​ពុង​សហការ​​ជា​មួយ​នឹង​​បណ្តា​អង្គភាព​ ដើម្បីអនុវត្ត​​កម្ម​វិ​ធី​សិក្សា​បរទេស​និង​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស។​​​

អ្នក​ដឹក​នាំ​មជ្ឈ​មណ្ឌល​​សង្ឃឹម​ថា កម្មវិ​ធី​ប្រឹក្សា​នេះ​នឹង​ជួយ​ដល់​ពួក​គេ​មាន​ពត៌មាន​គ្រប់​គ្រាន់អំ​ពី​កម្ម​វិ​ធី​សិក្សា​នៅ​បរទេស និង​សម្រេច​ចិត្ត​ចូល​រួម​កម្ម​វិ​ធី សិក្សាផង ​ប្រកប​ការ​ងារ​ផង ដើម្បី​​ក្រេប​យក​បាន​នូវ​ចំណេះ​វិជ្ជា​ថ្មី វប្បធម៌​ថ្មី​ពី​ប្រ​ទេស​ជប៉ុន ទន្ទឹម​នឹង​នោះ​ស្វែង​រក​បានប្រាក់​ចំណូល​ និង​កំ​ណត់​គោល​ដៅ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង។​

SV Le Thi Be Tu

 ដា វី