សន្និបាត​ពង្រឹង​កង​ជួរ​គណៈ​ប្រតិបត្តិការនៃ​សមាគមនិស្សិត​សាកលវិទ្យាល័យ​ត្រាវិញ

នៅថ្ងៃទី ២០ មេសា ២០១៨ សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​រៀប​ចំ​ឡើង​អង្គ​សន្និបាត​ពង្រឹង​កង​ជួរ​គណៈប្រតិបត្តិការ​ដើម្បី​បំ​ពេញ​តំ​ណែង​មួយ​ចំ​នួន​ក្នុង​គណៈ​ប្រតិបត្តិការ​ និង​គណៈ​លេខា​ធិការ​នៃ​សមាគម​ក្នុង​នីតិកាល ២០១៥-២០១៨។ លោក ង្វៀន​​ជីញ អនុលេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​អង្គ​សន្និបាត។

IMG 6187

អង្គសន្និបាត​បាន​អនុម័ត​បញ្ជី​ឈ្មោះ​និងចរចា​​ព្រម​ព្រៀង​​សមាជិក​ទាំង​ ១៦ រូប​បញ្ឈប់​តួនាទី​​ពី​គណៈ​ប្រតិបត្តិការ​ព្រោះមូល​​ហេតុ​ផ្ទេរ​​តំ​ណែងថ្មី​ ​និងសមាជិក​មួយ​ចំ​នួន​បាន​​បញ្ចប់​ការ​សិក្សា។ ទន្ទឹមនឹង​នោះ អង្គ​សន្និបាត​ក៏​បាន​​ចរ​ចា​ព្រម​ព្រៀង​ជ្រើស​សមាជិក​ថ្មី​ចំ​នួន​ ១៩ រូប​ចូល​កាន់​តួ​នាទី​ក្នុង​គណៈ​ប្រ​តិបត្តិការ​នីតិកាល​ ២០១៥-២០១៨។

លោក ង្វៀន​ វ៉ាន់​ ធឺ បាន​អង្គ​សន្និបាត​ព្រម​ព្រៀងជ្រើស​ឡើង​​កាន់​តួ​នាទី​ជា​ប្រ​ធាន​សមាគម​និស្សិត​នៃ​សាកលវិទ្យាល័យ​ និង​លោក ត្រឹង ដាំង ក្វា ជា​អនុប្រធាន​សមាគមនិស្សិត​​។

លោក​ ង្វៀន​ ជីញ​ មាន​ប្រ​សាសន៍​ថា៖ «សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​ដែល​គណៈ​កម្មាធិការ​បក្ស​និង​គណៈ​នាយក​សាកលវិទ្យាល័យ​មាន​ទំនុក​ចិត្ត​និង​ប្រ​គល់ភារកិច្ច​សំ​ខាន់​ក្នុង​កិច្ច​ការ​អប់រំ​សីល​ធម៌​និង​សតិ​អារម្មណ៍​ព្រម​ទាំង​អភិវឌ្ឍ​បំ​ណិន​ទៅ​ឱ្យ​​និស្សិត​។»

លោក​មាន​សង្ឃឹម​យ៉ាង​មោះ​មុត​ថា៖ ដោយ​​កម្លាំង​យុវវ័យ​ និង​ទឹក​ចិត្ត​មុត​មាំ​នៃ​សមាជិក​ទាំង​ឡាយ​នឹង​បន្ត​នាំ​កិច្ច​ការ​សមាគម​និង​ចលនា​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​ជោគ​ជ័យ​បន្ថែម​​ទៀត។

លោក​ ង្វៀន វ៉ាន ធឺ ប្រធាន​សមាគម​និស្សិត​ថ្មីក៏​ឡើង​​ប្តេជ្ញា​ចិត្ត​ថា​៖ ជា​មួយ​កង​កម្លាំង​យុវវ័យ​និង​ទឹក​ចិត្ត​ដ៏ស្មោះ​ស្មគ្រ​ គណៈ​ប្រតិបត្តិ​សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​បន្ត​ស្ថាបនា​ និង​រៀប​ចំ​កម្មវិធី​ជា​ច្រើន​មាន​ប្រ​យោជន៍​ ប្រាកដ​និយម​​ ខិត​ខំ​ជំ​រុញ​កិច្ច​ការ​សមាគម​និង​ចលនា​និស្សិត​​សាកលវិទ្យាល័យ​ត្រាវិញ​កាន់​តែ​រីក​ចំ​រើន​និង​ទទួល​បានលទ្ធផល​ប្រ​សើរ​ថែម​ទៀត។»

IMG 6216

ហ្វិញ​សាង