ចាត់​តាំង​ពិ​ធី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី២០១៨

រៀង​រាល់​ឆ្នាំ​ចាប់​ពី​ចុង​ខែ​មី​នា​ដល់​ពាក់​កណ្តាល​ខែ​មេ​សា សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ តែង​ប្រា​​រព្ធ​ស​កម្ម​ភាព​វប្ប​ធម៌ សិល្បៈ​និង​ល្បែង​ប្រ​ជា​ប្រិយ​  ដើម្បី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំថ្មី​។​ ស​កម្ម​ភាព​នេះ ទាក់​ទាញ​និស្សិត គ្រូ​បង្រៀន បេក្ខ​សិស្ស​ អ្នក​គាំ​ទ្រ​របស់​សា​លា ព្រម​ទាំង​សិស្សា​នុ​សិស្ស​និងគ្រូ​បង្រៀន​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​ខេត្ត  និង​និស្សិត​កម្ពុជា​ចូល​រួម​រាប់​ពាន់​នាក់​។​

កម្ម​វិ​ធី​សម្តែង​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨​។

សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ គឺ​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តា​ល​វប្ប​ធម៌​និង​សិល្បៈ​ខ្មែរ​ណា​ម​បូ ម្ល៉ោះ​ហើយការ​រៀប​ចំ​ពិ​ធី​ប្រ​ឡង​ចម្រៀង​និស្សិត​ខ្មែរ​ឬ​ល្បែង​ប្រ​ជា​ប្រិយ​​នៅ​​ក្នុង​សា​លា​រៀន​ បាន​បង្ក​នូវ​ប​រិ​យា​កាស​យ៉ាង​ពុះ​ពោរ​។ ឆ្លង​តាម​រយៈ​នោះ​ក៏​រក​ឃើញ​និស្សិត​ជា​ច្រើន​រូប មាន​ទេព​កោ​សល្យ​ខាង​ចម្រៀង​និង​សំ​ដែង​លេី​ឆាក ជួយ​ឲ្យ​សា​លាជ្រើស​រើស​បាន​ប្រ​ភព​សម្រាប់​បំ​ពាក់​បំ​ប៉ន ​ទេព​​កោ​សល្យ​បម្រុង​ចូល​រួម​ពិ​ធី​ប្រ​ឡង​ធំ​ៗ ម៉្យាង​ទៀត​ញាុំង​ឲ្យ​និស្សិត​មាន​ក្តី​ជំ​នឿ​លើ​​ខ្លួន​ឯង ពេល​ឡើង​សម្តែង​លើ​ឆាក​ក៏​ដូចជា​ការ​ហាត់​ពត់​លត់​ដំ​ក្នុង​ការ​សិក្សា។​ ការ​ប្រ​ឡង​នៅ​ឆ្នាំ​នេះ ក៏​ជា​ឱ​កាស​សម្រាប់​និស្សិត​​កម្ពុជា​ចូល​រួម​ដោះ​ដូរ​វប្ប​ធម៌​សិល្បៈ​ជា​មួយ​និស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​និង​សិស្សា​នុសិស្ស​នៃ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​នា​នា​នៅ​ក្នុង​ខេត្ត​ ដោយ​មាន​ប្រ​ភេទ​សិល្បៈ​យ៉ាង​សម្បូរ​បែប ដូច​៖ ចម្រៀង​ របាំ សម្តែង​។ល។ “ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ណាស់​ ពេល​តំ​ណាង​ឲ្យ​និស្សិត​កម្ពុជា​ចូល​រួម​ប្រ​ឡង​ចម្រៀង​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ​ជា​អនុស្សាវ​រីយ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន​ក្នុង​ជី​វិត​និស្សិត​របស់​ខ្ញុំ​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ ប្រ​ទេស​វៀត​ណាម” ប្អូន​ណុត​ផែន និ​ស្សិត​កម្ពុជា​បាន​ចែក​រំ​ឡែក​ដូច្នេះ​។

បន្ទាប់​ពី​ការ​រៀប​ចំ​ចម្រៀង​និស្សិត​ខ្មែរ​សម្រេច​ជោគ​ជ័យ សា​លា​ក៏​បាន​ប្រា​រព្ធ​កម្ម​ពិ​ធី​រា​ត្រី​សមោស​រ​សិល្បៈ សំ​ដែង​នូវ​បទ​ចម្រៀង​និង​ឈុត​សម្តែង​ដែល​ទទួល​បាន​រង្វាន់​នៅ​ក្នុង​ពិ​ធី​ប្រ​ឡង និង​កម្ម​វិ​ធី​ដោះ​ដូរ​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨​។ រាត្រី​ស​មោ​សរ​នៅ​ទាំង​មាន​ឈុត​សម្តែង​ រ​បាំ ចម្រៀង​ចា​ប៉ី និង​ការ​សម្តែង​បទ​ភ្លេង​ដោយ​ចាន​របស់​សិប្ប​ករ សិល្ប​ករ​នៃ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទិប​ខេត្ត​ត្រា​វិញ​។ នៅ​ក្នុង​កម្ម​វិ​ធី​នេះ សា​លា​ក៏​បាន​ជូន​អា​ហា​រូប​ករណ៍​១៤ ​ចំ​ណែក​ដល់​និស្សិត​ដែល​មាន​ស្ថាន​ភាព​​លំ​បាក​ដោយ​ទឹក​ប្រាក់​​៥០០​ពាន់​ដុង​/ចំ​ណែក​។

លោក​ស្រី​ថាច់​ធី​យ៉ឹង​ វិ​ទ្យា​ធិ​ការ​រង​នៃ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ ឲ្យ​ដឹង​៖ “ស​កម្ម​ភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨ បាន​ចាត់​តាំង​ឡើង​សម្រេច​ជោគ​ជ័យ​ ដោយ​មាន​ខ្លឹម​សារ​យ៉ាង​សម្បូរ​បែប ទាក់​ទាញ​បាន​និស្សិត​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ បណ្តា​ឈុត​រ​បាំ បទ​ចម្រៀង​ស្ងើច​សរ​សើរ​នូវ​មាតុ​ភូមិ​ប្រ​ទេស​ជាតិ ក៏​ជា​វិ​ធី​ដើម្បី​ពង្រីក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​​ខ្មែរ​”។ តាម​ប្រ​សាសន៍​របស់​វិ​ទ្យា​ធិ​ការ​រង ថាច់​ធី​យ៉ឹង​ការ​ដែល​រៀប​ចំ​ទី​លាន​កម្សាន្ត​ដ៏​​មាន​ប្រ​យោជន៍​យ៉ាង​នេះ នឹង​ជួយ​ឲ្យ​និស្សិត​លត់​ដំ​បាន​នូវ​ទេព​កោ​សល្យ​ អភិ​វឌ្ឍ​បាន​នូវ​មុខ​ជំ​នាញ​ក៏ដូច​ជា​មាន​ឱ​កាស​ដោះ​ដូរ​សិល្បៈ​វប្ប​ធម៌​ជា​មួយ​និស្សិត​កម្ពុ​ជា ព្រម​ទាំង​បង្ក​បាន​ចំ​ណាប់​អា​រម្មណ៍​ល្អ​ពី​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ផង​ដែ​រ​៕​

                  ប៊ិញ​ង្វៀន​-សុ​ផន

ប្រភព៖ http://khmer.baocantho.com.vn/khmer-a97114.html

ទីតាំង​របស់​អ្នក៖ ទំព័រដើម សេចក្តី​ជូន​ដំ​ណឹង ចាត់​តាំង​ពិ​ធី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី២០១៨