អ្នក​ឯក​ទេស​នៃ​សាកលកវិទ្យាល័យ​ត្រាវិញ​ចូល​រួម​​សន្និសីទ​វិទ្យាសាស្ត្រលើក​៨​នៅ​រាជធានី​ភ្នំ​ពេញ

នៅ​ថ្ងៃទី​ ១០ ឧសភា ឆ្នាំ២០១៨ លោក​បណ្ឌិត ង្វៀន​ មីញ ហ្វា និង​លោក​បណ្ឌិត ង្វៀន ថាយ សឺន ព្រម​ទាំង​អ្នក​ស្រី ង្វៀន​ ធី ម៉ាយ ខាញ នៃសាកលវិទ្យាល័យ​ត្រាវិញ បាន​អញ្ជើញ​មក​ចូល​រួម​អង្គ​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៨ ដោយ​មាន​ប្រធានបទ​ ៖ កម្ពុជា​ដំ​ណើរ​ឆ្ពោះ​ទៅ​កសាង​ទីក្រុង​ទំនើប។ អង្គ​សន្និសីទបាន​រៀប​ចំ​ឡើង​នៅ​សាលសហសិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (ITC) រាជ​ធានី​ភ្នំ​ពេញ។

Scientific-Day-ITC

នៅ ​ITC គណប្រតិភូ​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ ITC និង​ចូល​រួម​វេទិកា​អង្គ​សន្និសីទ​វិទ្យាសាស្ត្រ​ដោយ​មាន​អ្នកឯកទេស​ អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​រូប​មក​ពីបណ្តា​អង្គ​ភាព​ វិទ្យាស្ថាន សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ (កាណាដា វៀត​ណាម បារាំង​។ល។)។ អង្គ​សន្និសីទ​បាន​លើក​ឡើង​នៅ​ប្រធានបទ​ទាក់​ទង​ជុំ​វិញ​បញ្ហា៖ បច្ចេកវិទ្យានានា​​ឆ្ពោះ​ទៅ​កសាង​ទីក្រុង​ទំ​នើប​ ការ​​ប្រិត​សំ​ច័យ​​ថាមពល​ ប្រព័ន្ធគ្រប់​គ្រង​ការ​អប់រំ ។ល។

ពេល​ល្ងាច​គណប្រតិភូ​បន្ត​ចូល​រួម​វេទិកា​វិទ្យាសាស្ត្រ​។ នៅ​ទី​នេះ លោក​បណ្ឌិត ង្វៀន មីញ ហ្វា ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​បច្ចេកទេស​-បច្ចេក​វិទ្យា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​បណ្ឌិត Om Romny នាយក​នៃ ITC លើ​បញ្ហា​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ និង​​ចំ​ណុច​សំ​ខាន់​ៗ​ឆ្ពោះ​ទៅ​សហការ​ ដោះ​ដូរ​សាស្ត្រាចារ្យ និស្សិត និង​ចែក​រំ​ឡែក​បទ​ពិសោធន៍​ របកគំហើញ​ថ្មីៗ​ដែល​ភាគី​ទាំង​ពីរ​បាន​រក​ឃើញ។ លោក បណ្ឌិត ង្វៀន​ មីញ ហ្វា​ មាន​ប្រសាសន៍​ថា៖ យើង​ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​​ថែម​ទៀត​ក្នុង​សកម្មភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដើម្បីបង្ក​លក្ខណ​ងាយ​ស្រួល​ដល់​សិស្ស​ និស្សិត​ សាស្ត្រាចារ្យ​ គ្រូប​ង្រៀន​បាន​សិក្សា ចែក​រំ​ឡែក​​បទពិសោធន៍ ក្នុង​ក្រប​ខ័ណ្ឌដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ច​អនុស្សរណៈ។ នៅ​ខែ មិថុនា ឆ្នាំ​២០១៩ សាកលវិទ្យាល័យ​ត្រាវិញ​រៀប​ចំ​សន្និសីទ​វិទ្យាសាស្ត្រ​ យើង​ខ្ញុំ​នឹង​អញ្ជើញ​អ្នក​ជំ​នាញ​ឯក​ទេស​ ITC ចូល​រួមផង​ដែរ។


ឱកាស​នេះ ក្រុម​ការ​ងារ​បាន​អញ្ជើញ​ទស្សនាបណ្តា​សម្ភារៈឧបទេស បន្ទប់​ពិសោធន៍ និង​បាន​នាំ​ពាក្យ​របស់ សាស្ត្រាចារ្យ​ បណ្ឌិត ផាម ទៀត ខាញ់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​សួរ​សុខ​ទុក្ខ​ដល់​ថ្នាក់​ដឹក​នាំ​ សាស្ត្រាចារ្យ និង​និស្សិត ITC។


សាកលវិទ្យាល័យ​ត្រាវិញ និង​ ITC បាន​ចុះ​កិច្ច​អនុស្សរណៈ​នៅ​ឆ្នាំ​ ២០១០ មាន​សកម្មភាពដោះ​ដូរ​កិច្ច​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ចូល​រួម​អង្គ​សន្និសីទ​ជា​រៀង​រាល់​ឆ្នាំ។ គិតមក​ដល់​ពេល​នេះ​​ITC បាន​ផ្តល់​អាហារូបករណ៍​ចំ​នួន ០៩ ចំណែក​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អ្នក​ឯក​ទេស​នៃ​សាកលកវិទ្យាល័យ​ត្រាវិញ​ចូល​រួម​​សន្និសីទ​វិទ្យាសាស្ត្រលើក​៨​នៅ​រាជធានី​ភ្នំ​ពេញ