អ្នកឯកទេសនៃសាកលកវិទ្យាល័យត្រាវិញចូលរួមសន្និសីទវិទ្យាសាស្ត្រលើក៨នៅរាជធានីភ្នំពេញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 ឧសភា 2018
- ចុចដង៖ 553
នៅថ្ងៃទី ១០ ឧសភា ឆ្នាំ២០១៨ លោកបណ្ឌិត ង្វៀន មីញ ហ្វា និងលោកបណ្ឌិត ង្វៀន ថាយ សឺន ព្រមទាំងអ្នកស្រី ង្វៀន ធី ម៉ាយ ខាញ នៃសាកលវិទ្យាល័យត្រាវិញ បានអញ្ជើញមកចូលរួមអង្គសន្និសីទវិទ្យាសាស្ត្រលើកទី ៨ ដោយមានប្រធានបទ ៖ កម្ពុជាដំណើរឆ្ពោះទៅកសាងទីក្រុងទំនើប។ អង្គសន្និសីទបានរៀបចំឡើងនៅសាលសហសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ។
នៅ ITC គណប្រតិភូបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ITC និងចូលរួមវេទិកាអង្គសន្និសីទវិទ្យាសាស្ត្រដោយមានអ្នកឯកទេស អ្នកស្រាវជ្រាវជាច្រើនរូបមកពីបណ្តាអង្គភាព វិទ្យាស្ថាន សាកលវិទ្យាល័យនានានៅក្នុងនិងក្រៅប្រទេស (កាណាដា វៀតណាម បារាំង។ល។)។ អង្គសន្និសីទបានលើកឡើងនៅប្រធានបទទាក់ទងជុំវិញបញ្ហា៖ បច្ចេកវិទ្យានានាឆ្ពោះទៅកសាងទីក្រុងទំនើប ការប្រិតសំច័យថាមពល ប្រព័ន្ធគ្រប់គ្រងការអប់រំ ។ល។
ពេលល្ងាចគណប្រតិភូបន្តចូលរួមវេទិកាវិទ្យាសាស្ត្រ។ នៅទីនេះ លោកបណ្ឌិត ង្វៀន មីញ ហ្វា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញបានជួបពិភាក្សាជាមួយលោកបណ្ឌិត Om Romny នាយកនៃ ITC លើបញ្ហាស្រាវជ្រាវវិទ្យាសាស្ត្រ និងចំណុចសំខាន់ៗឆ្ពោះទៅសហការ ដោះដូរសាស្ត្រាចារ្យ និស្សិត និងចែករំឡែកបទពិសោធន៍ របកគំហើញថ្មីៗដែលភាគីទាំងពីរបានរកឃើញ។ លោក បណ្ឌិត ង្វៀន មីញ ហ្វា មានប្រសាសន៍ថា៖ យើងខ្ញុំនឹងយកចិត្តទុកដាក់ថែមទៀតក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីបង្កលក្ខណងាយស្រួលដល់សិស្ស និស្សិត សាស្ត្រាចារ្យ គ្រូបង្រៀនបានសិក្សា ចែករំឡែកបទពិសោធន៍ ក្នុងក្របខ័ណ្ឌដែលភាគីទាំងពីរបានចុះកិច្ចអនុស្សរណៈ។ នៅខែ មិថុនា ឆ្នាំ២០១៩ សាកលវិទ្យាល័យត្រាវិញរៀបចំសន្និសីទវិទ្យាសាស្ត្រ យើងខ្ញុំនឹងអញ្ជើញអ្នកជំនាញឯកទេស ITC ចូលរួមផងដែរ។
ឱកាសនេះ ក្រុមការងារបានអញ្ជើញទស្សនាបណ្តាសម្ភារៈឧបទេស បន្ទប់ពិសោធន៍ និងបាននាំពាក្យរបស់ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត ITC។
សាកលវិទ្យាល័យត្រាវិញ និង ITC បានចុះកិច្ចអនុស្សរណៈនៅឆ្នាំ ២០១០ មានសកម្មភាពដោះដូរកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ ចូលរួមអង្គសន្និសីទជារៀងរាល់ឆ្នាំ។ គិតមកដល់ពេលនេះITC បានផ្តល់អាហារូបករណ៍ចំនួន ០៩ ចំណែកដល់និស្សិតសាកលវិទ្យាល័យត្រាវិញ។
ហ្វិញ សាង