មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​រៀប​ចំ​ទិវា​ថែទាំ​ជំងឺ​អន្តរជាតិ

នៅ​ថ្ងៃទី ១០ ឧសភា មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​បាន​រៀប​ចំ​ទិវា​ថែ​ទាំ​ជំ​ងឺ​អន្តរជាតិ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ទីរ​សុខាភិបាល​ ​ក្រុម​ប្រឹក្សា​ភិបាល​ ​កង​ជួរ​គ្រូ​បង្រៀន​ និង​សិស្ស​និស្សិត​ចំ​ណុះ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ។

Dieu duong tvu3

នៅ​កិច្ច​ប្រ​ជុំ ​លោក ត្រឹម ក្វាង មីញ អនុប្រ​ធាន​ការិយាល័យ​ផ្នែក​ (មន្ទីរ​សុខាភិបាល) និង​ជា​ប្រ​ធាន​សមាគម​ថែ​ទាំ​ជំ​ងឺ​ខេត្ត​ត្រាវិញ​បាន​លើក​ឡើង​នូវ​សារប្រ​យោជន៍​នៃ​ទិវា​ថែទាំ​ជំ​ងឺ​អន្តរជាតិ​។

លោក​ឱដឹង​ថា៖ ទិវា​ថែទាំ​ជំ​ងឺ​អន្តរជាតិ​ (IND) ជា​ថ្ងៃ​បុណ្យទូ​ទាំង​ពិភព​លោក​ ​ តែង​​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ១២ ឧសភាជា​រៀង​រាល់​ឆ្នាំ ហើយ​ក៏​ជា​ថ្ងៃកំណើត​​របស់​អ្នក​​ស្រី  Florence Nightingale បាន​ពលី​បុព្វហេតុ​​ក្នុង​វិស័យ​សុខាភិបាល​សម្រាប់​សង្គម។ លោកលើក​ស្ទួយ​អ្នក​ថែទាំ​ជំងឺ​ដែល​តែង​ថែទាំ​អ្នក​ជំ​ងឺ​ទាំង​យប់​ទាំង​ថ្ងៃ​។ លោក​ថ្លែង​ថា មុខ​ជំ​នាញ​ថែទាំ​ជំងឺ​ជា​ការ​ងារ​មួយ​សប្បុរសធម៌​ ធ្វើ​ការ​​អស់​ពី​ដួង​ចិត្ត ​យើង​រាល់​គ្នា​ត្រូវ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​ជំ​ងឺដើម្បី​ឱ្យ​ពួក​គាត់​​បំភ្លេច​នូវ​ការ​ឈឺ​ចុក​ចាប់​​រាង​កាយ។​

ង្វៀន ធី ធូ វឹង​និស្សិត​ឆ្នាំ​ទី ១ ថ្លែង​ថា​ ចំ​ពោះ​អ្នក​ថែ​ទាំ​ជំ​ងឺ​ត្រូវ​មាន​គុណ​ធម៌​៣យ៉ាង​ជា​សំ​ខាន់៖ ដួង​ចិត្ត សុចរិត​ភាព និង​ចេះ​ចែក​រំ​ឡែកជា​មួយ​អ្នក​ជំ​ងឺ​ និង​ខ្លួន​​មាន​អារម្មណ៍​មោទនភាព​ដែល​បាន​បន្ត​​គន្លង​ដ៏​ល្អ​នោះ​បំ​ពេញ​កាតព្វកិច្ច​សម្រាប់​សង្គម​ជាតិ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ  មហាវិទ្យាល័យ​វេជសាស្ត្រ​និង​ឱសថ​បាន​រៀប​ចំ​សម័យ​ប្រ​ឡង​មួយ​ដោយ​មាន​ប្រ​ធាន​បទ​៖ និស្សិត​ថែ​ទាំ​ជំ​ងឺ​ ឈ្លាស​វៃប្រ​កប​ដោយ​​បញ្ញាណ​។

Dieu duong tvu1

ហ្វិញ សាង