ទិវា​ប្រឹក្សា ជំរើស​បុគ្គិល​បម្រើ​ការ​ងារ​នៅ​ជប៉ុន​សម្រាប់​និសស្សិត​

ថ្ងៃ​ទី​១១ ឧសភា ២០១៨ សហគ្រាស​ចំនួន​ជិត ​១០​ ​​របស់​ជប៉ុនបាន​អញ្ជើញ​មក​​សាកលវិទ្យា​ល័យ​ត្រា​វិញ​ ដើម្បី​ប្រឹក្សា​និង​សម្ភាសន៍​ជម្រើស​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ។​

tu van viec lam 1

ស្ថិត​នៅ​ក្នុង​កម្មវិធី​នេះ​ មាន​និស្សិត​ជាង​ ២៤ ​​រូប ​ចូល​រួម​ដាក់​ពាក្យ​និង​សម្ភាសន៍​ផ្ទាល់​ ​​នូវ​បណ្តា​ផ្នែក​ដូច​ជា៖ អគ្គិសនី អេឡិចត្រូនិច អគ្គិសនីឧស្សហកម្ម យន្តកម្ម បច្ចេកវិទ្យា​រថយន្ត ពត៌មានវិទ្យា។ល។ ក្នុង​នោះ មាននិស្សិត​​​ ៤​ រូប​ ចូល​រួម​សម្ភាស៍​តាម​កម្ម​វិធី​ចុះ​កម្ម​សិក្សា។​

​បណ្តា​សហគ្រាស​ចូល​រួម បាន​​ឧទ្ទេសនាម​ពី​វិស័យ​​ដែល​កំពុង​ដំណើរ​ការ​របស់​ក្រុម​ហ៊ុន និង​ឱកាស​ការ​ងារ កិច្ច​ការ​ទំ​នុក​បម្រុង​ បម្រើ​សេវាកម្មនានា​ ក៏​ដូច​វិធី​ជ្រើស​រើស​បេក្ខ​ជន។​ លោក Nakatani Hisayuki នាយក​ក្រុម​ហ៊ុន M.Y. Corporation ជា​សមា​ជិក​សមាគម​ពាណិជ្ជករ Kansai បាន​អោយ​ដឹង​ថា៖ គោល​ដៅ​របស់​យើង​ខ្ញុំ​ គឺ​​បន្ត​សកម្មភាព​ការ​បរទេស​​ ជ្រើស​រើស​បុគ្គលិក​និង​ទទួលនិស្សិត​ចុះ​កម្ម​សិក្សា​​ចំ​ពោះ​និស្សិត​នៅ​​បណ្តា​​សាកល​វិទ្យា​ល័យរបស់​​វៀត​ណាម។ នេះ​ជា​ឱកាស​ការ​ងារ​សម្រាប់និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ មាន​បំ​ណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ក៏​ដូច​ឱកាស​ការ​ងារ​សម្រាប់​ធ្វើ​ការ​នៅ​​ក្រុម​ហ៊ុន​​ជប៉ុន​ក្នុង​ប្រ​ទេស​​វៀត​ណាមពេល​ពួក​គេបាន​​​វិល​ត្រ​ឡប់​មក​ស្រុក​វិញ​។​

លោក  Kimura Masaru – នាយក​​រង​នៃ​ក្រុម​ហ៊ុន Shinnitsu បានបើក​បង្ហាញ​ចំ​ណុច​សក្តានុពល​​លើ​វិស័យ​បច្ចេកទេស​ និង​ទាក់​ទាញ​​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​និស្សិត​ជា​ច្រើន​រូប។​

លោក​បាន​អោយ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​​​ទទួល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពីបរទេស​ ហើយ​នៅ​ពេល​ដែលពួក​គាត់​ធ្វើ​ការ​នៅ​ទី​នេះ ​ពួក​គាត់​នឹងបានទំ​នុក​បម្រុង​ ជំ​នួយ​ឧបត្ថម្ភ​​ ដូចនឹង​​អ្នក​ធ្វើ​ការ​​នៅជប៉ុន​​ដែរ ដូច​ជា៖ ធានារ៉ាប់រង​សង្គម ធានារ៉ាប់រងសុវត្ថភាពពល​កម្ម​ ជំនួយ​ Visa​ ផ្តល់​ទី​លំនៅ ផ្តល់​ទី​កន្លែង​សិក្សា​ភាសា​ជប៉ុន​សម្រាប់​ពល​ករ។

 នា​ឱកាស​នេះ លោក វ៉ូ ថាញ់ ហាយ អគ្គនាយករង​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ធន​ធាន​មនុស្ស​ ហ្វាង ហារ នឹង​ជា​នាយក​រង​ប្រ​ចាំ​​ការ​នៅសាខា​ទី​ក្រុង​ ហូ ជី ម៉ិញ ក៏បាន​ផ្តល់​ដំណឹង​ដល់​និស្សិត​ផង​ដែរ​ គឺ​​ទៅលើ​​​លក្ខខណ្ឌចាំ​បាច់​និង​ត​ម្រូវ​បំ​ពេញ​ការ​ងារ​​របស់​ក្រុម​ហ៊ុន។​

លោក​មាន​មតិ​ថា៖ កត្តា​សំខាន់​គឺ​ភាសា​បរទេស ប៉ុន្តែ​ត្រឹម​តែ​ដឹង​ភាសាបរទេស​ក៏​មិន​អាច​ធ្វើ​ការ​បាន គឺ​ពល​ករ​​ត្រូវ​យល់​ដឹង​ពី​វប្បធម៌​របស់​ក្រុម​ហ៊ុន វប្បធម៌​របស់​ជប៉ុន ចំណេះ​ដឹង​​ក្នុង​ការ​ងារ​និង​​បំណិនផ្សេងៗទៀត​។​

មាន​និស្សិត​ជា​ច្រើន​រូប​យក​ចិត្ត​ទុក​ដាក់​និង​ដោះ​ដូរ​ជា​មួយ​នឹង​សហគ្រាស​ពី​វិធី​ជ្រើស​រើស លក្ខខណ្ឌ​ភាសា​ ការ​ទំ​នុក​បម្រុង​​ចំ​ពោះ​គ្រប់​មុខ​ជំនាញ​សម្រាប់​និស្សិត​វៀត​ណាម។ល​​។​

ថាច់ ធី ហារ និស្សិត​ផ្នែក​បរិញ្ញាបត្ររង​ភាសា​អង់​គ្លេស ២០១៥ បាន​ចែក​រំ​លែក​ថា៖​ ខ្ញុំ​មាន​បំណង​ដាក់​ពាក្យ​​ធ្វើ​កម្ម​សិក្សា​នៅ​ចុង​ឆ្នាំ​នេះ កម្មវិធី​នេះ​​បានផ្តល់​​​ពត៌មាន​ជាច្រើន​ដ៏​មាន​ប្រ​យោជន៍សម្រាប់​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​​​កាន់​តែមានជំ​នឿ​​​ទុក​ចិត្ត​នៅ​ពេល​ដាក់​ពាក្យ​ខាង​មុខ​។​

លោក​ស្រី បូយ ធី ថាញ់ ហឿង នាយិការង​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ធន​ធាន​មនុស្ស ហ្វាង ហារ បាន​​វាយ​តម្លៃ​ខ្ពស់​​ពី​​ការ​ឆ្លើយ​​សម្ភាសន៍​របស់​និស្សិត​សាកល​វិទ្យា​ល័យ។ អ្នក​​​ស្រី​បាន​អោយ​ដឹង​ថា៖ ​ចំពោះ​អ្នក​ដែល​ជាប់​ឈ្មោះ​នៅ​​លើក​នេះ​​ ក្រុម​ហ៊ុន​​​ជប៉ុន​នឹង​ជំនួយ​ថវិកា​សិក្សា​ភាសា​ជប៉ុន​ក្នុង​រយៈ​ពេល​៨​ខែ។ បន្ទាប់​ពី​មាន​លទ្ធ​ផល​ពី​ការ​សម្ភាសន៍ និស្សិត​នឹង​បាន​ចូល​រួម​សិក្សា​ភាសា​ជប៉ុន​និង​រៀប​ចំ​លិខិត​ដើម្បី​ទៅ​បម្រើ​ការ​តាម​មុខ​ជំនាញ​ដែល​ដាក់​ពាក្យ​។​

លោក ង្វៀន យ្វី នាយក​រង​​នៃ​មជ្ឈមណ្ឌល​បម្រើ​ការ​ងារ​ បាន​ថ្លែង​អំណរ​អរគុណ​ដល់​សហគ្រាស​ជប៉ុន ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ធន​ធាន​មនុស្ស ហ្វាង​ ហារ - បណ្តា​អង្គ​ភាពដែល​ទទួល​ពល​ករ​ ​បាន​ផ្តល់​ឱកាស​ការ​ងារ​​សម្រាប់​និស្សិត​សាកល​វិទ្យា​ល័យត្រាវិញ​​។​

តាម​អ្នក​ដឹក​នាំ​នៃ​មជ្ឈមណ្ឌល​បម្រើ​ការ​ងារ ទិ​វា​ការ​ងារ​​នឹង​ពង្រីកយ៉ាង​ទូលាយ​និង​អនុវត្ត​ជា​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ ដើម្បី​ឆ្លើយ​តប​នូវ​តម្រូវ​ការ​របស់​និយោជក​របស់​សហគ្រាស ទន្ទឹម​នឹង​នោះ​នឹង​បង្កើត​ឱកាសការ​ងារ​ក្នុង​និង​ក្រៅ​ប្រទេស​​ជា​ច្រើន​ទៀត​​សម្រាប់​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ​និយាយ​ដោយ​ឡែក​និង​និយោជិត​និយាយ​រួម។​

tu van viec lam 2

tu van viec lam 3

tu van viec lam 4

ដា​ វី