​លទ្ធផល​​ចុះ​កម្ម​សិក្សា​តាម​បែប​កូអប់​របស់​និស្សិត​ផ្នែកបសុពេទ្យ​

ថ្ងៃទី៩ និង​ទី១០ ឧសភា ២០១៨ និស្សិតចំនួន ​៦៥ ​រូប នៃ​​ផ្នែកបសុពេទ្យ​ មហាវិទ្យា​ល័យ​កសិកម្ម – ជលផល ទើប​នឹង​ធ្វើ​របាយ​ការណ៍​បាន​សម្រេច​អំ​ពី​លទ្ធ​ផល​ចុះ​កម្ម​សិក្សា​តាម​បែប​ កូអប់។​

Sinh vien thuyet trinh tvu

ស្ថិត​នៅ​ក្នុង​កិច្ច​របាយ​ការណ៍ និស្សិត​បាន​​​បង្ហាញ​​​អំ​ពី​មុខ​ងារ​ដែល​បាន​អ​នុវត្ត​នៅ​អង្គភាព​ចុះ​កម្ម​សិក្សា៖ រាល់ភាព​ងាយ​ស្រួល​​និង​​ការ​លំបាក​​ក្នុង​រយៈ​ពេល​ចុះ​កម្ម​សិក្សា​ក៏​ដូច​ជា​លើក​ឡើង​នូវយោ​បល់​របស់​ខ្លួន​​ចំ​ពោះ​ភាគី​​ពាក់​ព័ន្ធ​ដល់​សកម្ម​ភាព​ចុះ​កម្ម​សិក្សា​របស់​និស្សិត។

​បន្ទាប់​ពី​ចុះ​កម្ម​សិក្សា​បាន​៣​ខែ និស្សិត​កូអប់​បាន​ខិត​ទៅ​ជិត​និងការ​​អនុវត្ត​ផ្ទាល់​លើ​ សត្វពាហនៈ បសុសត្វ ដូច​ជា៖​ ការ​ចិញ្ចឹម​និង​ថែ​ទាំ ជំនួយ​ការ​កើត វះកាត់​ក៏​ដូច​ជា​ការ​ពារ​និង​ព្យា​បាល​ជំងឺ​អោយ​​សត្វ​ចិញ្ចឹម​តាម​បណ្តា​កសិដ្ឋានចិញ្ចឹម​សត្វ​​ពេទ្យ​ព្យាបាល​សត្វ​ឯកជន និង​បណ្តា​ហាង​លក់​ថ្នាំ​នៅ​ខេត្ត​​ ត្រា​វិញ បេន​ត្រែ វិញឡុង កឹង​ធើ​ ហូវហ្យាង ដុងថាប តី​ណិញ ទីក្រុង​ហូ​ជី​មិញ ដុង​ណាយនិង​បិញយឿង។

​បាន​ដឹង​ថា នា​​ឱកាស​ចុះ​កម្ម​សិក្សា​កូអប់​ក្នុង​លើក​នេះ សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​ជូន​គ្រូបង្រៀន​ ១០ ​រូប ​របស់​មហា​វិទ្យា​ល័យ​កសិកម្ម - ជលផល​ចូល​រួមតាមពិនិត្យ​​​និង​ជំនួយ​ការ​និស្សិត​​ក្នុង​រយៈ​ពេល​ចុះ​កម្ម​សិក្សា។​

នេះ​ជា​ឱកាស​ដើម្បី​គ្រូ​បង្រៀន​ដោះ​ស្រាយ​នូវ​រាល់​ចម្ងល់​ក៏​ដូច​ជា​រំ​លឹក​​​​​​​​​​​មេ​រៀន​សំខាន់​ដល់​និស្សិត។ ទន្ទឹម​នឹង​នោះ ​ដេប៉ាតឺម៉ង់​ចាប់​យក​បាន​ការ​ឆ្លើយ​តប​​ពី​កសិដ្ឋាន​​ កត្តា​នេះ​នឹង​មាន​មូលដ្ឋាន​បន្ថែម​ទៀត​ដើម្បី​កសាង​​និង​អភិវឌ្ឍ​កម្ម​វិ​ធី​បណ្តុះ​បណ្តាល​បាន​សម​ស្រប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​និយោ​ជក។

លោក ហូ ក្វួក​ ដាត ​​អនុ​ប្រ​ធាន​ ដេប៉ាតឺម៉ង់បសុពេទ្យ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​លទ្ធផល​ដែល​និស្សិត​ទទួល​បាន​ក្នុង​រយៈ​ពេល​ចុះ​កម្ម​សិក្សា​តាម​បែប​ កូ អប់។ ទន្ទឹម​នឹង​នោះ ​ដេប៉ាតឺម៉ង់ នឹងកែ​សម្រួលឡើង​វិញ​អោយ​បាន​សម​ស្រប​ ដើម្បីធានា​មាន​ឱកាស​ចុះ​កម្ម​សិក្សា​បែប​ កូ អប់ ក៏​ដូច​ជាការ​​សិក្សា​របស់​និស្សិត​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ជា​ទី​បំ​ផុត។​

លោក​​មាន​មតិ​ថា៖ រយៈ​ពេល​ចុះ​កម្ម​សិក្សា​នោះ​និស្សិត​មាន​ឱកាស​រំ​លឹកនិងអនុវត្ត​រាល់​ចំ​ណេះ​វិជ្ជា​ជំនាញ​ដែល​បាន​សិក្សា​​ទៅ​ក្នុង​ភាព​ជាក់​ស្តែង ហេតុ​ដូច្នោះ​នឹង​​មាន​ឱកាស​ប្រៀប​ធៀប រវាងការ​សិក្សា​ក្នុង​ថ្នាក់​​និង​ភាព​​ជាក់​ស្តែង។ ក្រៅ​ពី​នោះ ​ព្រោះ​លក្ខណៈ​ពិសេស​របស់​និស្សិត​ កូ អប់​​ គឺ​បាន​ធ្វើ​ការ​ដោយ​នាម​ជា​បុគ្គលិក​ពេញ​សិទ្ធ ហេតុ​ដូច្នោះ និស្សិត​មាន​ឱកាស​ហ្វឹក​ហាត់​ស្មារតី​នៃ​ការ​ទទួល​ខុស​ត្រូវ ចរិយា​ការ​ងារ​ត្រឹម​ត្រូវ​​និង​អភិវឌ្ឍ​បំ​ណិន​ជីវិត ជា​ជំនួយ​យ៉ាង​​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ការ​ងារ​ទៅ​ថ្ងៃ​អនាគត។​

លោក យ័ញ អ៊ុក គ្រូបង្រៀន​នៃ​ដេប៉ាតឺ​ម៉ង់ បសុពេទ្យ​មាន​​ប្រ​សាសន៍​ថា៖ បណ្តា​និយោ​ជក​បាន​វាយ​តម្លៃ​ខ្ពស់​​ទៅ​លើ​និស្សិត​សាកលវិទ្យា​ល័យ​ត្រា​វិញ។ និស្សិត​ចុះ​កម្ម​សិក្សា​តាម​បែប​ កូ អប់ មាន​ឱកាស​ការ​ងារ​និង​ដក​យក​បទ​ពិសោធន៍​នៅ​សហ​គ្រាស​​ក្នុង​រយៈ​ពេល​យូរ (​១​ឆ្នាំឬ​ជាង​១​ឆ្នាំ​) ហេតុ​ដូច្នេះ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ពួក​គេ​អាច​ធ្វើ​ការ​បាន​ភ្លាម​ ដែល​​មិន​​​​ត្រូវ​​បណ្តុះ​បណ្តាល​ឡើង​វិញ​

តាម​មជ្ឈ​មណ្ឌល ជំនួយ អភិវឌ្ឍនៃ​ការ​បង្រៀន​និង​សិក្សា​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ៖ បច្ចុប្បន្ន សាកលវិទ្យា​ល័យ​ត្រា​វិញ​បាន​ពង្រីក​ការ​កសាង​និង​រក្សា​ចំណង​យ៉ាង​ស្អិត​រមួត​ជា​មួយ​នឹង​ក្រុម​ហ៊ុន សហគ្រាស​​ដែល​មាន​កិត្តិយស មាន​គុណភាព​​លើ​គ្រប់​​វិស័យ​​ពាក់​ព័ន្ធ​ដល់​​បណ្តា​មុខ​ជំនាញ​​ដែល​សាកលវិទ្យា​ល័យ​បណ្តុះ​បណ្តាល​។ ដើម្បី​ជំនួយ​អោយ​និស្សិត​មាន​ឱកាស​បាន​សិក្សា បំ​ពេញ​រាល់​បំណិន​​​តាម​មុខ​ជំនាញ​​ក្នុង​ទី​កន្លែង​ធ្វើ​ការ​មាន​ភាព​ជំនាញ​និង​មាន​គុណ​ភាព បង្កើន​ឱ​កាស​ការ​ងារ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

ដា វី