និស្សិត​សាកលវិទ្យាល័យ​ត្រាវិញទទួល​​ជ័យ​លាភី​ អូឡាំពិក​យន្តវិទ្យា​ទូទាំង​ប្រ​ទេស​ឆ្នាំ ២០១៨

ព្រឹក​ថ្ងៃ​ទី ២០ ឧសភា ពិធី​បិទ​អង្គ​ប្រ​ជុំ​និង​ប្រគល់​រង្វាន់​ជ័យ​លាភី​ អូឡាំពិក យន្តវិទ្យា ទូទាំង​ប្រ​ទេស​លើក​ទី​ ៣០ ឆ្នាំ ២០១៨ ភូមិ​ភាគ​ខាង​ត្បូង​បញ្ចប់​ដោយ​ជោគ​ជ័យ​ មាន​និស្សិត​ចូល​រួម​ប្រ​មាណ​​ជាង ១០០០ នាក់ នៅ​សាកលវិទ្យាល័យ​ទីក្រុង​ហូជីមិញ។ ក្នុង​នោះ​មាន​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ ពីររូប​បាន​ទទួល​ជ័យ​លាភី​ក្នុង​សម័យ​ប្រ​កួត​​អូឡាំ​ពិក​យន្ត​វិទ្យា​ទូទាំង​ប្រ​ទេសនៅ​ឆ្នាំ​នេះ។

Co hoc 3

សម័យ​ប្រឡង​បាន​រៀប​ចំ​ឡើង​ព្រមៗ​​គ្នា​នៅ​ភូមិ​ភាគ​បី​គឺ​ ភូមិភាគ​ខាង​ជើង កណ្តាល​និង​ខាង​ត្បូង​ (ហាណោយ ដាណាំង និង​ទីក្រុង​ហូជីមិញ) ចាប់​ពី​ថ្ងៃទី​ ១៥ មេសា បាន​ទាក់​ទាញ​និស្សិតរាប់​ពាន​នាក់​ចូល​រួម​ប្រ​កួត។

សម័យ​ប្រឡង​អូឡាំ​ពិក​យន្ត​វិទ្យា​លើក​ទី ៣០​ក្រុម​អូឡាំពិក​យន្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​និស្សិត​ ៩ នាក់​ចូល​រួម​។

មិត្ត​ តាំង ធៀន តាយ និង​មិត្ត ផាម ឡាំ​ វ៉ូ និស្សិត​បច្ចេក​វិទ្យា​យន្ត​ការ​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​រដូវ​ប្រ​កួត​ អូឡាំ​ពិក​យន្ត​វិទ្យា​ទូទាំង​ប្រ​ទេស​ឆ្នាំ​នេះ។

រីក​រាយ​ក្នុង​ថ្ងៃ​ទទួល​ជ័យ​លាភី​ មិត្ត តាំង ធៀន តាយ​ សមាជិក​ក្រុម​ជំ​រើស​អូឡាំពិក​​ថ្លែង​ប្រាប់​ថា៖ នេះ​ជា​ការ​ប្រ​កួត​ធំ​ជា​មួយ​និស្សិត​រាប់​ពាន​នាក់​ទូទាំង​ប្រ​ទេស​ចូល​រួម​ ហេតុ​ដូច្នេះ​យើង​ខ្ញុំ​មាន​តែការ​​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​នឹង​ចំ​រើន​ការ​​ដោះ​ដូរ​សិក្សា​បទពិសោធ​បន្ថែម។ ឆ្លង​កាត់​ការ​ប្រ​កួត​នេះ​បាន​ជួយ​ឱ្យ​ពួក​ខ្ញុំ​មាន​ជំ​នឿទុក​ចិត្ត​លើ​ខ្លួន​ឯង​និង​សិក្សា​បទពិសោធ​ជា​ច្រើន​ពី​សម្នាក់​មិត្ត​ភ័ក្តិក៏​ដូច​ជា​អភិវឌ្ឍ​អំពី​ចំ​ណេះ​វិជ្ជា​និង​បំណិន​ឯក​ទេស​របស់​ខ្លួន។

សម័យ​ប្រឡង​អូឡាំ​ពិក​យន្ត​វិទ្យា​ទូទាំង​ប្រ​ទេស​ដោយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ សមាគម​យន្ត​វិទ្យា​វៀត​ណាម​និង​សមាគម​មជ្ឈិម​វៀត​ណាម​សហការ​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ទូទាំង​ប្រ​ទេស​ បាន​បម្រែ​បម្រួល​យ៉ាង​ខ្លាំង​ក្លា​ ជំ​រុញ​ចលនា​សិក្សា​និង​ស្រាវជ្រាវ​បណ្តា​មុខវិជ្ជា​យន្ត​វិទ្យា​នៃ​​និស្សិត​សាកលវិទ្យាល័យ​នានា រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​​បង្ហាត់​បង្រៀន​និង​សិក្សា​​យន្ត​វិទ្យា​។ ម្យ៉ាង​វិញ​ទៀតក៏​​ទត​ឃើញ​និង​បំប៉ន​សមត្ថភាព​វ័យ​ក្មេង​មាន​ចំ​ណង់​ចំ​ណូល​ចិត្តវិស័យ​យន្ត​វិទ្យា។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញទទួល​​ជ័យ​លាភី​ អូឡាំពិក​យន្តវិទ្យា​ទូទាំង​ប្រ​ទេស​ឆ្នាំ ២០១៨