អ្នកឯក​​ទេស​នៃ​ក្រ​សួង​អប់រំ​និង​ស្រាវជ្រាវ​បារាំង​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

 ថ្ងៃទី ១៩ ឧសភា ២០១៨ លោក​បណ្ឌិត ង្វៀន តៀន​ យុង​ អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​ស្វាគមន៍​និង​ជួប​ពិភាក្សា​ជា​មួយ​លោក Jean Jacques អ្នក​ឯកទេស​នៃ​ក្រ​សួង​អប់រំ​និង​ស្រាវជ្រាវ​​ប្រ​ទេស​បារាំង​។

tvu

ក្រុម​ការ​ងារ​នៃ​គណៈប្រតិភូ​បារាំង​បាន​​ចែក​រំ​ឡែកបទ​ពិសោធ​នៃ​​ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​អប់រំ​នៃប្រ​ទេស​បារាំង ​​​និង​​រួម​ពិគ្រោះ​យោបល់ជា​មួយ​ក្រុម​ការ​ងារ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ដើម្បី​​​ស្វែង​រក​វិធាន​ការ​​វាយត​ម្លៃ​ ​ត្រួត​ពិនិត្យ​គុណ​ភាព​បណ្តុះ​បណ្តាលឆ្លើយ​តប​​ទៅ​នឹង​តម្រូវ​ការ​ការ​ងារ​នៃ​សង្គម​បច្ចុប្បន្ន។

លោក​ Diverchy ជា​អ្នក​ឯក​ទេស​មាន​បទ​ពិសោធ​ការ​ងារ​ក្នុង​វិស័យគ្រប់​គ្រង​ការ​​អប់រំ​ជាង​ ១៥​ឆ្នាំ​និង​ ២០ឆ្នាំ​ក្នុង​កិច្ច​ការ​បង្ហាត់​បង្រៀន​។ លោក​ថ្លែង​ថា ការ​វាយ​​រម្លៃ​និង​ត្រួត​ពិនិត្យ​គុណ​ភាព​អប់រំ​មាន​តួ​នាទី​យ៉ាង​សំ​ខាន់​ បើ​គ្រប់​គ្រង​បាន​ល្អលើ​ចំ​ណុច​នេះ​​​គឺ​ធា​នា​បាន​គុណ​ភាព​បណ្តុះ​បណ្តាល​ជា​​ចីរភាព។

លោក​បាននាំ​មក​នូវកម្រង​ឯកសារ​​ស្តង់​ដា​មួយ​ចំ​នួន​​ដើម្បី​​អភិក្រមនិង​​ស្តារ​លទ្ធភាព​បង្ហាត់​បង្រៀន​ថ្មី​ រួម​មាន​៖ កម្រងឯកសារ​ស្រាវ​ជ្រាវ​បឋម​និង​ស្រាវជ្រាវ​ជំ​នាញ​ ស្តង់​ដា​លទ្ធភាព​វិជ្ជាជីវៈ កម្រង​ឯក​សារ​ស្តង់​ដា​​អំពី​បណ្តុះ​បណ្តាល​ កម្រង​ឯក​សារ​បង្ហាត់​បង្រៀន​ ស្តង់​ដា​វាយ​តម្លៃ​យន្តការ​គ្រប់​គ្រង​កិច្ច​ការ​បង្រៀន​និង​យន្តការ​គ្រប់​គ្រង​សម្ភារៈ​ឧបទេស។

បញ្ចប់​កិច្ច​ពិភាក្សា​ លោក​បណ្ឌិត ង្វៀន តៀន​ យុង​ ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​ការ​ងារ​បានចំ​ណាយ​ពេល​ដ៏​មាន​ប្រ​យោជន៍​ ជួប​ពិគ្រោះ​យោបល់​​ចំ​ពោះ​ក្រុម​ឯក​ទេស​នៃ​​សាកលវិទ្យាល័យ​ត្រាវិញ។ យើង​ខ្ញុំ​នឹង​ពិចារណា​ទៅ​លើ​គំ​និត​មួយ​ចំ​នួន​ដែល​បាន​លើក​ឡើង​ជជែក​គ្នា​ក្នុង​អង្គ​ជំ​នួប​នេះ ជា​ពិសេស​គឺវិធី​វាយ​តម្លៃ​ និង​ត្រួត​ពិនិត្យ​គុណ​ភាព​អប់រំ​តាម​វិធាន​ការ​ថ្មី​សម្រាប់​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ពេល​បច្ចប្បន្ន។

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អ្នកឯក​​ទេស​នៃ​ក្រ​សួង​អប់រំ​និង​ស្រាវជ្រាវ​បារាំង​បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ