វេទិកា​​សំ​ណេះ​សំណាល​​ស្តី​ពី​បំ​ណិនកសាង​ប្រវត្តិរូប​​

កត្តា​ពីរ​ដែល​គូស​បញ្ជាក់​ការ​ជោគ​ជ័យ​ពេល​សុំ​ការ​ងារ​គឺ​កសាង​CV(ប្រវត្តិរូប) ឱ្យ​បាន​ទាក់ទាញ​អារម្មណ៍​ និង​រៀប​ចំ​ខ្លួន​ល្អ​ប្រ​សើរ​ក្នុង​កែវ​ភ្នែកអ្នក​ជ្រើស​រើស​បុគ្គលិក។​ នេះ​ជា​មូល​ហេតុ​ដែល​លោក​ វូ ស្វឹន វីញ អគ្គនាយក​រង​នៃ​មជ្ឈ​មណ្ឌល​ Viet Victory មាន​វត្ត​មាន​នៅ​វេទិកា​នា​ថ្ងៃ​ទី ២៤ ឧសភា​ ឆ្នាំ ២០១៨ នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

tvu 003

អង្គ​វេទិកា​បាន​ទាក់​ទាញ​និស្សិត​ចូល​រួម​ជាង​ ៦០០ នាក់​ និងពួក​គេ​​បាន​សំ​ណេះ​សំ​ណាល​ជា​មួយ​លោក​វាគ្មិន​ជុំ​វិញ​ការ​កសាង​បំ​ណិន​សុំ​ការ​ងារ។​ លោក​ វូ ស្វឹន វិញ​ ថ្លែង​ថា៖កត្តា​ចាប់​អារម្មណ៍​ដំ​បូង​របស់​អ្នក​ជ្រើស​រើស​បុគ្គលិក​គឺ CVរបស់​ពួក​គេ។ ហេតុ​ដូច្នោះ​ប្អូនៗត្រូវ​បង្កើត​ CV ​ទាក់​ទាញ​​អារម្មណ៍​បំ​ផុត​ប៉ុន្តែ​ធានា​បាន​ខ្លឹម​សារ​ទាំង​ ៦ ខាង​ក្រោម៖មាន​​គោល​ដៅ​បុព្វហេតុ​ច្បាស់​លាស់​ ដំ​ណើរ​ការ​សិក្សា សមិទ្ធផល​ទទូល​បាននានា​ សកម្មភាពដែល​​លេច​ធ្លោ បំណិន​នៃ​ការ​រស់​នៅ ចំណុច​វិជ្ជមាន​​របស់​ខ្លួន​ និង​ព័ត៌មានអ្នក​មាន​ប្រិយភាព​គួរ​ជា​ទី​ទុក​ចិត្ត​ ។

មិត្ត ង្វៀន ហុង ក្វឹង​ និស្សិត​ថ្នាក់​ទី ៣ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ លើក​​សំ​ណួរ​ឡើង​ថា៖ ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​សំណុំ​របស់​ខ្លួន​ក្នុង​ចំ​ណោម​សំណុំ ១០០០ដែល​បាន​ចាប់​អារម្មណ៍​របស់​អ្នក​ជ្រើស​រើស​បុគ្គលិក? ជា​មួយ​នឹង​សំ​ណួរ​ខាង​លើ​នេះ​ដែរ​ មិត្ត​ ង្វៀន ធី ង៉ុក ហឹង មុខ​ជំ​នាញ​ច្បាប់​​​ចង់​ដឹង​បន្ថែម​អំពី​របៀប​រចនា​សំ​ណុំ​បេក្ខជន​យ៉ាង​ដូចម្តេច​អោយ​បាន​ល្អ​ប្រ​សើរ?

ឆ្លើយ​សំណួរ​នេះ​ លោក វូ ស្វឹន វីញ​ បំភ្លឺ​ថា​៖ បើ​យើង​ប្រើ​ប្រាស់​គំរូ​មាន​ស្រាប់​ គឺ​វា​សាមញ្ញ ជ្រាំ​ដែល​ អ្នក​ជ្រើស​រើស​បុគ្គលិក​ត្រូវ​ការ​គំ​និត​នវានុវត្តន៍​តាំង​ពី​ដំ​បូង​។ ហេតុ​ដូច្នោះ​និស្សិត​គួរ​រចនា​ផ្ទាល់​នូវ​លិខិត​​ដាក់​ពាក្យ​ និង​សំ​ណុំ​លិខិត​សុំ​ការ​ងារ​របស់​ខ្លួន​ដូច​មាន៖​ ច្បាប់​សុំ​ដាក់​ពាក្យ CV ពណ៌​សម្បុរ​ក្រប​សំ​ណុំ​លិខិត​។ល។ ច្នៃ​ប្រឌិត​ប៉ុន្តែ​រក្សា​បាន​ក្រប​ខ័ណ្ឌ​ជា​ធរមាន ។

ម្យ៉ាង​វិញ​ទៀត រូប​រាង​​កាយ​ និងអាកប្បកិរិយាសម​រម្យ​ គឺ​ជា​គន្លឹះ​​មួយ​ដែរ​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​សម្ភាស​សុំ​ការ​ងារ ។ លោក​ថា បច្ចុប្បន្ន​នេះ​ និស្សិត​មួយ​ចំ​នួន​ពេល​ទៅ​សម្ភាស តែង​អសកម្ម​​ក្នុង​ការ​ឆ្លើយ​សំ​ណួរ​ចំពោះ​មុខ​​អ្នក​ជ្រើស​រើស​បុគ្គលិក​។

លោក​​មាន​ទំនុក​ចិត្ត​ថា​ ​អង្គ​វេទិកា​នេះ​នឹង​បាន​​បំពាក់​បំ​ប៉ន​​បំ​ណិន​សំខាន់ៗ​ដល់​និស្សិត​ ដើម្បី​ពួក​គេ​អាច់​ដោះ​ស្រាយ​និង​មាន​ទំនុក​ចិត្ត​ពេល​កសាង​សំ​ណុំ​សុំ​ការ​ងារ​ និង​ចូល​រួម​សម្ភាស​ផ្ទាល់។

toa dam viec lam 1

ហ្វិញ សាង