សកម្ម​ភាព​អបអរ​ទិវា​បរិស្ថាន​អន្តរជាតិ

ក្នុងចំ​ណោម​សកម្មភាព​អប​អរ​ទិវា​បរិស្ថាន​អន្តរជាតិ​ឆ្នាំ​នេះ និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចូល​រួម​​សកម្មភាព​ជា​ច្រើន​រួម​ចំ​ណែក​កសាង​សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​ពណ៌​បៃតង​ទាំង​ស្រុង​។

tvu dhx1

សកម្មភាព​ឃោសនា​លើក​កម្ពស់​មនសិការ​អភិរក្ស​បរិស្ថាន

សកម្ម​ភាព​នេះ​ប្រ​ព្រឹត្ត​ឡើង​នៅ​ទីស្នាក់​ការ​កណ្តាល​​នា​ថ្ងៃ​ទី​ ២៦ ឧសភា​កន្លង ដោយ​ការិយាល័យ​គ្រប់​គ្រង​សិស្ស​និង​និស្សិត​សហការ​ជា​មួយ​អង្គ​ភាពដែល​​​ពាក់​ព័ន្ធ​​បាន​ទាក់​ទាញ​និស្សិត​និង​សាស្ត្រាចារ្យ​​ចូល​រួម​យ៉ាង​កុះ​ករ។

តាំង​ពី​ព្រឹក​ព្រ​​លឹម​ សាស្ត្រាចារ្យ​និង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ចែក​ជា​ក្រុម​តូចៗ​ មាន​​បដា​ភ្ជាប់​នឹង​​ពាក្យ​ស្លោក ក្រុម​ទាំង​នោះ​បាន​ធាក់​កង់​ជុំ​វិញ​​បរិវេណ​សាកលវិទ្យាល័យ​ និង​ជុំ​វិញ​ទី​ក្រុង​ត្រាវិញ​ដើម្បី​ឃោ​សនា​លើក​កម្ពស់​មនសិការ​ថែ​រក្សា​​បរិស្ថាន​​ អនាម័យ​​ សុវត្ថិភាព​ស្បៀង​អាហារ អនាម័យ​អាហារ​ដ្ឋាន​ ហាង​លក់​ទឹក និង​អនាម័យ​ក្នុង​បរិវេណ​អន្តេវាសិកដ្ឋាន។​

ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​ការិយាល័យ​គ្រប់​គ្រង​សិស្ស​និង​និស្សិត​បាន​អំពាវ​នាវ​និស្សិត​ទាំង​ឡាយ​លើក​កម្ពស់​មនសិការ​​ថែ​រក្សា​បរិស្ថាន​ ចេះ​បែង​ចែកកាក​​សំណល់​​-​សម្រាម​ និងចូល​រួម​សកម្ម​ភាព​​អបអរ​ទិវា​បរិស្ថាន​អន្តរជាតិ​ឆ្នាំ ២០១៨​ នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

សម័យ​ប្រ​ឡង​គូរគំនូរ​ដោយ​មាន​ប្រ​ធាន​បទ ៖ រួម​ដៃ​អភិរក្ស​បរិស្ថាន​ 

សកម្មភាព​នេះ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២ មិថុនា​ គណៈកម្មការ​ទទួល​បាន​ផ្ទាំង​គំ​នូរ​ចំ​នួន ២៦ ផ្ទាំង​​ស្រប​តាម​ប្រ​ធាន​បទ «រួម​ដៃ​អភិរក្ស​បរិស្ថាន» នៃ​សិស្ស​-​និស្សិត​ ហើយ​បាន​តាំង​នៅ​មណ្ឌល​ការិយាល័យ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

Ve 15

ផ្ទាំង​គំ​នូរ​នីមួយៗ​រំលេច​ពណ៌​ចម្រុះ​ ប្រកប​ដោយ​គំ​និត​ទស្សនៈផ្សេងៗ​គ្នា​ ​​ឆ្លោះ​បញ្ចាំង​តថភាព​ជ្រាក់​ស្តែង​អំពី​បរិស្ថាន​ជុំ​វិញ ​និង​បន្សល់ទុក​គំនិត​ថែ​រក្សា​បរិស្ថាន​ទៅ​សាធុជន។

ប្អូន​​ ប៊ួយ ង៉ុក ហ្វា រៀន​ថ្នាក់​ទី ៦B នៃ​សាលា​លត់​ដំ​បំណិន​គុរ​កោសល្យ​ថ្លែង​ថា៖ សម័យ​ប្រ​ឡង​គូរ​គំ​នូរ​ជា​ទី​លាន​ប្រ​កួត​ស្នា​ដៃ​​និង​គំ​និត​ត្រិះ​រិះ​ពិចារណា​ខ្ពស់​ទៅ​លើ​កិច្ច​ការ​ពារ​បរិស្ថាន។ ឆ្លង​តាម​ផ្ទាំង​គំ​នូរ​របស់​ក្រុម ​យើង​ខ្ញុំ​ចង់​ប្រាប់​ទៅ​មហាជន​ទាំង​ឡាយ​ឱ្យ​ចេះ​​​រួម​គំ​និត​រក្សា​បរិស្ថានពណ៌​បៃតង​-ស្រស់​ថ្លា​-​ស្អាត។​

លោក​ ង្វៀន វ៉ាន់ ធើ អនុលេខា​នៃ​សម្ព័ន្ធយុវជន​សាកលវិទ្យាល័យ​ត្រាវិញ​និង​ជា​ប្រ​ធាន​សមាគម​និស្សិត​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​កិច្ច​ការ​រៀប​ចំ​នេះ និង​សារ​ប្រយោជន៍​ចេញ​ពី​សកម្មភាព​នានា​​ លោក​ថ្លែង​ថា៖ ឆ្នាំ​នេះ​សម័យ​ប្រ​ឡង​ទាក់​ទាញ​សិស្ស​និង​និស្សិត​ចូល​រួម​ច្រើន​និង​មាន​គំ​និត​អភិវឌ្ឍ​ស៊ី​ជម្រៅ​ មាន​​សារ​ប្រ​យោជន៍​សំ​ខាន់​ក្នុង​ចំ​ណោម​សកម្មភាព​អបអរ​ទិវា​បរិស្ថាន​អន្តរជាតិ និង​ឆ្ពោះ​ទៅ​​ថ្ងៃ​បង្កើត​សាកលវិទ្យាល័យ​ត្រាវិញ​គម្រប់ ១២​ឆ្នាំ។

Ve 1

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សកម្ម​ភាព​អបអរ​ទិវា​បរិស្ថាន​អន្តរជាតិ