អង្គ​សិក្ខាសាលា​លើក​កម្ពស់​លទ្ធភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​

ក្នុង​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី ១ និង ទី ២ ខែ​មិថុនា សាស្ត្រាចារ្យ​មួយ​ចំ​នួន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចូល​រួម​អង្គ​សិក្ខា​សាលា​លើក​កម្ពស់​លទ្ធភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​​​នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។ អង្គ​សិក្ខាសាលា​រៀប​ចំ​ឡើង​ ដោយ​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​វៀត​ណាម​-អាស៊ីអាគ្នេយ៍​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​។

seminar 02

ប្រ​ធាន​បទ​ពីរ​បាន​លើក​ឡើងក្នុង​អង្គ​សិក្ខា​សាលា​​រួម​មាន​៖​ទី១ គឺ ប្រ​ភព​ឧបត្ថម្ភ​ការ​ស្រាវ​ជ្រាវ​​និង​ផ្លាស់​ប្តូរ​ច្នៃប្រ​ឌិត​៖​ ទ្រឹស្តី​និង​អនុវត្ត​បណ្តា​គម្រោង​ការ​ស្រាវជ្រាវ; សិក្សា​បំពេញ​ការ​ងារ​ចំពោះ​សហគមន៍​និង​សិក្សា​ពី​តថភាព​ជាក់​ស្តែង។

​​​អ្នក​ស្រី​បណ្ឌិត ង្វៀន យ្វី ម៉ុង ហា ថ្លែង​ថា បំពេញ​ចំ​ណេះ​គ្រប់​គ្រង​ការ​ស្រាវជ្រាវ​ និង​​យល់​ច្បាស់នូវ​​សារ​សំ​ខាន់នៃ​កិច្ច​សហការ​ ​​អភិវឌ្ឍ​យុទ្ធសាស្ត្រ​​បង្ក​បង្កើន​​មូលនិធិក្នុង​អង្គ​ភាព​និង​ទទួល​បាន​ហិរញ្ញវត្ថុ​ស្ថេរភាព ​នោះ​ជា​ចំ​ណុច​សំ​ខាន់ៗ​ដែល​សាស្ត្រាចារ្យ​ទាំង​ឡាយ​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​អភិក្រម​​។​

ម្យ៉ាង​វិញ​ទៀត អ្នក​ស្រី​បណ្ឌិត​បាន​លើក​ឡើង​នូវ​គម្រោង​ការ​ជោគ​ជ័យ​មួយ​ចំ​នួន​ដែល​បាន​សហការ​រវាង​អង្គ​ការ​អប់រំ​មហាវិទ្យាល័យ​និង​សហគ្រាសនៅ​បណ្តា​ប្រ​ទេស​អឺរុប​និង​បង្ហាញ​នូវ​បណ្តា​ប្រ​ភព​មូលនិធិ​ពី​អន្តរជាតិ​ដូចជា​ HORIZON 2020, Erasmus+ 

អ្នក​ស្រី សាស្ត្រាចារ្យ​បណ្ឌិត ង្វៀន ធី ហុង ស្វង គូស​បញ្ជាក់​ថា សិក្សា​តម្រូវ​ការ​សង្គម​និង​សិក្សា​នៃ​ការ​អប់រំ​មហាវិទ្យាល័យ​​នៅ​វៀត​ណាម​ដើម្បី​បម្រើ​ការ​សហគមន៍​មាន​ប្រសិទ្ធភាព​ ជំ​នួយ​ស្មារតី​​ដល់​និស្សិត​​មាន​ឧភាសកម្ម​ ឆ្លង​តាម​រយៈ​បទ​ពិសោធ​ផ្ទាល់។

ខ្លឹម​សារ​សំ​ខាន់​នៃ​អង្គ​សិក្ខាសាលា​នេះ​គឺ​វិភាគ​ទៅ​លើ​និយមន័យ​  Service Learning (សិក្សា​ដើម្បី​បម្រើ​សង្គម) ក៏​ដូចជា ​តួនាទី ​សារប្រយោជន៍ ​និង​ប្រ​សិទ្ធភាព​ផ្សេងៗ​គ្នា​ចំពោះគ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ អ្នក​សិក្សា និង​សហគមន៍​។

អ្នក​ស្រី​បណ្ឌិត​ឱ្យ​ដឹង​បន្ថែម Service Learning ជា​វិធីសិក្សា​បណ្តើរ​និង​ធ្វើ​ការ​បណ្តើរ​ ជា​បែប​សិក្សាលើ​បទ​ពិសោធ​​ផ្សារ​ភ្ជាប់​សកម្មភាព​សង្គម​នឹង​ការ​សិក្សា​ អនុវត្តបទ​ពិសោធ​ការ​ងារ​ដូច​ហ្នឹង​កិច្ច​តែង​ការ​បង្រៀន​មួយ។

ការ​ដែល​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ក្នុងមជ្ឈដ្ឋាន​សិក្សា​​ផ្សារ​ភ្ជាប់​នឹង​តថភាព​ គឺ​ពឹង​ប្អែក​តម្រូវ​ការ​នៃ​សហគមន៍ Service Learning ជា​បែប​ផ្សារ​ភ្ជាប់​ការ​សិក្សា​និង​តម្រូវ​ការ​សង្គម​ លើក​ស្ទួយនិង​បង្ក​បង្កើន​ស្មារតី​​និស្សិត​កាន់​តែ​ប្រសើរ​ឡើង។

អ្នក​ស្រី​បណ្ឌិតគូស​បញ្ជាក់​ការ​ខុស​គ្នា​រ​ប្រសិទ្ធភាព​និង​សារប្រ​យោជន៍​រវាង​ភាគី​ទាំង​ពីរ៖ សាកលវិទ្យាល័យ និស្សិត​ និង​សហគមន៍​ រវាង Service Learning និង​វិធីសាស្ត្រ​សិក្សា​តាម​គន្លង​ចាស់​គំរឹល។ Service Learning ជំ​នួយអោយ​​និស្សិត​យល់​ច្បាស់នូវ​​គម្លាតរវាង​ទ្រឹស្តី​និង​តថភាព​​។

លោក​បណ្ឌិត ត្រឹង ដីញ ឡឹម នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វៀត​ណាម​និង​អាស៊ី​អាគ្នេយ៍​វាយ​តម្លៃ​ខ្ពស់​ខ្លឹម​សារ​អំពី​ប្រធាន​បទ​នៃ​អង្គ​សិក្ខា​សាលា​នេះ​គឺ​ មាន​ប្រ​យោជន៍​ ជាក់​ស្តែង​ជំ​នួយ​​ការ​ពិចារណា​ដល់សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​សកម្មភាព​ការ​ងារ។

seminar 03

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​សិក្ខាសាលា​លើក​កម្ពស់​លទ្ធភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​