រីក​រាយសមោសរ​សិល្បៈ​អបអរ​សាទរ​ទិវា​បង្កើត​សាកលវិទ្យាល័យ​ត្រាវិញ ១៩ មិថុនា

នៅ​ក្នុង​បរិយាកាស​សកម្មភាព​រីក​រាយទិវា​ស្ថាបនា​សាកល​វិទ្យាល័យ​ត្រាវិញ​​​ (១៩ មិថុនា ២០០៦ - ១៩ មិថុនា ២០១៨)។ រសៀល​ថ្ងៃ​ទី ១៥ មិថុនា​ កម្មវិធី​សមោសរ​សិល្បៈ​បាន​ប្រ​ព្រឹត្ត​ឡើង​ និង​​ទាក់​ទាញ​និស្សិត​ព្រម​ទាំង​​សាស្ត្រាចារ្យ​ជា​ច្រើន​អញ្ជើញ​​​ចូល​រួម​និង​គាំ​ទ្រ​។

DSC08700 TVU1

កម្ម​វិធីបាន​​ប្រ​ព្រឹត្ត​ឡើង​នៅ​សាល​សហសិក្សា​​ធំ​មួយ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។ ក្រុម​និស្សិត​ទាំង​ឡាយ​ដែល​ចំ​ណុះ​សមាគម​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​ចូល​រួម​ប្រ​កួត​ប្រ​ជែងសម្តែង​សិល្បៈ ជុំ​វិញ​ប្រធាន​បទ​ស្ងើច​សរសើរ​មាតុភូមិ​ សាកលវិទ្យាល័យ​ លោក​គ្រូ​អ្នក​គ្រូ​ មិត្ត​ភាព​រវាង​សិស្ស​​និស្សិត​។​ ពួក​គេ​បាន​តាក់​តែង​ រៀប​រៀង​និង​សម្តែង​ផ្ទាល់​​ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋ​ភាព​ពិត​នៃ​ការ​កកើត​ និង​រីក​ចម្រើន​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​ ហើយ​បាន​​បន្សល់​ទុក​នូវ​ស្នាម​ញញឹម​សម្រាប់​អ្នក​ទស្សនា។

មិត្ត​ ផាម ហុង ស្វៀង សមាជិក​ក្រុម​និស្សិត​មក​ពី​សាខា​សមាគម​និស្សិត​ស្រុក​កូវ​កែមាន​ចំ​ណាប់​អារម្មណ៍​ថា៖ ជា​រៀង​រាល់​ឆ្នាំ​ខ្ញុំ​តែង​ចូល​រួម​សម្តែង​សិល្បៈ​អបអរ​សាទរ​ទិវា​បង្កើត​សាកលវិទ្យាល័យ​​ យើង​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​និង​ប្រ​មូល​​ទិន្នន័យក្នុង​តំ​ណាក់​កាល​កកើត​និង​អភិវឌ្ឍ​សាលា​ដើម្បី​តាក់​តែង​ខ្លឹម​សារ​​​និង​រៀប​រៀង​ទៅ​ជា​បទ​ចម្រៀង​និង​ឈុត​សម្តែង​ស្រប​នឹង​ប្រ​ធាន​បទ​ដែល​បាន​ដាក់​ចេញ។

ហ្នឹង​ហើយ​ក៏​ជា​ឱកាស​សម្រាប់​យើង​ខ្ញុំ​តប​ស្នង​គុណ​ធម៌​ចំពោះ​លោក​គ្រូ​អ្នក​គ្រូ​ មួយ​ចំ​ណែក​ទៀតគឺ​​ថា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​និង​បំ​ពេញ​មនសិការ​ចំពោះ​សាកលវិទ្យាល័យ​និង​មិត្ត​រួម​ថ្នាក់​ជា​អនុស្សាវរីយ៍​ក្នុង​ជីវិត​ជា​និស្សិត។

មិត្ត​ ង៉ុក​ យីវ សមាជីក​ក្រុម​និស្សិត​មក​ពី​សាខា​សមាគម​និស្សិត​ស្រុក​កាង​ឡុង រីក​រាយ​ថ្លែង​ថា៖ យើង​ខ្ញុំ​មាន​អារម្មណ៍​រំ​ភើប​បាន​ចូល​រួម​សមោសរ​សិល្បៈ​។ កម្មវិធី​នេះ​មាន​សារ​ប្រ​យោជន៍​ខ្លាំង​ណាស់​សម្រាប់​និស្សិត​ ពួក​គាត់​នឹង​បាន​លត់​ដំ​បំ​ណិន​សិល្បៈ​​និង​ផ្សារ​ភ្ជាប់​មិត្ត​ភាព​រវាង​និស្សិត​ជា​មួយ​គ្នា​ និង​និស្សិត​ជា​មួយ​សាស្ត្រាចារ្យ​ផង​ដែរ។

សមោសរ​សិល្បៈ​បញ្ចប់​ដោយ​ជោគ​ជ័យ បន្សល់​ទុក​នូវ​ស្នាម​ញញឹម​ដល់​គណកម្មការ​ សាស្ត្រាចារ្យ​ទាំង​មូល​ ព្រម​ទាំង​ក្រុម​និស្សិត​ទាំង​ឡាយ។ ក្រុម​និស្សិត​មក​ពី​សាខា​សមាគមន​និស្សិត​ស្រុក​កូវ​កែ​និង​ទី​ក្រុង​ត្រាវិញ​ទទួល​បាន​ជ័យ​លាភី​ឈាន​មុខគេ​​ក្នុង​សម័យ​ប្រ​ឡង​នេះ។

DSC08741 TVU1

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន រីក​រាយសមោសរ​សិល្បៈ​អបអរ​សាទរ​ទិវា​បង្កើត​សាកលវិទ្យាល័យ​ត្រាវិញ ១៩ មិថុនា