កិច្ច​ពិភាក្សាស្វែង​រក​ដំ​ណោះ​ស្រាយ​និង​វិធាន​ការ​ដាក់​ប្រើ​ប្រាស់​​ E- learning

នៅ​ថ្ងៃ​ទី ៨ មិថុនា ២០១៨ ថ្នាក់​ដឹក​នាំនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ទទួល​ក្រុម​ការ​ងារ​និង​សមាជិក​ដែល​ពាក់​ព័ន្ធ​អញ្ជើ​ញ​ចូល​រួម​កិច្ច​ពិភាក្សា​ជុំ​វិញ E-learning។ អង្គ​ប្រ​ជុំមាន​ លោក​ វ៉ ហ្វាង​ ខាយ ជាសាកល​វិទ្យាធិការ​រង​បានអញ្ជើញ​​ចូល​រួម​និង​ធ្វើ​ជា​អធិបតី។

E-learning 01

មាន​ប្រ​សាសន៍បើក​វាទិកា​ អ្នក​ស្រី​ ហ្វិញ​ ម៉ាយ ធ្វី វឹង នាយិការង​នៃ​មជ្ឈមណ្ឌល​ជំ​នួយ​អភិវឌ្ឍ​ការ​បង្រៀន​និង​រៀន​ បាន​គូស​បញ្ជាក់​ថា៖ ​ការ​រីក​ចម្រើន​នៃ​ E-learning លើ​ពិភព​លោក​និង​នៅ​វៀត​ណាម​ក្នុង​តំ​ណាក់​កាល​បច្ចេកវិទ្យា​ទំ​នើប 4,0 នេះ​ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រើ​ប្រាស់​ប្រ​ព័ន្ធ E-learningនេះ​ក្នុង​ការ​បង្ហាត់​បង្រៀន​នៅ​គ្រប់​មុខ​ជំ​នាញ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

ព្រោះ​ថា​ E-learning ជា​មធ្យោបាយ​​សម្រាប់​សិក្សា​គ្រប់​ពេល​ គ្រប់​​ទីកន្លែង​ និង​មិន​ចំពោះ​អ្នក​ណា​ម្នាក់ បើ​ខ្លឹម​សារមុខ​វិជ្ជាណា​ដែល​​​សម​ស្រប​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​មាន​ភ្ជាប់​ប្រ​ព័ន្ធ​អ៊ីន​ធឺណែត​ គឺប្រើ​​វិធី​នេះ​ទាញ​​បាន​សារ​ប្រ​យោជន៍យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​និង​រៀន មាន​អន្តរ​ទំ​នាក់​ទំ​នង​ល្អ បង្កើត​ការ​ចាប់​អារម្មណ៍​ចំ​ពោះ​​អ្នក​សិក្សា​ទៅ​លើ​រូប​ភាព​និង​ខ្លឹម​សារ​មេរៀន​។

 នៅ​កិច្ច​សំ​ណេះ​សំ​ណាល​នេះ​ មាន​បទ​អន្តរាគមន៍​​ ៥ ដែល​បាន​លើក​ឡើង​វិភាគ​ដោះ​បំភ្លឺ​នូវ​លក្ខណៈ​ងាយ​ស្រួល​ និង​ផល​វិបាក​ក្នុង​ដំ​ណើរ​អនុវត្ត​ E-Learning ក្នុង​ការ​បង្រៀន។ មានសាស្ត្រាចារ្យចំ​នួន ៤៦ % ពេញ​ចិត្ត​នឹង​ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ ប៉ុន្តែ​ E-learning ក៏​​ពិបាក​អនុវត្ត​ចំពោះ​មុខ​វិជ្ជាណា​ដែល​​ទាម​ទារ​ការ​អនុវត្ត​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​វាគ្មិន​ទាំង​ឡាយ​ក៏​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ជាក់​ស្តែង​ដើម្បី​ជំ​រុញ​អនុវត្ត​វិធី​សាស្ត្រ​​​ណា​ដែល​សម​ស្រប ប៉ិន​ប្រ​សប​ក្នុង​ការ​ជ្រើស​រើស​​វិធី​ទៅ​តាម​ស្ថានភាព​ពិត អាច​តាម​បែបទំ​នើប​ឬ​​ប្រ​ពៃណី ឬ​ផ្គួប​ផ្សំ​ទាំង​ពីរ។

លោក​ វ៉ ហ្វាង ខាយ ជា​សាកលវិទ្យាធិការ​រង​បាន​ថ្លែង​ថា៖ នៅ​ពេល​ខាង​មុខ​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​សម្ភារៈ​​ឧបទេស​ និង​ប្រ​ព័ន្ធ​អេឡិច​ត្រូនិច ដើម្បី​ធានា​អ្នក​ណា​ក៏​អាច​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​បង្ហាត់​បង្រៀន​ E-learning និង​មាន​គោល​នយោបាយ​សម​ស្រប​សម្រាប់​វិស័យ​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​គ្រប​ដណ្តប់​​​សាកលវិទ្យាល័យ។

E-learning 02

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ច​ពិភាក្សាស្វែង​រក​ដំ​ណោះ​ស្រាយ​និង​វិធាន​ការ​ដាក់​ប្រើ​ប្រាស់​​ E- learning