ត្រាវិញ​ទទួល​​ឈាមដែល​បាន​​​បរិចាគចំ​នួន​ ៤៤០០ កញ្ចប់​ក្នុង​​៦ខែ​ដើមឆ្នាំ ២០១៨

ព្រឹក​ថ្ងៃទី ១៣ មិថុនា ២០១៨ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ គណៈចង្អុល​ការ​នៃ​ចលនា​បរិចាគឈាម​ស្មគ្រ​ចិត្ត​ខេត្ត​ត្រាវិញ​បាន​រៀប​ចំ​អង្គពិធី​​មីទ្ទីញ «ទិវា​អន្តរជាតិ​បរិចាគ​ឈាម ១៤ មិថុនា»។

hien mau

អង្គ​ពិធី​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ វ៉​ ហ្វាង​ ខាយ សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ អ្នក​ស្រី ង្វៀន ធី ងៀប អនុប្រធាន​គណៈចង្អុល​ការនៃ​​ចលនា​បរិចាគ​ឈាម​ខេត្ត​ត្រាវិញ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​យុវជន សមាជិក ​និងក្រុម​និស្សិត​ទាំង​ឡាយ​។

លោក​ ឡេ ហុង កឿង ប្រ​ធាន​ការិយាល័យ​គណៈ​ចង្អុល​ការ​នៃ​ចលនា​បរិចាគ​ឈាម​​ស្មគ្រ​ចិត្ត​ខេត្ត​ត្រាវិញថ្លែង​ថា​ ក្នុង​៦​ខែ​ដើម​ឆ្នាំ​ ២០១៨ ទូទាំង​ខេត្ត​មាន​សមាជិកចំ​នួន ២ ពាន់​រូប​បាន​ចូល​រួម​បរិចាគ​ឈាម​។ 

គណៈចង្អុល​ការ​ក៏​​បាន​រៀប​ចំ​ថ្នាក់​បំ​ប៉ន​អំពី​បច្ចេកទេស​កិច្ច​ការ​​បរិចាគ​ឈាម​ចំ​នួន ៧ លើក​ និង​មាន​សមាជិក​ចូល​រួម ៧០០ នាក់ អ្នក​ស្មគ្រ​ចិត្ត​ ១៥០ នាក់​ ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ ៨៨៩ អង្គ​ភាព និង​សមាជិក សារុបលទ្ធផល​​ឈាមដែល​បាន​បរិចាគ​ចំ​នួណ​ ៤៤០៣ កញ្ចប់ទូទាំង​ខេត្ត។

អ្នក​ស្រី ង្វៀន ធី ងៀប អនុប្រ​ធាន​អចិន្ត្រៃយ៍​នៃ​គណៈ​ចង្អុល​ការ​ចលនា​បរិចាគ​ឈាម​ស្ម​គ្រ​ខេត្ត​ត្រាវិញវាយ​តម្លៃ​ខ្ពស់​នៃ​កិច្ច​ការ​គ្រប់​គ្រង​ការ​បរិចាគ​ឈាម​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ មាន​និស្សិត​និង​សាស្ត្រាចារ្យ​ជា​ច្រើន​រូបមាន​មនសិការ​និង​យល់​ដឹង​នូវ​តម្លៃ​នៃ​គ្រាប់​​ឈាម​ដែល​បរិចាគ។

ក្នុង​នោះ​ភាគ​ច្រើន​ជា​សមាជិក​យុវជន​ ពួក​គេ​បាន​បង្ហាញ​នូវ​ភាព​ក្លា​ហាន​ ស្មគ្រ​ចិត្ត​ចូល​ក្នុង​សកម្មភាព​បម្រើ​​ការ​ងារ​សង្គម​។ អ្នក​ស្រី​បាន​គូស​បញ្ជាក់​ទៀត​ថា​៖ ការ​ឃោសនា​ រៀប​ចំ​បណ្តា​អង្គ​សិក្ខា​សាលា​ គឺ​ដើម្បី​ផ្សព្វ​ផ្យាយ​សកម្ម​ភាព​នេះ​អោយ​បាន​ទូលំ​ទូលាយ ក្នុង​គោល​បំ​ណងទទួល​បាន​ឈាម​បរិចាគថែម​ទៀត​​បន្ត​​សង្គោះ​អ្នក​ជំងឺ​ដែល​កំពុង​មាន​តម្រូវ​ការច្រើន។

នៅ​អង្គ​ពិធី​នេះ គណៈចង្អុល​ការ​បាន​ប្រ​គល់លិខិតស​រសើរ​របស់​ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ​ដល់​សមាជិក​ ៣៦ នាក់​និង​អង្គ​ភាព​សាកលវិទ្យាល័យ​ត្រាវិញ ដែល​បាន​បំពេញ​តួនាទី​និង​រួម​ចំណែក​ក្នុង​ចលនា​បរិចាគ​ឈាម​ស្មគ្រ​របស់​ខេត្ត​ក្នុង​ឆ្នាំ​កន្លង។

មិត្ត​ ត្រឹង ធី ថាយ ហឿង និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​ថ្លែង​​ថា៖ នេះ​ជា​លើក​ទី ៧ ដែល​ខ្ញុំ​បាន​ចូល​រួម​បរិចាគ​ឈាម​។ ក្នុងពេល​​បរិចាគ​ម្តងៗ​ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ចិត្ត​និង​កក់​ក្តៅ​ដែល​ខ្លួនបាន​បរិចាគ​ឈាម​សង្គោះ​អ្នក​ជំ​ងឺ​។ ប៉ុន្តែ​សាមីខ្លួន​នឹង​​រក្សា​សុខ​ភាព​ឱ្យ​បាន​ល្អប្រ​សើរ​ថែម​ទៀត​ ដើម្បី​អាច​បន្ត​បរិចាគ​និងគៀង​គរ​​គ្រួ​សារ​ញាតិ​មិត្ត​ថែម​ទៀតចូល​រួម​ក្នុង​ចលនា​នេះ។

IMG 0306 TVU

 ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ត្រាវិញ​ទទួល​​ឈាមដែល​បាន​​​បរិចាគចំ​នួន​ ៤៤០០ កញ្ចប់​ក្នុង​​៦ខែ​ដើមឆ្នាំ ២០១៨