បក្ខភាព​សាកលវិទ្យាល័យ​ត្រាវិញ​បិទ​អង្គ​សន្និសីទ​បូក​សរុប​ពីរ​ឆ្នាំ​កន្លះ​អនុវត្ត​សេចក្តី​​សម្រេច​នៃ​មហាសន្និបាត​បក្ស​អាណាត្តិ​កាល២០១៥ - ២០១០

នៅ​ល្ងាច​ថ្ងៃ​ទី១៥មិថុនាបក្ខ​ភាព​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ឡើង​អង្គ​សន្និសីទ​បូក​សរុបពីរ​ឆ្នាំ​កន្លះ​​​ស្តី​អំពី​ការ​អនុវត្ត​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​អាណាត្តិ​​កាល​ ២០១៥​ - ២០១០។លោកង្វៀនមីញឡើងអនុលេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ​អញ្ញើញ​ចូល​រួម​និង​ចង្អុល​ការ​អង្គ​​ប្រ​ជុំ។

IMG 0733 TVU

ក្នុង​អង្គ​ប្រ​ជុំ​បាន​វាយ​តម្លៃ​នូវ​ចំ​ណុច​អវិជ្ជមាន​ កង្វះខាតនិង​ដកចេញ​បទ​ពិសោធ​​ក្នុង​កិច្ច​ការ​អនុវត្ត​សេចក្តី​​សម្រេច​នៃ​មហាសន្និបាត​បក្ខ​ភាព។ម្យ៉ាង​វិញ​ដាក់​ចេញ​ភារិកិច្ច​ ដំណោះ​ស្រាយ​ចម្បង​ដើម្បី​អនុវត្ត​បន្ត​​ឱ្យ​បាន​ជោគ​ជ័យ​នូវ​ផែន​ការ​​​ពាក់​កណ្តាល​អាណាត​ចុង​ក្រោយ។

ជាពិសេស​អង្គ​ប្រ​ជុំ​ផ្តោត​សំខាន់​ទៅ​លើ​តួនាទី​ថ្នាក់​នាំ​​ប្រតិបត្តិ​ការ​នៃ​គណៈកម្មាធិការនិង​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ ក្រប​ខ័ណ្ឌ​ផ្ទៃ​ក្នុង​ ពង្រឹង​សមត្ថភាព​អ្នក​ដឹក​នាំទ​ទួល​​ខុស​ត្រូវ​ខ្ពស់​ ជំរុញ​អនុវត្ត​ជោគ​ជ័យ​ចំ​ណុច​ដែល​បាន​ដាក់​ចេញ​ក្នុង​សេចក្តី​សម្រេច​នៃ​អាណាត្តិ​កាល​ ២០១៥ - ២០២០។

សមិទ្ធិផល​លេច​ធ្លោ​មួយ​ចំ​នួន​ដូច​ជា៖​ កិច្ច​ការ​ជ្រើស​រើស​និស្សិត​កើន​ឡើង​ កម្មវិធី​សិក្សា​បាន​កសាង​ឡើង​សម​ស្រប​នឹង​មុខ​ជំ​នាញ​បណ្តុះ​បណ្តាល​ ពិសេស​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំ​ពោះ​កម្មវិធី​ផ្សារ​ភ្ជាប់​នឹង​សហគ្រាស​ កម្មវិធី​សហការ​​នឹង​អន្តរជាតិ​ កែ​ទម្រង់​វិធីសាស្ត្រ​បង្រៀន​ជំ​រុញ​ស្មារតី​ដល់​អ្នក​សិក្សា​ អនុវត្ត​ទូលំ​ទូលាយ​បច្ចេកវិទ្យា​ ធ្វើ​ឱ្យ​និស្សិត​សកម្ម​ណនិង​ម្ចាស់​ការ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ។

សាកលវិទ្យាល័យ​បាន​កែ​ទម្រង់​យន្តការ​ រៀប​ចំ​អង្គ​ភាព​ឱ្យ​សម​ស្រប​នឹង​បម្រែ​បម្រួល​ស្ថាន​ភាព​ថ្មី យក​ចិត្ត​ទុក​ដាក់​​​កសាង​ធន​ធាន​មនុស្ស​ មាន​ផែន​​ការ​បណ្តុះ​បណ្តាល​​​បុគ្គលិក​ សាស្ត្រាចារ្យ​តាម​ក្រប​ខ័ណ្ឌ​ស្តង់​ដា និង​លើ​ស្តង់​ដា។​ 

កិច្ច​ការផ្តល់​សេវាកម្ម​ ​ថ្នាក់​ដឹក​នាំ​មាន​អារម្មណ៍​ថា​​សិស្សនិស្សិត​ជា​អតិថិជ​ន​សំ​ខាន់​ ជំ​រុញ​លត់​ដំ​អប់រំ​ស្មារតី​ បើក​វេទិកា​សំ​ណេះ​សំណាល​ផ្ទាល់​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ស្តាប់​នូវ​ចំណង់​ចំ​ណូល​ចិត្ត​និង​ការ​ប្រ​តិកម្មរបស់​និស្សិតចំពោះផ្គត់​ផ្គង់​​​​សេវាកម្ម​ក្នុង​ការ​សិក្សា​និង​ស្រាវជ្រាវ​។

ម្យ៉ាង​វិញ​ទៀត​ ជំ​រុញ​កិច្ច​ការ​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បើក​ទូ​លាយនេះ​ក៏​​ជា​កត្តា​​អភិវឌ្ឍ​និង​សមាហរណ​កម្ម​ដោយ​ប្រ​សិទ្ធភាព​។

លោក ង្វៀន មីញ ឡើង ថ្លែង​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​នូវ​លទ្ធផល​ទទួល​បាន​របស់​គណៈ​កម្មាធិការ​បក្ស​ក្នុង​ពាក់​កណ្តាល​អាណាត្តិ​​កន្លង។ លោក​ថ្លែង​ថា៖ បក្ខ​ភាព​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​ល្អ​រាល់​​កិច្ច​ការ​កសាង​បក្ខ លើចំ​ណុច​គោលនយោបាយ ស្មារតី​ សិលធម៌ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដឹក​នាំ​អនុវត្ត​ភារកិច្ច​នយោបាយ​ ភារកិច្ច​ជំ​នាញ​ កសាង​អង្គ​ភាព​សាមគ្គី​រឹង​មាំ លើក​កម្ពស់​ស្មារតី​ប្រ​ជាធិបតេយ្យ​​ក្នុង​បក្ស ផ្សារ​ភ្ជាប់​កិច្ច​លត់​ដំ​សិល្បធម៌​​តាម​គម្រូ​របស់​អ៊ំ រុញ​ច្រាន​​គំ​និត​អសកម្ម​ ​ស្មារតីអន្ថ័យ​​ អសិល​ធម៌​ក្នុង​ការ​រស់​នៅ​ស្រប​តាម​ស្មារតី​សម្រេចចិត្ត​​​របស់មជ្ឈិម​បក្ស​នា​សម័យ​ប្រ​ជុំ​លើក​ទី​៤។ 

សាស្ត្រាចារ្យ​បណ្ឌិត ផាម ទៀត ខាញ់ លេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ គូស​បញ្ជាក់​ចំ​ណុច​សំ​ខាន់ៗ​មួយ​ចំ​នួន​៖ បន្ត​អនុវត្តឱ្យ​បាន​ល្អ​នូវ​កិច្ច​ការ​អប់រំ​នយោ​បាយ​ ដឹក​នាំ​ស្មារតី​​​តាម​សេច​ក្តី​ចង្អុល​ការ​លេខ 05-CT/TW ចុះ​ថ្ងៃ​ទី​ 15/5/2016 នៃ​ក្រ​សួង​​នយោបាយ​​និង​សេច​ក្តី​សម្រេច​​របស់​មជ្ឈិម​បក្ស​នា​សម័យ​ប្រជុំ​លើក​ទី ៤ នីតិកាល​ XII; ក្រ​ប​ខ័ណ្ឌ​ប្រ​ជា​ធិបតេយ្យ​នៅ​មូល​ដ្ឋាន​ និង​ «ចលនា​ប្រជា​ជន​ល្អ​​​»យក​ចិត្ត​កែ​ទម្រង់​រដ្ឋ​បាល​និង​កិច្ច​ការ​ប្រ​ឆាំង​អំពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ​ អត់​ប្រិត​សំ​ចៃ។ល។

អនុវត្ត​​ល្អ​ថែម​ទៀត​នូវ​ភារកិច្ច​ឆ្នាំ​បន្ត​ ពង្រឹង​កិច្ច​ការ​ជ្រើស​រើស​និស្សិតគ្រប់​មុខ​ជំ​នាញ កិច្ច​ការ​វាយ​តម្លៃ​និង​ត្រួត​ពិនិត្យ​គុណ​ភាព​ កែ​សម្រួល​ខ្លឹម​សារ​បណ្តុះ​បណ្តាល​មួយ​ចំ​នួន​ធា​នា​បង្កើន​​គុណ​ភាព​តាម​ស្តង់​ដា​។  ម្យ៉ាង​វិញ​ទៀត​ត្រួត​ពិនិត្យ​​វាយ​តម្លៃ​នូវ​បណ្តា​មុខ​​ជំ​នាញ​កំ​រិត​បរិញ្ញា​បត្រ​ គុណ​ភាព​បណ្តុះ​បណ្តាល​ក្រោយ​បរិញ្ញា​បត្រ​ បន្ត​បើក​បន្ថែម​មុខ​ជំនាញ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សង្គម។ កសាង​ស្តង់​ដា​​បើក​មុខ​ជំនាញ​ថ្មី​ កែ​លម្អ​គុណ​ភាព​បណ្តុះ​បណ្តាល​តាម​បែ​សិក្សា​​បណ្តើរ​ធ្វើ​ការ​​បណ្តើរ បែប​សញ្ញាបត្រ​ទី ២ បែ​សិក្សា​ពី​ចម្ងាយ​និង​សិក្សា​បន្ត​ឡើង។ 

បន្ត​អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​តាម​ស្តង់​ដា ISO 9001:2008 ទន្ទឹម​នឹង​ត្រួត​ពិនិត្យ​តាម​ស្តង់​ដា​អន្តរជាតិ។ លើក​កម្ពស់​គុណ​ភាព​ ប្រសិទ្ធភាព​អត្តបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​ដើម្បី​រួម​ចំ​ណែក​កែ​លម្អ​ចំណាត់​​ថ្នាក់​លេខ​​នៃ​សាកលវិទ្យាល័យ​។ ​​ផ្ទេរជូននូវ​​​បទ​គំហើញថ្មីៗ​​​ចូល​ទៅ​ក្នុង​សហគមន៍​ កសិករ ​ឬ​សហគ្រាស។ កសាង​ស្តង់​ដា​​គុណ​ភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ចម្បង​ ស្រាវជ្រាវ​តាម​បែប​ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់​ស្តែង។

IMG 0649 TVU

តំ​ណាង​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ ទទួល​យកនូវ​​អនុសាសន៍​ចង្អុល​ការ​នៃ​លោក ង្វៀន មីញ ឡើង ហើយ​​ប្តេជ្ញា​ចិត្តខិត​ខំ​​អនុវត្ត​និង​បន្ត​ពង្រាយ​សកម្មភាព​មាន​ប្រសិទ្ធភាព​នូវ​គោល​ដៅ​ភារកិច្ច​និង​ដំណោះ​ស្រាយ​សម​ស្រប​ដើម្បី​អនុវត្ត​ជោគ​ជ័យ​​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​អាណាត្តិ​កាល ២០១៥ - ២០២០។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បក្ខភាព​សាកលវិទ្យាល័យ​ត្រាវិញ​បិទ​អង្គ​សន្និសីទ​បូក​សរុប​ពីរ​ឆ្នាំ​កន្លះ​អនុវត្ត​សេចក្តី​​សម្រេច​នៃ​មហាសន្និបាត​បក្ស​អាណាត្តិ​កាល២០១៥ - ២០១០