សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​​​រដូវ​ប្រ​ឡង​ទុតិយភូមិ​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០១៨

នៅ​ក្នុង​សម័យ​ប្រឡង​ទុតិយភូមិ​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ នា​មណ្ឌល​ប្រ​ឡង​ខេត្ត​ត្រាវិញរៀប​ចំ​ឡើង​​ដោយ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ត្រាវិញ​។ សាកលវិទ្យាល័យ​ត្រាវិញ​ក៏​មាន​សាស្ត្រាចារ្យ​​​​ចូល​រួម​ធ្វើ​ជា​អនុរក្ស​ចំ​​នួន ៥០០ នាក់​ និង​​​និស្សិត​ស្មគ្រ​ចិត្ត​ ១៥០ នាក់​​ជំ​នួយ​​កិច្ច​ការ​ខាង​ក្រៅ​ដល់​សម័យ​ប្រ​ឡង។

THPT Quoc gia

តាម​ព័ត៌មាន​រាយការ​ពី​សមាគម​និស្សិត​ ក្នុង​រដូវ​ប្រ​ឡង​លើក​នេះ​ក្រុម​ការ​ងារ​ជំ​នួយ​​ការ​ប្រ​ឡង​បាន​សហការ​ជា​មួយ​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​​ ​ផ្តល់​​បាយម្ហូបដល់​និស្សិត​​​ចំ​នួន ៥០០ កញ្ចប់​ ទឹក​សុ​ទ្ធ​ ២០០០ ​បំពង់​ដោយ​អត់​គិត​ថ្លៃ​នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន ១៥ ប្រ​ការ​នេះ​ និស្សិត​និង​អាណាព្យាបាល​ បាន​កាត់​បន្ថយការ​ចំ​ណាយ​​ និង​​មាន​អារម្មណ៍​កក់​ក្តៅ​​ហើយ​ស្ងប់​អារម្មណ៍​ផង​ដែរ។

ទន្ទឹម​នឹង​នោះ​ក្រុម​ការ​ងារ​នូវ​មាន​​សហការ​ជា​មួយ​កង​កម្លាំង​សន្តិសុខ​ដើម្បី​ធា​នា​សុវត្តិភាព​ចរាចរ​ ចៀស​វាង​ករណី​ស្ទះ​ចរាចរ​នៅ​បណ្តា​មណ្ឌល​ប្រ​ឡង ថែម​ទាំង​ជំ​នួយ​ដឹក​ជញ្ជូន​និង​ប្រឹក្សា​ចំពោះ​និស្សិត​ដែល​គ្មាន​មធ្យោបាយ​ធ្វើ​ដំ​ណើរ។

​ព័ត៌មាន​នៃ​គណៈកម្មការ​ឱ្យ​ដឹង​ថា៖ មណ្ឌល​ប្រ​ឡង​ទូទាំង​ខេត្ត​មាន​ ២៦ កន្លែង បន្ទប់​ប្រ​ឡង​ ៣១៤ បន្ទប់ បេក្ខជន​ដាក់​ពាក្យ​ប្រ​ឡង​ ៧,០៦៨ នាក់ ក្នុង​នោះ​បេក្ខជនសិក្សា​តាម​​បែប​វិទ្យាល័យ​​ពេញ​ម៉ោង​ ៥,៤៤៩ នាក់ បេក្ខជន​សិក្សា​តាម​មជ្ឈមណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ ១,០៧៥ នាក់ បេក្ខជន​សេរីមិន​ទាន់​ប្រ​ឡង​ជាប់​ទុតិយភូមិ ១២៦ នាក់​ បេក្ខ​ជន​សេរី​ជ្រើស​រៀន​បំ​រុង​ចូល​មហាវិទ្យាល័យ ៤១៨ នាក់ ភ្នាក់​ងារ​បុគ្គលិក​ជំ​នួយ​កិច្ច​ការប្រ​ឡង​ទាំង​ឡាយ​​ ១,១០៣ នាក់។

THPT Quoc gia 2018

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​​​រដូវ​ប្រ​ឡង​ទុតិយភូមិ​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០១៨