បើកវគ្គអនុវត្តនិងជួសជុលអគ្គិសនីសម្រាប់ក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់និងបង្ហូរទឹកត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 មិថុនា 2018
- ចុចដង៖ 563
ព្រឹកថ្ងៃទី ២១ មិថុនា ២០១៨ នៅសាកលវិទ្យាល័យត្រាវិញ លោក វ៉ ហ្វាង ខាយ ជាសាកលវិទ្យាធិការរង បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីអំពីការអនុវត្តនិងជួសជុលអគ្គិសនី សម្រាប់បុគ្គលិកក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់និងបង្ហូរទឹកត្រាវិញដែលមានសិក្ខាកម្មចំនួន ២០ នាក់។
លោកង្វៀន វ៉ាន់ គ្វី អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនផ្គត់ផ្គង់និងបង្ហូរទឹកត្រាវិញមានប្រសាសន៍ថា៖ យើងខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកម្មទាំងឡាយចូរខិតខំយកចិត្តទុកដាក់ និងដោះដូរយោបល់ជាមួយសាស្ត្រាចារ្យឱ្យបានសកម្ម ក្រេបយកចំណេះដឹង និងបំណិនឱ្យបានទូលំទូលាយគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ សិលធម៌ការងាររួមចំណែកអភិវឌ្ឍ និងនាំមកផលប្រយោជន៍រួមសម្រាប់ក្រុមហ៊ុន។
លោក វ៉ ហ្វាង ខាយ ថ្លែងថា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយនិងយូរអង្វែង អភិវឌ្ឍសមត្ថភាពបច្ចេកទេសដល់កងបុគ្គលិកក្រុមហ៊ុនដើម្បីធានាសកម្មភាពរបស់ក្រុមហ៊ុនកាន់តែរីកចម្រើននិងមានប្រសិទ្ធភាព។
សាកលវិទ្យាល័យយើងខ្ញុំតែងស្វាគមន៍និងសហការជាមួយក្រុមហ៊ុនជានិច្ចកាល ក្នុងការបំប៉នវិជ្ជាជីវៈដល់បុគ្គលិកក្នុងពេលខាងមុខ។
វគ្គបំប៉ននេះមានរយៈពេល ៤ ខេ រួមមានទ្រឹស្តី និងអនុវត្តផ្ទាល់ សិក្ខាកម្មទាំងឡាយនឹងបានសិក្សាចំណេះដឹងបំណិនទេពកោសល្យបច្ចេកទេសជំនាញគ្រប់គ្រាន់។ បញ្ចប់វគ្គសិក្សាសិក្ខាកម្មណាគ្រប់សមត្ថភាពនឹងបានប្រគល់ជូនវិញ្ញាបនបត្រ។
ហ្វិញ សាង