បើក​វគ្គ​អនុវត្ត​និង​ជួស​ជុល​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ភាគហ៊ុន​ផ្គត់​ផ្គង់​និង​បង្ហូ​រ​ទឹក​ត្រាវិញ

ព្រឹក​ថ្ងៃ​ទី ២១ មិថុនា ២០១៨ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ លោក​ វ៉ ហ្វាង​ ខាយ ជាសាកលវិទ្យាធិការ​រង បាន​ចូល​រួម​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​​អនុវត្ត​និង​ជួស​ជុល​អគ្គិសនី​ សម្រាប់​បុគ្គលិក​​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់​និង​បង្ហូរ​ទឹក​ត្រាវិញដែល​មាន​សិក្ខាកម្ម​​ចំ​នួន​ ២០​ នាក់។

TVU2018

លោក​ង្វៀន វ៉ាន់​ គ្វី អគ្គនាយក​រង​នៃ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់​និង​បង្ហូរ​ទឹក​ត្រាវិញមាន​ប្រ​សាសន៍​ថា៖ យើង​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​សិក្ខាកម្ម​ទាំង​ឡាយចូរ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ និងដោះ​ដូរ​យោបល់​ជា​មួយ​សាស្ត្រាចារ្យ​ឱ្យ​បាន​សកម្ម​ ​ក្រេប​យក​​ចំណេះដឹង​​ និង​បំ​ណិនឱ្យ​បាន​ទូលំ​ទូលាយ​​គ្រប់​គ្រាន់​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​​វិជ្ជាជី​វៈ សិល​ធម៌​ការ​ងារ​រួម​ចំ​ណែកអភិវឌ្ឍ​ និង​​នាំ​មក​ផល​ប្រ​យោជន៍​រួម​សម្រាប់​ក្រុម​ហ៊ុន។

លោក វ៉ ហ្វាង ខាយ ថ្លែង​ថា៖ ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ហ៊ុន​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​និង​យូរ​អង្វែង​​ អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស​ដល់​កង​បុគ្គលិក​ក្រុម​ហ៊ុន​ដើម្បី​ធានា​សកម្មភាព​របស់​ក្រុម​ហ៊ុន​កាន់​តែ​រីក​ចម្រើន​និង​មាន​ប្រសិទ្ធភាព​។

សាកលវិទ្យាល័យ​យើង​ខ្ញុំតែង​​ស្វាគមន៍​និង​​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ជា​និច្ច​កាល​ ក្នុង​ការ​បំប៉ន​វិជ្ជា​ជីវៈ​ដល់​បុគ្គលិក​ក្នុង​ពេល​ខាង​មុខ​។

វគ្គ​បំប៉ន​នេះ​មាន​រយៈពេល​ ៤​ ខេ រួម​មាន​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​ សិក្ខា​កម្ម​ទាំង​ឡាយ​នឹង​បាន​សិក្សា​ចំណេះ​ដឹង​បំ​ណិន​ទេពកោសល្យ​បច្ចេក​ទេស​ជំ​នាញ​គ្រប់​គ្រាន់​។ បញ្ចប់​វគ្គ​សិក្សា​សិក្ខាកម្មណា​​គ្រប់​សមត្ថភាព​នឹង​បាន​ប្រ​គល់​ជូន​វិញ្ញាបនបត្រ​។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើក​វគ្គ​អនុវត្ត​និង​ជួស​ជុល​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ភាគហ៊ុន​ផ្គត់​ផ្គង់​និង​បង្ហូ​រ​ទឹក​ត្រាវិញ