ឱកាស​ក្លាយ​ជាកម្មសិក្សាការី​​នៅ​ក្រុម​ហ៊ុនសាន្គ​យ៉ូឌីរីកាប្រ​ទេស​ជប៉ន

នៅ​ថ្ងៃ​ទី២២មិថុនា២០១៨ក្រុម​ហ៊ុន​ សាន្គយ៉ូឌីរី​កាប្រ​ទេស​ជប៉ន​​មាន​កិច្ច​​នួប​និង​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​មហាវិទ្យាល័យ​កសិកម្ម​និង​ជលវប្បកម្ម​ស្តីអំ​ពី​​​កម្មវិធី​ Internship ចំ​ពោះ​និស្សិត​មុខ​ជំ​នាញ​បច្ចេកវិទ្យា​ស្បៀង​អាហារ។

DSC 0226 TVU

លោក​ វ៉ហ្វាង​ ខាយជា​សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖កម្មវិធី​ Internship ជា​​កម្មវិធី​មួយ ​បង្កឱកាសសម្រាប់​និស្សិតមាន​បំណងទៅ​ចុះ​​​​​កម្មសិក្សា​នៅ​ទី​ផ្សារ​ការ​ងារ​ប្រ​កប​ដោយ​ជំនាញខ្ពស់​​និង​សកម្ម។កម្មវិធី​នេះ​ឈាន​ទៅ​ការ​អភិវឌ្ឍ​យូរ​អង្វែង​ មិន​ត្រឹម​តែ​និស្សិត​​មុខ​ជំ​នាញ​បច្ចេក​វិទ្យាស្បៀង​អាហារចំ​នួន៤០​នាក់​នៅ​ថ្ងៃ​នេះ​ទេ ​​គឺថែម​ទាំង​បើក​ទូលាយ​នៅ​មុខ​ជំនាញ​ថ្មីៗ​ទៀត​ដូចជា​៖មុខ​ជំ​នាញ​ថែ​ទាំ​ជំងឺបច្ចេកទេសយន្តកម្ម​។ល។

លោក​ Kamimura Fumichika ថ្លែង​អំណរ​គុណ​ដល់ថ្នាក់​ដឹក​នាំ​​​​នៃ​សាកលវិទ្យាល័យត្រាវិញ ​​បាន​អនុញាតឱ្យ​​ពួក​គាត់​ជួប​​​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិតស្តី​អំពី​កម្មវិធី​​ Internship​។លោក​ ថ្លែង​ថាក្រុម​ហ៊ុនសាន្គយ៉ូឌីរីកា​ជា​ក្រុម​ហ៊ុន​ជំ​នាញផ្នែក​​ផលិត​មី​និង​ស្បៀង​អាហារ​ផ្គត់​ផ្គង់​ក្នុង​ប្រ​ព័ន្ធ​ហាង​ Seven-Eleven នៅ​ប្រ​ទេស​ជប៉ន។​ក្រុម​ហ៊ុន​​យក​គុណ​ភាព​ជាចម្បង​ហេតុ​ដូច្នេះ​យើង​ខ្ញុំ​ជ្រើស​រើស​បុគ្គលិក​ផ្តោត​សំ​ខាន់​ទៅ​លើ​​ទឹក​ចិត្ត​ស្រ​ឡាញ់​ការ​ងារ​និង​អាកប្បកិរិយាល្អ​ ​ស្មោះ​ត្រង់​ខ្ពស់​។ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​​មាន​គោល​នយោបាយ​ទំនុក​បំរុង​ដ៏​សម​ស្រប​ចំពោះ​បុគ្គលិក​និង​កម្មសិក្សាការី​ ។

មិត្ត​ ង្វៀនហាគ្វាងញី​ និស្សិត​ឆ្នាំ​ទី៣សួរ​ថា៖ពេល​និស្សិត​ទៅធ្វើ​ការ​នៅ​​ជប៉ន​ តើ​មាន​អ្នក​ណាជា​អ្នក​ណែ​នាំ​បង្ហាញ​កិច្ច​ការ​ងារ​ និង​មធ្យោបាយ​ធ្វើ​ដំ​ណើរ​យ៉ាង​ណា​ដែរ?​ លោកKamimura Fumichika ឆ្លើយ​បំ​ភ្លឺ​ថាពេល​ធ្វើ​ការ​នៅ​ជប៉ន​ គឺ​ជន​ជាតិ​​ជប៉ន​ជា​អ្នក​ណែ​នាំ​ផ្ទាល់​និង​មាន​អ្នក​ជំ​នួយ​ការ​បើ​មាន​បញ្ហា​ណា​មួយ​ដែល​មិន​​ច្បាស់​លាស់ចំពោះ​​ការ​ធ្វើ​ដំ​ណើរទៅ​ជប៉ន​​គឺ​ក្រុម​ហ៊ុន​​យើង​ខ្ញុំ​ធា​នា​សំបុត្រ​យន្ត​ហោះ​​​​ទៅ​និង​មកចំ​ពោះ​​ពេល​ធ្វើ​ការ​នៅ​ជប៉ន​គឺ​ក្រុម​ហ៊ុនមាន​ឡាន​ដឹក​ជញ្ជូន។

មិត្ត​ ឡេធីយីម​ ភឿងមានបារម្ភ​ថា៖​​ពេល​វេលា​​និង​ក្រប​ខ័ណ្ឌ​ការ​ងារ​នៅ​ជប៉នតើ​ដូច​ម៉្តេច​ដែរ​? តំ​ណាង​ក្រុម​ហ៊ុន​ឱ្យ​ដឹង​ថាពេល​វេលា​ធ្វើ​ការ​នៅ​ជប៉ន​គឺ៨ម៉ោង​/ថ្ងៃធ្វើ​ការ​ ៤ថ្ងៃបាន​​សម្រាប់​មួយ​ថ្ងៃ​ ចំ​ពោះ​ទី​ស្នាក់​នៅ​គឺ​ក្រុម​ហ៊ុន​ទំ​នុក​បំរុង​ទាំង​អស់។

DSC 0245 TVU

DSC 0259 TVU

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាស​ក្លាយ​ជាកម្មសិក្សាការី​​នៅ​ក្រុម​ហ៊ុនសាន្គ​យ៉ូឌីរីកាប្រ​ទេស​ជប៉ន