និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ដោះ​ដូរ​គំ​និត​បើក​អាជីវកម្ម​​ជា​មួយ​និស្សិត​មក​ពី​ប្រ​ទេស​កាណាដា

នៅ​ថ្ងៃ​ទី ២០ មិថុនា កិច្ច​​សំណេះ​សំណាល​វិភាគ​​គំ​និត​បើក​អាជីវកម្ម​​នៃ​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​និង​ក្រុម​​និស្សិត​សាកលវិទ្យាល័យរង​សហគមន៍​ Nova Scotia – កាណាដា បាន​រៀប​ចំ​ឡើង​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ព្រម​ទាំង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ទាំង​ពីរ​ផង​ដែរ។

DSC 0199 TVU

ការិយាល័យ​សហប្រតិបត្តិ​ការ​អន្តរជាតិ​និង​ជំ​រុញ​គម្រោង​ការណ៍​ឱ្យ​ដឹង​ថា៖ នេះ​ជា​ឆ្នាំ​ទី​៣​អនុវត្ត​កម្ម​វិធី​ដោះ​ដូរ​និស្សិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​ និង​សាកលវិទ្យាល័យ​រង​សហគមន៍​ Nova Scotia។ កម្មវិធី​មាន​រយៈពេល​ពីរ​សប្តាហ៍​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​មាន​និស្សិត​ ១៥ នាក់មក​ពី​សាកលវិទ្យាល័យ​​ទាំង​ពីរ​។

ក្រុម​និស្សិត​ចែក​ចេញ​ជា​ ៣​ ក្រុម ​និង​អនុវត្ត​នូវ​គ​ម្រោង​​អាជីវកម្ម​ទាំង​ឡាយ​ ​ រួច​ហើយ​មាន​របាយការណ៍​​ចំពោះ​អនុវត្ត​​គម្រោង​ការណ៍នោះ​នៅ​មុ​ខ​​សាស្ត្រាចារ្យណែ​នាំ​។

នៅ​គម្រោង​ការណ៍​ទី​មួយ​ បាន​លើក​ឡើង​អំពី​សម្លៀក​បំ​ពាក់​ឯកសណ្ឋាន​ប្រ​ពៃណី និង​ភូមិ​វិជ្ជាជីវៈ​នៅ​មូល​ដ្ឋាន​​​ផ្សារ​ភ្ជាប់​តថ​ភាព​សង្គម​ជាក់​ស្តែង​នៅ​ត្រាវិញ ដែល​មាន​សក្តានុពល​អំពី​​របរ​សិប្បកម្ម សម្លៀក​បំ​ពាក់​ខ្មែរ​។ ក្រុម​នេះ​បាន​លើក​ឡើង​នូវ​វិធានការ​​ជំ​រុញ​គំ​និត​​អនុវត្ត​គម្រោង​ការណ៍​​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ផ្សារ​ភ្ជាប់​ជា​មួយ​ឧភាសកម្ម​​​បង្ហាញ​លក្ខណ​វប្បធម៌​ ផលិតផល​ជន​ជាតិ​ដល់​មហាជន​និង​អតិថិជន​ទេសចរ​។

នៅ​វិស័យ​​សេវាកម្ម​សម្រាប់​និស្សិត​ ក្រុម​ទី​ពីរ​បាន​លើក​ឡើង​នូវ​ទម្រង់ដែល​មាន​​និង​កំពុង​អនុវត្តនៅ​សាកល​វិទ្យាល័យ​ត្រាវិញ​​ដូច​ជា​៖ ​តូប Photocopy យុវជន ហាង​លក់​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ​​ តូប​ថត​រូប​យុវជន​ ហាង​កាហ្វេនិស្សិត។ល។

ចំពោះ​ការ​ងារ​នេះ​និស្សិត​អាច​ធ្វើ​ការ​ក្រៅ​ម៉ោង​ និង​មាន​ប្រាក់​​ចំ​ណូល​រៀងរាល់​​សប្តាហ៍​ រៀង​រាល់​ខែ​ ជា​ពិសេស​នោះ​គឺ​បាន​គ្រប់​គ្រង​ហាង​ដូច​អាជីវករ​ពេញ​សិទ្ធិ។​ ប៉ុន្តែ​ឧបសគ្គ​ខាង​ដើម​នោះ​គឺ​ធន​ធាន​មនុស្ស​ជា​និស្សិត​និង​កង្វះ​ខាត​សម្ភារៈ​។​

ចំ​ពោះ​ក្រុម​ទី ៣ មាន​ប្រធាន​បទ​ Vietcan Farm ធ្វើ​អាជីវកម្ម​​លើ​ កសិផល​ប្រ​មូល​មក​​ពី​កសិករ​ ធានា​គុណ​ភាព​និង​លក់​ចេញ​ទី​ផ្សារ​។ល។ ដោយ​មាន​ប្រ​ព័ន្ធ​គ្រប់​គ្រង​ផលិត​ផល​​ពី​ដើម​ដល់​ចប់​ និង​ធានា​​ទិញ​​ផលិត​ផល​តាម​ស្តង់​ដាបាន​កំណត់​ ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​និស្សិត​និង​សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​ទាំង​ពីរ។

មិត្ត​ ឌាំង ធី ហាវ សមាជិក​នៃ​កម្ម​វិធី​នេះ​ឱ្យ​ដឹង​ថា៖ កម្ម​វិធី​ដោះ​ដូរ​ជា​មួយ​និស្សិត​អន្តរជាតិ​ពិត​ជា​មាន​សារ​ប្រយោជន៍​និង​មាន​បទ​ពិសោធ​បំ​ផុត។ លើក​កម្ពស់​សមត្ថភាព​និស្សិត​​អំ​ពី​ការ​​ប្រើ​ប្រាស់​ភា​សាអង់គ្លេស ដោះ​ដូរ​វប្បធម៌ និង​សិក្សា​បទ​ពិសោធរវាង​​និស្សិត​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។

DSC 0166 TVU

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ដោះ​ដូរ​គំ​និត​បើក​អាជីវកម្ម​​ជា​មួយ​និស្សិត​មក​ពី​ប្រ​ទេស​កាណាដា