ឱកាស​​ការ​ងារ​ជា​ច្រើន​សម្រាប់​និស្សិតជំនាញ​​ថែ​ទាំ​ជំ​ងឺ

មជ្ឈមណ្ឌល​សេវាកម្ម​ការ​ងារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​ដឹង​ថា៖នៅ​ថ្ងៃទី២៩មិថុនាមាន​​កម្មវិធី​សម្ភាសន៍សុំ​​ការ​ងារ​ផ្ទាល់​សម្រាប់​មុខ​ជំ​នាញ​ថែ​ទាំ​ជំ​ងឺ​ជា​មួយ​​ក្រុម​ហ៊ុន​ Nurse Care នៅ​ទី​ក្រុង​ហូជីមិញ​។លិទ្ធផល​មាន​​និស្សិត​​​ចំ​នួន​ ២0​ នាក់បានសម្ភាសន៍​ជាប់​និង​បម្រុង​ទៅ​ធ្វើ​ការ​នៅ​ពេល​ខាង​មុខ​។

IMG 20180622 163905

និស្សិត​​ឆ្នាំ​ទី៤និង​និស្សិត​​បញ្ចប់​​ការ​សិក្សាមិន​ទាន់​មាន​ការ​ងារ​​ ​​អាច​ដាក់​ពាក្យ​សុំ​ការ​ងារ​​​បាន​ ក្នុង​តួនាទី​ជា​អ្នក​ថែ​ទាំ​ជំងឺដូច​ជា៖ការ​ងារថែទាំ​​កូន​ង៉ា​តាម​គេហដ្ឋាន​ ងូត​ទឹក​ឱ្យ​ក្មេង​​ ថែ​ទាំទង​​ផ្ចិត​ក្មេង​ ថែ​ទាំ​ស្នាម​វះរបស់​ម្តាយ​ក្រោយ​ពេល​កើត​។ល។អ្នក​ស្រីង្វៀនធីមីញុញនាយិកា​នៃ​ក្រុម​ហ៊ុនNurse Care ​​ឱ្យដឹង​ថា៖​ នេះ​ជា​ឱកាស​ល្អ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ចង់​ដាក់​ពាក្យ​ធ្វើ​ការ​​នៅ​ក្រុម​ហ៊ុន។អ្នក​ស្រី​បន្ថែម​ថាក្រុម​ហ៊ុន​​មាន​គោល​នយោបាយ​ប្រាក់​ខែ​ខ្ពស់​ រង្វាន់​លើក​ទឹក​ចិត្ត​ និង​ឱកាស​រីក​ចំ​រើន​ក្នុង​ការ​ងារ​។

លោកង្វៀនយ្វីនាយក​រង​នៃ​មជ្ឈមណ្ឌល​សេវាកម្ម​ការ​ងារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖សាកលវិទ្យាល័យ​ត្រាវិញ​តែង​យក​ចិត្ត​ទុក​ដាក់​និង​បង្កើត​កម្មវិធី​សម្ភាសន៍​ការ​ងារ​ដ៏​សម​ស្រប​ដើម្បី​ឱ្យ​និស្សិត​មាន​ឱកាស​ចូល​រួម​ស្វែង​រក​ការ​ងារ​និង​សម្ភាស​ន៍​ផ្ទាល់​ជា​មួយ​អង្គ​ភាព​ជ្រើស​រើស​ពលកម្ម។លោក​ថ្លែង​ថា​តួនាទី​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ Nurse Care ជា​ឱកាស​ការ​ងារ​ល្អ​សម្រាប់​និស្សិត​ជំ​នាញ​ថែទាំ​ជំ​ងឺ​។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាស​​ការ​ងារ​ជា​ច្រើន​សម្រាប់​និស្សិតជំនាញ​​ថែ​ទាំ​ជំ​ងឺ