សាកល​វិទ្យាល័យត្រាវិញ​​បើក​វគ្គ​បំ​ប៉ន​វិជ្ជា​ជីវៈ​សម្រាប់​គ្រូ​បង្រៀន​​បឋមនិង​មត្តេយ្យ​សិក្សា​

នៅ​ថ្ងៃ​ទី ៦ កក្កដា សាកលវិទ្យាល័យ​ត្រាវិញ​បើក​វគ្គ​បំប៉ន​វិជ្ជាជីវៈ​ឆ្នាំ​ ២០១៨ សម្រាប់​គ្រូ​បង្រៀន​បឋម​និង​គ្រូ​មត្តេយ្យ​សិក្សា​ចំ​នួន ៧៨៨ នាក់​ នៅ​បណ្តា​ស្រុក​ចំ​ណុះ​ខេត្ត​ត្រាវិញ។

IMG 8268 TVU

លោកបណ្ឌិត​ ង្វៀន ទៀន​ យុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​ លោក វ៉ ហ្វាង ​ខាយ សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​អញ្ជើញ​ចូល​រួម។

វិត្ថុ​បំ​ណង​នៃ​វគ្គ​បំប៉ន​គឺ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​គ្រូ​បង្រៀន​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​ការ​អប់រំ​​នា​បច្ចុប្បន្ន ​និង​អនុវត្ត​គោល​ដៅ​អប់រំ​និយាយ​រួម។

មាន​ប្រ​សាសន៍​បើក​វគ្គ​បំប៉នលោក វ៉​ ហ្វាង​ ខាយ ថ្លែង​ថា ៖ ទន្ទឹម​នឹង​កិច្ច​ការ​បណ្តុះ​បណ្តាល​ សាកលវិទ្យាល័យ​តែង​រៀប​ចំវគ្គ​​​​បំ​ប៉ន​វិជ្ជា​ជីវៈ​សម្រាប់​បុគ្គលិក​ និង​ពលករ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។

ចំ​ពោះ​វគ្គ​បំ​ប៉ន​នេះ​ លោក​មាន​ទំ​នុកចិត្ត​ចំពោះ​សិក្ខាកម្ម​​នឹង​ខិត​ខំ​​​​យក​ចិត្ត​ទុក​ដាក់​ គោរព​វិន័យ​សិក្សា ផ្តោត​សំ​ខាន់​កិច្ច​ការ​ស្រាវ​ជ្រាវ​ផ្ទាល់​ លោក​សាកលវិទ្យាធិការ​រង​មាន​អនុសាសន៍​ថាសិក្ខាកម្ម​ទាំង​ឡាយ​ក្រៅ​ពីបាន​​សិក្សា​​​ខ្លឹម​សារ​សំ​ខាន់ៗ​​ថែមទាំង​ច្បាម​​យក​ចំ​ណេះ​វិជ្ជា​ថ្មីៗតថ​ភាពជាក់​ស្តែង​ ​និង​ចេះ​ពិភាក្សា​​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​​ដ៏​សម្បូរបែប​តាម​ទំនោរ​អភិវឌ្ឍ​នៃ​សង្គម​បច្ចុប្បន្ន។

កម្មវិធី​សិក្សា​រួម​មាន​បី​ចំ​ណែក​ទី​១ គឺ​ចំ​ណេះ​ដឹង​​មូល​ដ្ឋានអំពី​គោល​នយោបាយគ្រប់​គ្រង​រដ្ឋ​បាល ទី២ ចំ​ណេះ​ដឹង​វិជ្ជាជីវៈ​និង​សីលធម៌​វិជ្ជា​ជីវៈ​ ទី៣ គឺ​សិក្សា​ជាក់​ស្តែង​សរ​សេរ​របាយ​ការណ៍​ពេល​បញ្ចប់។ 

ហ្វិញសាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យត្រាវិញ​​បើក​វគ្គ​បំ​ប៉ន​វិជ្ជា​ជីវៈ​សម្រាប់​គ្រូ​បង្រៀន​​បឋមនិង​មត្តេយ្យ​សិក្សា​