យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​​នាំ​មុខ​ក្នុង​ចលនា​យុទ្ធនាការ​វិស្សមកាល​

នៅ​ព្រឹក​ថ្ងៃ​ទី ១៤ កក្កដា ២០១៨ គណៈប្រតិបត្តិការ​យុទ្ធនាការ​វិស្សមកាល​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​រៀប​ចំ​ពិធី​បើក​យុទ្ធនាការ​វិស្សមកាល​ឆ្នាំ ២០១៨ នៅ​សហ​សិក្សា​ E21.105 ទីស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការ​រង​និង​ជា​ប្រ​ធាន​បញ្ជា​ការ​នៃ​យុទ្ធនាការ​​អញ្ជើញ​ចូល​រួម​។

DSC 0190 copy

ប្រ​ធាន​បទ «យុវជនសកម្ម​​​​​ក្នុង​ការ​កសាង​និង​​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​​» មាន​គោល​ការណ៍​សំ​ខាន់​ដូច​ជា៖ សកម្មភាព​ការ​ពារ​បរិស្ថាន​ បង្ការ​​អាកាស​ធាតុ​ប្រែ​ប្រួល​ សកម្ម​ភាព​ស្ម័គ្រ​ចិត្ត «​ផឹក​ទឹក​មិន​ភ្លេច​ប្រ​ភព»​ សកម្ម​ភាព​ដើម្បី​សុខុមាលភាព​សង្គម, កសាង​ជន​បទ​ថ្មី, អរិយធម៌​នគរូបនីយកម្ម,ស្ម័គ្រ​ចិត្ត​រក្សា​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ចរាចរ, កសាង​ផ្លូវ​លំ​ជន​បទ,​ កសាង​ផ្ទះ​មេត្តា​ធម៌​, សកម្មភាព​ដើម្បី​យុវវ័យ​ស្រ​ករ​ក្រោយ​។ល។

លោក​ វ៉ ហ្វាង ខាយ​ មាន​ប្រ​សាសន៍​​លើក​ទឹក​ចិត្ត​ស្មារតី​យុវជន​នាំ​មុខ​ក្នុង​ការ​​ស្ម័គ្រ​ចិត្ត​ដើម្បី​ការ​ងារ​សង្គម​​នៃ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​សង្ឃឹម​ថា​ យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​ពោ​រ​ពេញ​ដោយ​កម្លាំង​កាយ​​ កម្លាំង​ចិត្ត​និង​កម្លាំង​ប្រាជ្ញា​​បំពាក់​ភារកិច្ច​​ស្ម័គ្រ​ចិត្ត​បម្រើ​អស់​ពី​ចិត្ត​ជា​មួយ​ស្មារតី «រួម​ហូប រួម​នៅ​ រួម​ធ្វើ» «ទៅ​ឱ្យ​ប្រ​ជា​ជន​នឹក នៅ​ឱ្យ​ប្រ​ជា​ជន​ស្រ​ឡាញ់» យុវជន​ម្នាក់ៗ​មាន​សកម្មភាព​ជាក់​ស្តែង​ និង​ជា​គ្រាប់​ពូជ​នៃ​​សោភ័ណ​ភាព​របស់​សាកលវិទ្យាល័យ​ត្រាវិញក្នុង​កែវ​ភ្នែក​ប្រជា​ជន។

ឆ្នាំ​នេះ​យុទ្ធនាការ​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី ១៥ កក្កដា ដល់​ថ្ងៃ​ទី ១៥ សីហា នៅ​មូល​ដ្ឋាន​ដែល​មាន​ជីវភាព​ក្រ​លំ​បាក​ដូច​ជា​ ឃុំ​ ថាញ់ ហ្វា សឺន, មី ហ្វា, ទ្វឹង ហ្វា ចំ​ណុះ​ស្រុក ​កូវ ង៉ាង​ និង​ឃុំបី​ទៀត​នៅ​ស្រុក​ថ្កូវ​ដូច​ជា ឃុំ​ ឡុង ហេប, ង៉ុក បៀង, ដាយ អាន។ យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ឈរ​ជើង​​មាន​ចំ​នួន ១២០ នាក់​ ក្រៅ​ពី​នោះ​មាន​ក្រុម​ជំ​នាញ​ចលត់​ ៦ ក្រុម និង​យុវជន​ស្ម័គ្រ​ចិត្ត​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​​​ចំ​នួន ១០០០ ​នាក់​ទៀត ដោយ​ពួក​គេ​​មាន​សកម្មភាព​ ៖ ហ្វឹក​ហ្វឺន​​ផ្ទេរ​បច្ចេក​ទេស​ កែ​ជួស​ជុល​អគ្គិសនី​ បង្ហាត់​ភាសា​អង់​គ្លេស បង្ហាត់​ព័ត៌មាន​វិទ្យា បង្ហាត់​ហែល​ទឹក​ គូរ​គំ​នួរ​​​ រចនា​​សួន​ច្បារ​​កុមារ។

យុទ្ធ​ជន ង្វៀន ធី ង៉ុក ហឹង ប្រ​ធាន​ក្រុម​ការ​ងារ​នៅ​សមារភូមិ​​ឃុំ មី ហ្វា ស្រុក​ កូវ​ ង៉ាង​ ថ្លែង​ថា៖ ខ្ញុំ​រីក​រាយ​និង​​មាន​មោទកភាព​ បាន​ចូល​រួម​យុទ្ធនាការ​ស្ម័គ្រ​ចិត្ត​​វិស្សមកាល​ឆ្នាំ​នេះ។ បំពាក់​លើ​ស្មា​​អាវ​ពណ៌​បៃ​តង​ស្ម័គ្រ​ចិត្ត​ យើង​ខ្ញុំ​ជា​យុទ្ធជន​​ម្នាក់ៗ​​នឹង​ចូល​រួម​សកម្មភាព​ជាក់​ស្តែង​ យ៉ាង​សកម្ម​ សម្រាប់​ប្រ​ជា​ជននៅ​ភូមិ​ឃុំ​និង​បាន​សិក្សា​បទ​ពិសោធ​នៃ​ជីវភាព​លំ​បាក​​របស់​ប្រ​ជា​ជន ជា​ពិសេស​គឺ​បាន​​រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​គ្រប់​ភារកិច្ច​​​នៃ​គណៈ​ប្រ​តិបត្តិ​ការ​យុទ្ធនាការ​​ដែល​បាន​ដាក់​ចេញ។»

DSC 0187

ហ្វិញសាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​​នាំ​មុខ​ក្នុង​ចលនា​យុទ្ធនាការ​វិស្សមកាល​