ក្រុម​ការ​ងារ​សាកលវិទ្យាល័យ​រង​ Richland និង​សាកលវិទ្យាល័យ​រង​សហគមន៍​តំ​បន់​ Dallas ​សហរដ្ឋ​អាមេរិក​​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យល័យ​ត្រាវិញ

នៅ​ថ្ងៃ​ទី ១៨ កក្កដា ២០១៨ លោក​សាស្ត្រាចារ្យ បណ្ឌិត​ ផាម ទៀត ខាញ់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​កិច្ច​ជួប​និង​ពិភាក្សា​ជា​មួយ​ក្រុម​ការ​ងារ​នៃ​សាកលវិទ្យាល័យ​រង Richland និង​សាកលវិទ្យាល័យ​រង​សហគមន៍​តំ​បន់ Dallas (សហរដ្ឋ​អាមេរិក)

IMG 8309

វត្ថុ​បំ​ណង​សំ​ខាន់​នៃ​ដំ​ណើរ​ទស្សនកិច្ច​នេះ​គឺ​ជំ​រុញ​ចំ​ណង​សហប្រ​តិបត្តិ​ការ​រវាង​សហព័ន្ធ​សា​កលវិទ្យាល័យ​រង​សហគមន៍​តំ​បន់​ Dallas និង​សហព័ន្ធ​សាកលវិទ្យាល័យ​រង​សហគមន៍​វៀត​ណាម​។

សាកលវិទ្យាល័យ​រង​ Richland មាន​បំ​ណង​ស្វែង​យល់​​អំពី​វប្បធម៌​ ប្រ​ព័ន្ធ​​អប់រំ​​​វៀត​ណាម​និយាយ​រួម​ ​និង​ខេត្ត​ត្រាវិញ​និយាយ​ដោយ​ឡែក​។ ម្យ៉ាង​វិញ​ទៀត​ស្វែង​រក​ឱកាស​សហការ​យូរ​អង្វែង​រវាង​អង្គ​ភាព​ជា​សមាជិក​នៃ​សហព័ន្ធ​សាកល​វិទ្យាល័យ​រង​សហគមន៍​វៀត​ណាម​ ក្នុង​នោះ​មាន​សាកលវិទ្យាល័យ​ត្រាវិញ។

ក្នុង​​អង្គ​ជំ​នួប​ភាគី​ទាំង​ពីរ​បាន​សំ​ណេះ​សំ​ណាល​ និង ចែក​រំ​ឡែក​បទ​ពិសោធា​​នូវ​សកម្មភាព​បណ្តុះ​បណ្តាល​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​គ្រប់​វិស័យ​ ស្វែង​រក​ឱកាស​សហការ​បណ្តុះ​បណ្តាល​និង​​សកម្មភាព​ជំ​នួយ​ដល់​កិច្ច​ការនៃ​​សាស្ត្រាចារ្យ​ និង​​និស្សិត​។

លោក បណ្ឌិត ផាម​ ទៀត ខាញ់ ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​​គណៈ​ប្រ​តិភូ​នៃ​សាកលវិទ្យាល័យ​រង Richland បាន​ឆ្លៀត​ពេល​បំ​ពេញ​ទស្សន​កិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​រួម​វិភាគទាន​ជាក់​ស្តែង​សម្រាប់​សកម្មភាព​​បណ្តុះ​បណ្តាល​។

លោក​ថ្លែង​ថា​ «​ក្រោយ​កិច្ច​ជួប​ពិភាក្សា​នេះ​ យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថាភាគី​ទាំង​ពីរ​រឹត​ចំ​ណង​មិត្តភាព​ថែម​ទៀត​ និង​បណ្តា​សាកលវិទ្យាល័យ​រងសហគមន៍​តំ​បន់​ Dallas និង​សាកលវិទ្យាល័យ​រង​សហគមន៍​វៀត​ណាម​ បង្កើតមាន​កម្មវិធី​សិក្សា​ល្អ​ប្រ​សើរ​សម្រាប់​សាស្ត្រាចារ្យ​និង​និស្សិត​។​​»

ដំ​ណើរ​ទស្សនកិច្ច​បាន​គូស​បញ្ជាក់​​​ចំ​ណង​សហការ​ល្អ​ ​រវាង​សាកលវិទ្យាល័យ​ត្រាវិញ និង​សហព័ន្ធ​សាកលវិទ្យាល័យ​រង​សហគមន៍តំ​បន់​ Dallas។