សាកលវិទ្យាល័យត្រាវិញ​អបអរសាទរ​បេក្ខជន​អនុបណ្ឌិត​ថ្មី​​លើក​ទី ១ នា​ឆ្នាំ ២០១៨

នៅ​ថ្ងៃ​ទី ២០ កក្កដា​ សាកលវិទ្យាល័យ​ត្រាវិញ​រៀប​ចំ​ពិធី​បិទ​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាបត្រ​អនុបណ្ឌិត​លើក​ទី ១ នា​ឆ្នាំ ២០១៨ ដល់​បេក្ខជន​អនុបណ្ឌិត​ថ្មី​ចំ​នួន ២៨៧ នាក់។

 DSC 2379

ពិធី​នេះ​មាន​វត្ត​មាន​អញ្ជើញ​ចូល​រួម​របស់​លោក ង្វៀន ថាញ់ តឹម​ សមាជិក​អចិន្ត្រៃយ៍​​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​​ និង​ជា​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជា​ជន​ខេត្ត​​ ព្រម​ទាំង​​ក្រុម​ប្រឹក្សាភិបាល​ គណៈ​សាកលវិទ្យាធិការ​ សាស្ត្រាចារ្យ​បង្ហាត់​បង្រៀន​ទាំង​​ឡាយ​។

អ្នក​ស្រី​ ត្រឹង​ ធី គីម ហ្វាង​ ប្រ​ធាន​ការិយាល័យ​​បណ្តុះ​បណ្តាល​បញ្ញាបត្រ​ជាន់​ខ្ពស់​​ថ្លែង​ឱ្យ​ដឹង​ថា៖ ក្នុង​កម្មវិធី​ប្រ​គល់​សញ្ញាបត្រ​លើក​​នេះ មាន​បេក្ខ​ជន​អនុបណ្ឌិត​ចំ​នួន​ ២៨៧/៥០០​​នាក់​បាន​បញ្ចប់​ការ​សិក្សា​​និង​ទទួល​​បាន​សញ្ញាបត្រ​​ជា​ស្ថាពរ​។ នេះ​ក៏​ជា​លើក​ដំ​បូង​ក្នុងឆ្នាំ ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​ប្រ​គល់​សញ្ញាបត្រ​ដល់​បេក្ខជន​អនុបណ្ឌិត​នៅ​គ្រប់​វិស័យ​រួម​មាន៖ វប្បធម៌​វិទ្យា វិធី​សាស្ត្រ​ក្នុង​ការ​បង្រៀន​អក្សរសាស្ត្រ​ គណនេយ្យ បច្ចេកវិទ្យា​គីមី​សាស្ត្រ​ បច្ចេកវិទ្យា​​អគ្គិសនី​ គ្រប់​គ្រង​សេដ្ឋកិច្ច​ អភិវឌ្ឍន៍​​ជន​បទ​ គ្រប់​គ្រង​អាជីវកម្ម​ នីតិ​សេដ្ឋកិច្ច​។

លោក​​សាស្ត្រាចារ្យ​ បណ្ឌិត​ ផាម ទៀត ខាញ់​ សាកលវិទ្យាធិការ​​ថ្លែង​សារ​ជូន​ពរ​ដល់​បេក្ខជន​អនុបណ្ឌិត​ទាំង​ឡាយ​​បាន​សម្រេច​ជោគ​ជ័យ​វគ្គ​សិក្សា​របស់​ខ្លួន។ លោក​ថ្លែង​ថា៖ «សាកលវិទ្យាល័យ​ត្រាវិញ​តែង​យក​ចិត្ត​ទុក​ដាក់​និងមាន​ទិស​ដៅ​​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​នូវ​​ភារ​កិច្ច​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ខ្ពស់​​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង និង​ទូទាំង​ប្រ​ទេស។ ខ្ញុំ​មាន​ជំ​នឿ​ទុក​ចិត្ត​ថា​បេក្ខជន​អនុបណ្ឌិត​ទាំង​ឡាយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​​បម្រើ​ប្រ​យោជន៍​ដល់​សង្គម​ជាតិ​និង​អភិវឌ្ឍ​មាតុ​ប្រ​ទេស។»

ទន្ទឹម​នឹង​ព្រឹត្តិការ​ណ៍​នោះ​ សាកលវិទ្យាល័យ​ត្រាវិញ​​រីក​រាយ​ស្វាគមន៍​​សិក្ខាកម្ម​ថ្នាក់​អនុបណ្ឌិត​ថ្មី​ចំ​នួន ៣៧៣ នាក់​ទើប​តែ​សម្រេច​ជោគ​ជ័យ​នូវសម័យ​​ប្រឡង​ជ្រើស​រើស​កន្លង​ទៅ​និង​បាន​បំពេញគ្រប់​លក្ខខណ្ឌនៃ​​​សុំណុំ​លិខិត​ចូល​រៀន។

IMG 0608

IMG 0574

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ​អបអរសាទរ​បេក្ខជន​អនុបណ្ឌិត​ថ្មី​​លើក​ទី ១ នា​ឆ្នាំ ២០១៨