ថ្លែងក្នុងកម្មវិធី លោក Le Van Han កត់សម្គាល់និងស្ងើចសរសើរនូវសមិទ្ធិផលនៃកងជួរគ្រូបង្រៀន បុគ្គលិកសាលាដែលទទួលបានក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកសំណូមពរសាលាត្រូវសហការជាមួយផ្នែកគ្រប់គ្រងសុខាភិបាល បង្កើតផែនការសម្រាប់ការសិក្សានិងអនុវត្តអោយសមស្របតាមស្ថានភាពជាក់ស្ដែងនៃអាសន្នរោគកូវិដ-១៩នៅលើភូមិសាស្រ្តខេត្ត។បន្តការសិក្សាតាមប្រព័ន្ធអនឡាញ បង្កើនសមត្ថភាពជូនកងជួរគ្រូបង្រៀន រួមសហការឱ្យបានស្អិតរមួតជាមួយសហគ្រាសអង្គភាពដើម្បីដំណោះស្រាយការងារធ្វើអោយនិស្សិតក្រោយពីបញ្ចប់ការសិក្សាយកចិត្តទុកដាក់នូវគោលនយោបាយចំពោះគ្រូបង្រៀន សិស្សនិស្សិត ជាពិសេសលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតដែលរងការប៉ះពាល់នៃជំងឺកូវិដ-១៩ ដើម្បីឆ្លងផុតការលំបាកបន្តការងារនិងរៀនសូត្រ។
លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការបានរំលឹកឡើងវិញនូវសមិទ្ធិផលដែលគ្រូនិងសិស្សសាកលវិទ្យាល័យត្រាវិញទទួលបាននាឆ្នាំកន្លងមក
លោកមានប្រសាសន៍ថា «ឆ្នាំសិក្សា២០២០-២០២១សាកលវិទ្យាល័យត្រាវិញបានចាត់តាំងដោយជោគជ័យពិធីខួបអនុស្សវរីយ៍១៥ឆ្នាំសាកលវិទ្យាល័យត្រាវិញ ២០ឆ្នាំទម្រង់ឧត្តមសិក្សាសហគមន៍ ដោយមានសកម្មភាពជាច្រើន កត់សម្គាល់ជំហានរីកចម្រើនដ៏ខ្លាំងក្លាក្រោយរយៈពេល២០ឆ្នាំកកើតនិងអភិវឌ្ឍនៃសាកលវិទ្យាល័យត្រាវិញ។
ថ្មីៗនេះ សាកលវិទ្យាល័យត្រាវិញត្រូវបានទទួលស្គាល់ជាប់ចំណាត់ថ្នាក់ទី៧១ក្នុងក្រុម១០០សាកលវិទ្យាល័យនៃ WURI Ranking២០២១ជាសាលាដែលមានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្មចំពោះសង្គម។ សាលាជាប់ចំណាត់ថ្នាក់ទី១៧(កើនឡើង៧ថ្នាក់) ក្នុងក្រុម៥០សាកលវិទ្យាល័យអំពីតម្លៃនៃគំនិតផ្ដើមធ្វើអាជីវកម្ម អំពីគំនិតផ្លាស់ប្ដូរនិងច្នៃប្រឌិតជាប់ចំណាត់ថ្នាក់៤៨ក្នុងក្រុម៥០សាកលវិទ្យាល័យអំពីការសហការនិងផ្លាស់ប្ដូរនិស្សិតអន្តរជាតិ ការដោះដូរក្នុងការសិក្សារបស់និស្សិតជាមួយគ្រឹះស្ថានអប់រំក្រៅប្រទេស។ ជាច្រើនឆ្នាំបន្តបន្ទាប់ សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ក្នុងក្រុម១០០សាកលវិទ្យាល័យដែលមានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្មចំពោះសង្គម– WURI Ranking និងឋិតក្នុងក្រុម២០០នៃសាកលវិទ្យាល័យបៃតងដែលអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្និទ្ធស្នាលរបស់UI GreenMetric Ranking។ សាកលវិទ្យាល័យបានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងតាមស្តង់ដាISO 9001-2000 ចាប់តាំងពីឆ្នាំ២០០៦;ISO 9001-2008, ISO 9001-2015។ សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សាជាច្រើនបានវាយតម្លៃស្របតាមស្តង់ដាអន្តរជាតិដូច FIBAA និងAUN-QA។ ទន្ទឹមនឹងនោះសាលាកំពុងពង្រីកការចូលរួមដាក់កម្មវិធីសិក្សាដើម្បីធ្វើការវាយតម្លៃតាមស្តង់ដាអន្តរជាតិ AUN, FIBAAសម្រាប់ជំនាញខាងវិទ្យាសាស្ត្រសុខភាព ភាសា សេដ្ឋកិច្ច-នីតិសាស្ត្រ និងស្តង់ដា ABET សម្រាប់បណ្ដាមុខជំនាញខាងបច្ចេកវិទ្យា។ល។
សកម្មភាពបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រទំនាក់ទំនងអន្តរជាតិតែងបានអភិវឌ្ឍឥតឈប់ឆរហើយទទួលបានលទ្ធផលគួរអោយកត់សម្គាល់។ ជាក់ស្ដែងប៉ុន្មានឆ្នាំកន្លងមកសាលាយកចិត្តទុកដាក់ក្នុងការជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានប្រធានបទស្រាវជ្រាវចំនួន៦៧កំពុងធ្វើការស្រាវជ្រាវ; មានអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រចំនួន៣០០បានបោះពុម្ភផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រក្នុងនិងក្រៅប្រទេស; មានគម្រោងផ្ទេរបច្ចេកវិទ្យានិងជំនួយសហគមន៍ចំនួន១២។
ក្រៅពីនោះសកម្មភាពអំពីធុរកិច្ចបង្កើតថ្មីនៃនិស្សិតក៏មានការរីកចម្រើនឡើង។ ក្នុងឆ្នាំ២០២១មានគំនិតកែច្នៃជាច្រើនរបស់និស្សិតបានចូលរួមកម្មវិធីប្រឡង “គំនិតស្ដីពីធុរកិច្ចបង្កើតថ្មីខេត្តត្រាវិញឆ្នាំ២០២១” បណ្ដាគំនិតកែច្នៃចំនួន១៤គឺមានលក្ខណៈជាក់ស្ដែងនិងមានតម្លៃខ្ពស់នឹងយកទៅដើម្បីចូលរួមពិធីប្រឡងវគ្គផ្ដាច់ព្រ័ត្រនៅថ្នាក់ខេត្តនិងថ្នាក់តំបន់វាលរាបទន្លេគឺវឡុងនាខែធ្នូខាងមុខនេះ។
សាកលវិទ្យាល័យត្រាវិញតែងពង្រឹងការទំនាក់ទំនងជិត៣០០អង្គភាព ក្រុមហ៊ុនពាណិជ្ជកម្ម រោងចក្រ និងចុះកិច្ចសហប្រតិបត្តិការជិត៣០ដៃគូ។ ចំនួនក្រុមហ៊ុនពាណិជ្ជកម្ម រោងចក្រចូលរួមក្នុងបណ្ដុះបណ្ដាលជាមួយនឹងសាលាមួយថ្ងៃកាន់តែកើនឡើង។ ចំនួននិស្សិតមានការងារធ្វើក្រោយពីការសិក្សាក្នុងឆ្នាំ២០២០មានអត្រា៨៦,៦៣%ពោលគឺខ្ពស់ជាងឆ្នាំមុនៗ។
ខែសីហា ឆ្នាំ២០២១ សាលាបានចាត់តាំងពិធីចុះកិច្ចសហប្រតិបត្តិការតាមប្រពន្ធអនឡាញ និងសម្ពោធដាក់ដំណើរការវិទ្យាស្ថានភាសានិងវប្បធម៌កូរ៉េ King Sejong-ត្រាវិញ។ នេះក៏ជាឱកាសមួយអោយសាលាជំរុញការរៀនសូត្រភាសានិងវប្បធម៌កូរ៉េសម្រាប់និស្សិតនិងសហគមន៍។
ដើមខែវិច្ឆិកានេះ សាកលវិទ្យាល័យត្រាវិញមានមោទនភាពយ៉ាងខ្លាំង ដោយមានកម្មវិធីសិក្សាចំនួន៣ត្រូវបានទទួលស្គាល់សម្រេចបានគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដា AUN-QA (គណៈកម្មការផ្នែកធានាគុណភាពរបស់បណ្ដាញសាកលវិទ្យាល័យអាស៊ាន) ដែលរួមមាន៖ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រភាសាខ្មែរ និងបរិញ្ញាបត្រកសិកម្មបង្កើនចំនួនកម្មវិធីសិក្សាត្រូវបានទទួលស្គាល់សម្រេចបានគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដាអន្តរជាតិឡើងដល់៩កម្មវិធីសិក្សា ហើយក៏បានធ្វើអោយសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅតំបន់វាលរាបទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សាគុណភាពខ្ពស់ស្របតាមស្ដង់ដាអន្តរជាតិដូចជា FIBAA, AUN-QA។ ក្នុងនោះកម្មវិធីសិក្សាចំនួន៥ស្របតាមស្តង់ដា AUN-QA គឺបរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុ-ធនាគារ។
សាលាបានអនុវត្តគោលនយោបាយកាត់បន្ថយថ្លៃសាលាចំនួន១០% សម្រាប់និស្សិតសិក្សាបែបពេញម៉ោងសម្រាប់ឆមាសទី១ឆ្នាំសិក្សា២០២១-២០២ រួមចំណែកចែករំលែកក្ដីលំបាកជាមួយអណាព្យាបាលនិងនិស្សិតក្នុងអំឡុងពេលអាសន្នរោគកូវិដ-១៩កើតឡើង។ រយៈពេលកន្លងមកកងជួរគ្រូបង្រៀន បុគ្គលិកសាលាបានរួមវិភាគទានទឹកប្រាក់ចំនួន២០០លានដុងសម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវិដ-១៩និងជាង១០០លានដុងកម្មវិធី “កុំព្យូទ័រជូនសិស្ស” ដើម្បីទិញកុំព្យូទ័រជូនសិស្សានុសិស្សមានជីវភាពលំបាកអាចមានលក្ខណៈសិក្សាតាមអនឡាញ។ សាលារួមជាមួយនឹងសប្បុរសជនមានសកម្មភាពជាច្រើនដូចជាជូនអំណោយ អាហារដល់ប្រជាជនមានជីវភាពលំបាក;មាននិស្សិតចំនួន១៥០រូបស្ម័គ្រចិត្តជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសាលា ចូលរួមក្នុងការបង្ការនិងទប់ស្កាត់ជំងឺនៅមន្ទីរពេទ្យព្យាបាលជំងឺកូវិដ-១៩។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័នខេត្ត ចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ជាមួយនឹងការជំនួយអំពីសម្លារៈនិងស្មារតីនៃមន្ទីរស្ថានប័ន អង្គការ ឯកជនក្នុងនិងក្រៅប្រទេស បានបង្កលក្ខណៈងាយស្រួលដល់ការបណ្ដុះបណ្ដាលរបស់សាលាដើម្បីទទួលបានលទ្ធផលខ្ពស់និងរីកចម្រើនឥតឈប់ឈរដូចពេលបច្ចុប្បន្ន។
សម្រាប់ភារកិច្ចឆ្នាំសិក្សាថ្មី លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh អំពាវនាវដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលា សិស្សនិស្សិតប្រួតដៃគ្នាដើម្បីឆ្ពោះទៅគោលដៅរួមគឺអនុវត្តសម្រេចរាល់ភារកិច្ចចម្បងនៃឆ្នាំសិក្សា២០២១-២០២២។ យើងត្រូវផ្ដោតទៅលើការធានាគុណភាព បន្តការដាក់កម្មវិធីសិក្សាដើម្បីវាយតម្លៃតាមស្តង់ដាក្នុងនិងក្រៅប្រទេស លើកកម្ពស់គុណភាពស្រាវជ្រាវវិទ្យាសាស្ត្រឆ្លងតាមគម្រោងស្រាវជ្រាវ អត្ថបទវិទ្យាសាស្ត្រអន្តរជាតិ; ដោះស្រាយការងារធ្វើជូននិស្សិត; លើកកម្ពស់សមត្ថភាពបំណិនគ្រប់គ្រង ភាសាអង់គ្លេសជូនកងជួរគ្រូបង្រៀន; រៀបចំសម្ភារៈឆ្លើយតបតាមតម្រូវការសិក្សាក្នុងស្ថានភាពថ្មី ដាស់តឿនសិស្សនិស្សិតចូលរួមសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្ត បង្កើតគំនិតកែច្នៃ គំនិតអំពីធុរកិច្ចបង្កើតថ្មី។ល។ព្រមជាមួយនោះគឺត្រូវអភិវឌ្ឍរាល់សកម្មភាពទាំងឡាយដើម្បីធានាកិច្ចការបណ្ដុះបណ្ដាលមួយថ្ងៃកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងទាំងអស់គ្នារួមដៃគ្នាកសាងសាកលវិទ្យាល័យត្រាវិញបៃតងជានិច្ច និងជាប់ចំណាត់ថ្នាក់ខ្ពស់ជាសាកលវិទ្យាល័យមានកិត្តិនាមល្បីល្បាញក្នុងនិងក្រៅប្រទេស។
ក្នុងបិរិយាកាសដ៏មហោឡារិកនេះ ប្អូន Mai Thi Hong Nhung និស្សិតថ្មីថ្នាក់គរុកោសល្យមតេយ្យឆ្នាំ២០២១ ជំនួសមុខអោយនិស្សិតជាង២ម៉ឺនរូបបានអោយដឹងថា៖ ការជ្រើសរើសមកសិក្សានៅសាកលវិទ្យាល័យត្រាវិញ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្អូន ក៏ដូចជាមិត្តទាំងអស់គ្នាដែរ។ ពួកប្អូនជឿជាក់ថា សាកលវិទ្យាល័យត្រាវិញជាទីកន្លែង និងចំណតចម្លងអាចនាំប្អូនឆ្ពោះទៅអនាគតរុងរឿង។
ប្អូនៗសន្យាថានឹងខិតខំរៀនសូត្រនិងស្រាវជ្រាវ លត់ដំគំនិតរបស់ខ្លួន ដើម្បីក្លាយជាបុគ្គលដ៏មានប្រយោជ៍សម្រាប់គ្រួសារនិងសង្គម។
នាឱកាសនេះផងដែរ បណ្ឌិត Tieu Thanh Thuy ប្រធានមជ្ឈមណ្ឌលជំនួយការសិក្សាជំនួសមុខអោយលោកគ្រូ អ្នកគ្រូ បុគ្គលិកសាលា រំលឹកឡើងវិញអនុស្សវរីយ៍របស់គ្រូនិងសិស្សរយៈកាលច្រើនឆ្នាំកន្លងមក ហើយក៍បានផ្ដាំផ្ញើនិស្សិតសិក្ខាកាមត្រូវខិតខំបន្តការរៀនសូត្រ ស្រាវជ្រាវល្អ ក្នុងសកម្មភាពជំនួយសហគមន៍។
ស្របឱកាសនេះ សាលាបានប្រគល់ជូនប័ណ្ណសរសើរ និងរង្វាន់ដល់និស្សិតថ្មីដែលជាប់ចំណាត់ថ្នាក់ឯក ទោ ឆ្នាំសិក្សា២០២១-២០២២ រួមមាន៖ និស្សិតមួយរូបដែលជាប់ចំណាត់ថ្នាក់ឯកជាអតីតៈសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh នៅខេត្តត្រាវិញ និងនិស្សិត៣រូបដែលជាប់ចំណាត់ថ្នាក់ទោ ជាអតីតៈសិស្សវិទ្យាល័យជំនាញ Nguyen Thien Thanh វិទ្យាល័យ Duyen Hai ខេត្តត្រាវិញ និងវិទ្យាល័យជំនាញ Thu Khoa Nghia ខេត្តអានយ៉ាង។ សាលាក៍ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន១១និងឯកជនចំនួន៨ ដោយមានស្នាដៃក្នុងការចូលរួមការវាយតម្លៃអំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដា AUN-QA រួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍសាលា។
សាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រគល់ជូនប័ណ្ណសរសើរ និងរង្វាន់ដល់និស្សិតថ្មីដែលជាប់ចំណាត់ថ្នាក់ឯក ទោ ឆ្នាំសិក្សា២០២១-២០២២ ជាពិសេសទៅទៀត សាលាក៍មានមនោទនភាពយ៉ាងខ្លាំងផងដែរដោយរដ្ឋាភិបាលប្រគល់ជូនប័ណ្ណសរសើរចំនួន៤ក្នុងនោះ សមូហភាពចំនួន១ ឯកជនចំនួន៣; ទទួលប័ណ្ណសរសើរថ្នាក់ខេត្តសម្រាប់សមូហភាពចំនួន៨ ឯកជនចំនួន១២ ដោយមានស្នាដៃក្នុងសកម្មភាពអប់រំនិងបណ្ដុះបណ្ដាលនាឱកាស១៥ឆ្នាំបង្កើតសាលានិង២០ឆ្នាំអនុវត្តទម្រង់ឧត្តមសិក្សាសហគមន៍។
រួមចំណែកជាមួយនឹងសាលា បណ្ដាអ្នកឧបត្ថម្ភ អ្នកវិទ្យាសាស្ត្រក្នុងនិងក្រៅប្រទេសបណ្ដាអង្គការ ក្រុមហ៊ុនពាណិជ្ជកម្ម ប្រជាជនវៀតណាមនៅបរទេស បានផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន១៧២ ដោយសរុបទឹកប្រាក់ជិតមួយពាន់លានដុង។
ដើម្បីសម្ដែងការដឹកគុណអំពីការឧបត្ថម្ភរបស់លោកសាស្ត្រាចារ្យ បណ្ឌិតវេជ្ជបណ្ឌិត-វីរជនពលកម្ម-គ្រូពេទ្យប្រជាជន Nguyen Thien Thanh លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh -សាកលវិទ្យាធិការ ជាមួយគណៈអភិបាលសាលា ក្រុមប្រឹក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតបានមកគោរពអុជធូបនៅការិយាល័យអាហារូបករណ៍ លោកសាស្ត្រាចារ្យ បណ្ឌិត វេជ្ជបណ្ឌិត-វីរជនពលកម្ម-គ្រូពេទ្យប្រជាជន Nguyen Thien Thanh។
ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ ជាមួយគណៈអភិបាលសាលា ក្រុមប្រឹក្សា តំណាងគណៈកម្មាធិការបក្សសាសា និងតំណាងថ្នាក់ដឹកនាំមហាវិទ្យាល័យ មជ្ឈមណ្ឌលមកគោរពអុជធូបរំលឹកគុណដល់បុព្វបុរសជាលោកគ្រូ អ្នកគ្រូ នៅបូជនីយដ្ឋាន Mieu Tien Vang នៅសាលាបឋមសិក្សា Le Van Tam៕
អត្ថបទ៖ Tin Di
ប្រែសម្រួល៖ Sa Phone