មិនថាថ្ងៃឬយប់ ធាតុអាកាសក្ដៅឬភ្លៀងនោះទេ ក្រុមយុវជនស្ម័គ្រចិត្តនៃសាកលវិទ្យាល័យត្រាវិញតែងតែប្រឹងប្រែងចូលរួមយ៉ាងសកម្មជាមួយកងជួរបុគ្គលិកសុខាភិបាលនៅមូលដ្ឋានដើម្បីបង្ការនិងទប់ស្កាត់អាសន្នរោគនៅក្នុងភូមិសាស្រ្តខេត្ត។
ជាពិសេស ក្នុងពេលកន្លងមកនេះ ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់បានជួយដោះស្រាយពត៌មាននៃការចាក់ថ្នាំបង្ការកូវិដ-១៩លើប្រព័ន្ធចាក់ថ្នាំបង្ការកូវិដ-១៩។
បងស្រី Pham Le Phuong Thao សមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា អនុប្រធានសមាគមនិស្សិតសាលាបានឲ្យដឹងថា៖ ក្នុងស្ថានភាពដែល ជំងឺកូវិដ-១៩កំពុងរីករាលដាល សាកលវិទ្យាល័យត្រាវិញបានបំផុះចលនានិស្សិតរាប់រយរូបស្ម័គ្រចិត្តចូលរួមនូវសកម្មភាពជាច្រើនក្នុងបំណងជួយកាត់បន្ថយការរីករាលដាលជំងឺនៅក្នុងភូមិសាស្រ្តខេត្ត។
ដើម្បីចូលរួមការកាត់បន្ថយនៃការឆ្លងជំងឺកូវិដ-១៩ សាលាបានបវរណានិស្សិតរាប់រយអ្នកចូលរួមសកម្មភាពបង្ការនិងទប់ស្កាត់ជំងឺ។ និស្សិតទាំងឡាយបានជួយកិច្ចការដូចតេស្តរហ័ស ចាក់វ៉ាក់សាំង បញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការកូវិដ-១៩ និងយាមប្រចាំនៅប៉ុស្ដិ៍ពិនិត្យសុខភាព។
គ្របដណ្ដប់លើខ្លួននូវសម្លៀកបំពាក់ការពារជិតស្លុង ឥតមានអ្នកណាស្គាល់អ្នកណាបាន ក្នុងរដូវក្ដៅដ៏ស្អុះស្អាប់ ប៉ុន្តែស្នាមញញឹមនៅតែអាចរំលេចតាមភ្នែកទាំងគូរបស់អ្នកស្ម័គ្រចិត្តជាមួយការប្ដេជ្ញាថានឹងកាត់បន្ថយជំងឺបានឆាប់រហ័ស។
រហស្សនាមដែលគួរចាប់អារម្មណ៍បានមិត្តរួមការងារបំពាក់ឲ្យអ្នកស្ម័គ្រចិត្តក៏ចាប់ផ្ដើមលេចឡើងដូចជា”Miss ឃ្មុំពណ៌ត្នោត” សម្រាប់មិត្ត Le Van Phongនិស្សិតផ្នែកព័ត៌មានវិទ្យា A ឆ្នាំ២០២០, “Miss នំចិន” សម្រាប់មិត្ត Vo Thi Truc Phuong និស្សិតផ្នែកគិលានុប្បដ្ឋាក B ឆ្នាំ២០២០ ឬក៏”ស្ដេចបញ្ចូលទិន្នន័យ”សម្រាប់មិត្ត Nguyen Minh Man និស្សិតផ្នែកវេជ្ជសាស្រ្តបម្រុងឆ្នាំ២០១៩។
ទោះនឿយហត់ក៏មិនរសាយឆន្ទៈ
ថ្ងៃខ្លះចាប់ផ្ដើមការងារតាំងពីព្រលឹម ខិតខំការងារពេញមួយថ្ងៃដោយមិនបានសម្រាន្តថ្ងៃត្រង់សូម្បីមួយប៉ប្រិចភ្នែក។ មានពេលខ្លះត្រូវការជំនួយជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ភាពរហិតរហៃបានបង្ហាញច្បាស់នៅលើផ្ទៃមុខរបស់អ្នកស្ម័គ្រចិត្តដែលជានិស្សិតរបស់សាលា។
រូបភាពមិត្តនិស្សិតវ័យក្មេងបង្ហាញខ្លួនទាន់ពេល បាននាំមកនូវទឹកចិត្តគួរជាទីកោតសរសើរ បានរួមដំណើរជាមួយប្រជាជនក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ម្នាក់ៗមកពីមុខជំនាញខុសៗគ្នា ជំនាន់សិក្សាផ្សេងៗគ្នា ហើយមកពីភូមិស្រុកខុសៗគ្នា ប៉ុន្តែពួកគេមានសុឆន្ទៈ និងឧត្តមគតិដូចគ្នានោះគឺដើម្បីសហគមន៍។
ទោះបីជាលំបាកវេទនាយ៉ាងណាក៏មិនអាចបំបាត់នូវឆន្ទៈរបស់អ្នកទាំងអស់នោះបានឡើយ។ ព្រោះគេទាំងអស់មានឧត្តមគតិ គោលដៅរួមគឺយកជ័យជំនះលើអាសន្នរោគឲ្យបានក្នុងពេលឆាប់បំផុត។
ប្អូន Le Đang Phongនិស្សិតឆ្នាំទីពីរ ជំនាញព័ត៌មានវិទ្យាបានថ្លែងថា៖ ទោះបីមុខជំនាញសិក្សារបស់ពួកប្អូនមិនមានជំនាញខាងសុខាភិបាលក៏ពិតមែនក៏ប៉ុន្តែប្អូននៅតែចូលរួមជំនួយបង្ការនិងទប់ស្កាត់អាសន្នរោគបាន ព្រោះប្អូនយល់ថា ក្រៅពីភារកិច្ចជំនាញខាងសុខាភិបាល ប្អូនក៏អាចជួយបំពេញការងារផ្សេងៗតាមកម្លាំងរបស់ខ្លួន។
និស្សិត Le Đang Phongបានបន្តថា៖ “ជួនកាលជំនួយកិច្ចការនៅពេលយប់ ពួកប្អូនក៏ត្រៀមខ្លួនជាស្រេច ដោយមានបម្រុងដូចជា មីប្រអប់ បង្អែម ភេសជ្ជៈ ដែលទទួលពីលោកគ្រូអ្នកគ្រូ មិត្តភក្តិគឺជាជំនួយខាងស្មារតី និងផ្ដល់នូវថាមពលដើម្បីពួកប្អូនចូលរួមការងារជំនួយជាបន្ត”។
មិនត្រឹមតែគ្រូពេទ្យ នគរបាល កងទ័ពជួរមុខចូលរួមទប់ស្កាត់ជំងឺតែប៉ុណ្ណោះទេ សូម្បីតែប្រជាជនក៏ស្ម័គ្រចិត្តចូលរួមផងដែរ។ សម្ដីអរគុណ ឬការងក់ក្បាលអរគុណយ៉ាងស្មោះសបានធ្វើឲ្យបងប្អូនស្ម័គ្រចិត្តបំបាត់នូវក្ដីនឿយហត់ខ្លះដែរ។ ក្ដីសោមនស្សធំបំផុតរបស់យើងនិងអ្នកស្ម័គ្រចិត្តគឺបានឃើញស្នាមញញឹមស្រស់ស្រាយរបស់ប្រជាជន។
ចូលរួមជំនួយការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពឯស្ពាន កូ ចៀង (ស្រុកកាងឡុង) ប្អូន Huynh Thi Anh Thư និស្សិតផ្នែកតេស្ដវេជ្ជសាស្ត្រវគ្គសិក្សាឆ្នាំ២០១៧បានរៀបរាប់ថា៖ ទឹកសុទ្ធ នំ បាយប្រអប់។ល។ ដែលទទួលពីសប្បុរសជនបានញ៉ាំងឲ្យពួកប្អូនកាន់តែមានកម្លាំងដើម្បីបន្តការងារ។ ទោះជាហត់នឿយ ប៉ុន្តែប្អូនយល់ថានោះគឺជាភារកិច្ចរបស់យុវជនក្នុងការបង្ការនិងទប់ស្កាត់ជំងឺ។
ចំពោះរហស្សនាម”ស្ដេចបញ្ចូលទិន្នន័យ”គឺប្អូនNguyen Minh Manនិស្សិតផ្នែកវេជ្ជសាស្រ្តបម្រុង វគ្គសិក្សាឆ្នាំ២០១៩ ទទួលភារៈខាងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានចាក់វ៉ាក់សាំងបង្ការកូវិដ-១៩។
ប្អូនបានឲ្យដឹងថា៖ ចំពោះប្អូន ទោះជាបានទទួលខាងភារៈណាប្អូនក៏សប្បាយចិត្តទាំងអស់ ព្រោះប្អូនយល់ថា ការបានរួមកម្លាំងដើម្បីប្រយុទ្ធទប់ស្កាត់កូវិដ-១៩គឺជាកិច្ចការដែលមានប្រយោជន៍។
រីឯប្អូន Nguyen Thi Hong Nhi និស្សិតផ្នែកវេជ្ជសាស្រ្ត A វគ្គសិក្សាឆ្នាំ២០១៩ បានឲ្យដឹងថា៖ ការងារចម្បងរបស់ប្អូនគឺយកសំណាកដើម្បីធ្វើតេស្តជូនប្រជាជន។ ឆ្លងតាមការជំនួយ ប្អូនអាចសន្សំចំណេះដឹងនិងបទពិសោធក្នុងពេលខាងមុខ។
Hong Nhi បន្តទៀតថា៖ ចូលរួមជំនួយការច្រើនថ្ងៃបន្តបន្ទាប់ ពេលខ្លះប្អូនមានអារម្មណ៍ហត់ដែរ ប៉ុន្តែនឹកដល់ការបានចំណាយកម្លាំងតិចតួចដើម្បីសុខភាពប្រជាជន ប្អូននិងមិត្តឯទៀតត្រូវខំប្រឹងរាល់ថ្ងៃ។
ជាមួយនឹងស្មារតីសុទិដ្ឋិនិយម សកម្មនិងស្និទ្ធស្នាលរបស់សមាជិកក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តកំពុងអនុវត្តភារកិច្ចបង្កើតនូវបរិយាកាសជំនួយបន្ថែមនូវក្ដីជំនឿ កម្លាំង រួមចំណែកជាមួយខេត្តត្រាវិញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានឆាប់រហ័ស។
យុវជនឃើញថាមានន័យជាងពេលណាទាំងអស់ ពេលដែលវិលត្រឡប់មកពីសកម្មភាព ហើយនឹងក្លាយជានិស្សិតសាកលវិទ្យាល័យត្រាវិញដែលមានការអវិវឌ្ឍខ្លួន និងរឹងប៉ឹងជាងមុន ប្រឈមនឹងលំបាកយ៉ាងណាក៏មិនរួញរា។ រស់នៅចេះរក្សាតម្លៃជីវិត រស់គឺដើម្បីបរិច្ចាគ មិនមែនរស់ដើម្បីតែខ្លនយើងនោះទេ៕
អត្ថបទ៖ Hòang Nam
ប្រែសម្រួល៖ Văn Đông