សាកលវិទ្យាល័យត្រាវិញធ្វើពាណិជ្ជកម្មម៉ាស៊ីនបកសម្បកផ្លែដូងដោយស្វ័យប្រវត្តិ និងផ្ទេរ បច្ចេកវិទ្យាផលិតកម្មនៅខេត្ត បេនត្រែ

(TVU) – នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២២ក្រុមស្រាវជ្រាវផលិតកម្មដែល​ដឹកនាំដោយ​លោកអនុបណ្ឌិត​​ Đang Hoang Vu រួមជាមួយ​បណ្ឌិត Pham Quoc Phongជាប្រធាន​មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ​និងផលិតកម្ម សេវាកម្ម (CSP) នៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ម៉ាស៊ីនបក​សម្បកផ្លែ​​ដូងដល់​សហគ្រាសកែច្នៃដូងនៅឃុំចូវប៊ិញស្រុកយ៉ុងត្រូមខេត្ត​បេនត្រែ។ នេះជាផលិតផលដែលត្រូវបានធ្វើពាណិជ្ជកម្មដោយជោគជ័យ ពីលទ្ធផលនៃគម្រោងស្រាវជ្រាវថ្នាក់​ខេត្តស្ដី​ពី «ផលិតម៉ាស៊ីនបក​សម្បក​​ដូងទុំ​នៅខេត្ត​ត្រាវិញ បម្រើការផលិតខ្សែ​និងជក់​ដូង​។»​17-1

ក្រុមការងារបានរចនា និងផលិតតាមការកម្មង់​ទិញដោយផ្អែកទៅ​លើសមត្ថភាពនៃ​ការ​ផលិតរបស់សហគ្រាស។ លោក​ Đang Hoang Vuដែល​ជា​ប្រធាននៃ​គម្រោងនេះ​បាននិយាយថា «ឧបករណ៍​នេះត្រូវបានផលិតនៅកម្មន្តសាល​មេកានិច​នៃមហា​​វិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញ។ ដើម្បីបំពេញតម្រូវការរបស់​អតិថិជនអំពី​ សុវត្ថិភាពនៅ​ពេល​ធ្វើ​ដំណើរ​ការ​ និងធានា​បាន​នូវ​គុណភាព​របស់​ផ្លែដូង​ក៏​ដូច​ជា​រក្សា​បាន​គុណភាព​របស់​សម្បក​ដូង​​សម្រាប់​ការ​បំបែក​ជា​សរសៃ​។»

17-2

ម៉ាស៊ីន​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​​មាន​សមត្ថភាព​​បក​បាន​​៥០០​ផ្លែ​ក្នុង​មួយ​ម៉ោង។ តាម​រយៈ​ប្រព័ន្ធ​បញ្ចូល​ផ្លែ​ដូងចូល​ទៅ​ក្នុង​ផ្នែក​បក​សម្បក​ដែល​អាច​​ធានាបាន​នូវ​​សុវត្ថិភាពសម្រាប់​​កម្មករ។ លើសពីនេះ ម៉ាស៊ីនក៏មានខ្សែក្រវាត់ដែល​ជញ្ជូនផ្លែ​ដូងដោយផ្ទាល់ទៅកាន់ផ្នែក​បក​សម្បក​ ជួយបង្កើនស្វ័យប្រវត្តិកម្មក្នុងការ​ផលិត និងធានាបាន​នូវ​សុវត្ថិភាពសម្រាប់កម្មករ។

លោក Phu Xuan Tam​ ដែល​ជា​ម្ចាស់អាជីវកម្មបានឱ្យ​ដឹង​ថា «ម៉ាស៊ីននេះ​នាំ​មក​ភាព​ម្ចាស់ការ​ក្នុង​ការ​ជួយ​កម្លាំងពលកម្ម សន្សំសំចៃ លើសពីនេះទៀត​​ប្រភពភ្លើង​អគ្គិសនី​សម្រាប់ដំណើរ​ការ​ម៉ាស៊ីនក៏មានភាពងាយស្រួលផងដែរ ព្រោះវាប្រើប្រាស់បណ្តាញភ្លើង​ក្នុងផ្ទះដូចគ្នា។ ផ្លែ​ដូង​​នៅ​ពេល​ដែល​បក​រួច​វាងាយស្រួលសម្រាប់ការផលិតខ្ទិះ​ដូង ហើយ​ការ​ធ្វើ​ដំណើរ​ការ​ក៏​ងាយ​ស្រួល​​ផងដែរ។»

17-3

 

លោក បណ្ឌិត​ Pham Quoc Phong បានឱ្យ​ដឹង​ថា «បច្ចុប្បន្ននេះ ម៉ាស៊ីនបក​សម្បក​នេះ​មាន​តម្លៃ​សមរម្យ​ ហើយ​ការ​ប្រមូលដើមទុនវិនិយោគវិញ​ក៏​នឹង​បាន​ឆាប់រហ័សផង​ដែរ​។ ជាមួយ​នឹង​ផលិតភាពរបស់​ម៉ាស៊ីននេះ​ វានឹងជួយឱ្យ​អាជីវកម្មសន្សំការចំណាយ និងពេលវេលាផលិត​ទៀត​ផង​។»

ការធ្វើពាណិជ្ជកម្មផលិតផលស្រាវជ្រាវដើម្បីបម្រើដល់​សហគមន៍​បាន​ក្លាយ​ទៅ​ជា​និន្នាការ​របស់សាកលវិទ្យាល័យត្រាវិញក្នុងប៉ុន្មានឆ្នាំជិតៗ​នេះ រួមចំណែកលើកកម្ពស់​គុណភាព​នៃ​ការ​បង្រៀន និងស្រាវជ្រាវរបស់កង​ជួរ​គ្រូ​បង្រៀន​នៃ​​សាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Hoang Vu – Hoang Nam

ប្រែសម្រួល​ដោយ៖ Seha Thach