កម្មវិធីសិក្សាចំនួន៣ទៀតរបស់សាកលវិទ្យាល័យត្រាវិញត្រូវបាន ទទួលស្គាល់ជាប់លំដាប់ថ្នាក់អន្តរជាតិអំពីគុណភាពបណ្តុះបណ្ដាលតាមស្ដង់ដារ AUN-QA

សាកលវិទ្យាល័យត្រាវិញមាន​កម្មវិធីសិក្សា​ចំនួន៣​ ទៀតដែលសម្រេចបានការទទួលស្គាល់គុណភាពបណ្ដុះ​បណ្ដាល​អន្តរជាតិ AUN - QA ​រួម​មាន៖ បរិញ្ញាបត្រ​​គិលានុបដ្ឋាក បរិញ្ញាបត្រកសិកម្ម និង​បរិញ្ញាបត្រ​ភាសាខ្មែរ ដូច្នេះ​ចំនួន​សរុបនៃកម្មវិធីសិក្សា​ដែលសម្រេច​បាន​គុណភាព​បណ្តុះ​បណ្ដាល​តាម​ស្តង់ដារ​​អន្តរជាតិដូច​ AUN-QA  FIBAA  ABET របស់សាកលវិទ្យាល័យ​ត្រាវិញ​​ឡើង​ទៅ​ចំនួន​១៣​កម្មវិធីសិក្សា មាន​ដូច​​៖ កម្មវិធីសិក្សា​ចំនួន៥ត្រូវបានទទួលស្គាល់ស្របតាមស្តង់ដារ​ AUN-QA គឺ៖ បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រ​វារី​វប្បកម្ម​ បរិញ្ញាបត្រ​បសុពេទ្យ នៃ​មហាវិទ្យាល័យកសិកម្ម និងជលផល​ ព្រម​ទាំង​បរិញ្ញាបត្រ​គិលានុបដ្ឋាក​នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ​ និង​បរិញ្ញាបត្រ​ភាសាខ្មែរនៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ និងវិចិត្រ​សិល្បៈខ្មែរណាម​បូ។ កម្មវិធីសិក្សា​ចំនួន៧​​ដែលត្រូវបានទទួលស្គាល់ស្របតាមស្តង់ដារ FIBAAរួម​មាន៖ បរិញ្ញាបត្រ​គ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រ​សេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រហិរញ្ញវត្ថុ-ធនាគារ និងបរិញ្ញាបត្រនីតិសាស្ត្រ;បរិញ្ញាបត្រ​ជាន់ខ្ពស់​ថ្នាក់​អនុបណ្ឌិតផ្នែក៖ ​គ្រប់គ្រងពាណិជ្ជកម្ម និង​គ្រប់គ្រងសេដ្ឋកិច្ចនៃ​មហាវិទ្យាល័យសេដ្ឋកិច្ច-នីតិសាស្ត្រ​; ព្រម​ទាំង​កម្មវិធី​សិក្សា​បរិញ្ញាបត្រ​​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា​ស្រប​តាម​ស្តង់ដារ​ ABET ផង​ដែរ។

11-AUN-QA NURSING page-0001 

ប្រែ​សម្រួល​ដោយ៖ Seha Thach