ជាច្រើនលើកច្រើនសារ យើងត្រូវធ្វើការជ្រើសរើសនូវអ្វីមួយដែលជាកត្តាយ៉ាងសំខាន់កំណត់នូវអនាគតរបស់យើង។ ក្នុងចំណោមការជ្រើសរើសទាំងអស់នោះការជ្រើសរើសមុខជំនាញដើម្បីសិក្សានិង ស្រាវជ្រាវគឺជាការជ្រើសរើសដ៏លំបាកបំផុត។
សម្រាប់សិស្សថ្នាក់វិទ្យាល័យ នេះគឺជារយៈពេលដ៏សំខាន់និងត្រូវបានចាត់ទុកថាជា "ពេលវេលាមាសប្រាក់" សម្រាប់ខ្លួនក្នុងការសម្រេចចិត្តដែលប្រកបដោយគំនិតវាងវៃបំផុត។
សម្រាប់មាតាបិតា និងគ្រូបង្រៀន កម្មវិធីនេះផ្តល់នូវព័ត៌មានដែលចាំបាច់ដើម្បីជំនួយអោយសិស្សក្នុងការ "តម្រង់ទិសសម្រាប់អនាគត ជ្រើសរើសមុខជំនាញអោយបានត្រឹមត្រូវ និង អភិវឌ្ឍសមត្ថភាព" របស់ពួកគេ។
នៅវេលាផ្សាយ៖ ចាប់ពីម៉ោង ១៨និង៣០នាទី ដល់ ម៉ោង២០និង៣០នាទី (ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២) នៅ Fanpage នៃសាកលវិទ្យាល័យត្រាវិញ។ អ្នកអាចសួរសំណួរជាមុនទៅកាន់ក្រុមប្រឹក្សាតាមរយៈ Fanpage ឬ Zalo
ព្រឹត្តិការណ៍ប្រឹក្សាស្តីពីការជ្រើសរើសនិស្សិត តម្រង់ទិសជំនាញសិក្សានិងការងាររបស់សាកលវិទ្យាល័យ ត្រាវិញនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២នៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ១៨ និង ៣០ នាទី ដល់ ម៉ោង ២0 និង ៣0 នាទី និងផ្សាយបន្តផ្ទាល់នៅលើ Fanpage នៃសាកលវិទ្យាល័យត្រាវិញ: https://www.facebook.com/TraVinhUniversity.TVU
សូមគោរពអញ្ជើញលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សរង់ចាំទស្សនា!
————————-
សាកលវិទ្យាល័យត្រាវិញ
លេខ ១២៦ វិថីង្វៀនធៀនថាញ់ អនុសង្កាត់ទី៤ សង្កាត់ទី៥ ក្រុងត្រាវិញ ខេត្តត្រាវិញ
ទូរស័ព្ទ៖ ០២៩៤៣.៨៥៥២៤៦; Zalo: ០៩១១.២០២.៧០៧
ប្រែសម្រួលដោយ៖Diem Phuc