ពិធីបញ្ចូលសមាជិកថ្មី គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណងអប់រំយុវជនអំពីប្រពៃណីស្នេហាជាតិ និងឧត្តមគតិបដិវត្តន៍ រួមចំណែកក្នុងការកសាងសម្ព័ន្ធយុវជនឱ្យកាន់តែរីកចម្រើននិងរឹងមាំ។
សាលាជឿជាក់ថា សមាជិកថ្មីទាំង២១១រូបដែលត្រូវបានទទួលស្គាល់ក្នុងឱកាសនេះ នឹងបំពេញតួនាទីរបស់សមាជិកសម្ព័ន្ធបានល្អ ខិតខំប្រឹងប្រែងសិក្សា អនុវត្ត និងខិតខំពង្រឹងការយល់ដឹង បញ្ជាក់ពីជំហរ និងតួនាទីរបស់សមាជិកក្នុងក្រុមសម្ព័ន្ធយុវជន អង្គការតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់យុវជន គឺជា "បច្ឆាជនដ៏រឹងមាំរបស់បក្ស" បំពេញតម្រូវការរបស់យុវជនក្នុងសម័យថ្មី ក្លាយជាមនុស្សដែលមានប្រយោជន៍ ជាយុវជនឈានមុខ ស្ម័គ្រចិត្តចូលរួមរាល់សកម្មភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច កសាងនិងការពារមាតុភូមិ។
អត្ថបទដោយ៖ L.V Phuong
ប្រែសម្រួលដោយ៖ Van Thon