អង្គ​ប្រ​ជុំ​​ក្រុម​ប្រឹក្សាសាកល​វិទ្យា​ល័យ​ត្រា​វិញ​លើក​ទី​៣​ឆ្នាំ​២០១៣​

ថ្ងៃ​​០១​កុម្ភៈ​​២០១៣​​ក្រុម​ប្រឹក្សាសាកល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​ចាត់​តាំង​អង្គ​ប្រ​ជុំ​លើក​ទី​៣​ ដើម្បី​អនុម័តិ​របាយការណ៍​សកម្ម​ភាព​​ឆ្នាំ២០១២​ ពិភាក្សា​ផែន​ការ​យុទ្ធ​សាស្ត្រ​ និង​ឯក​ភាព​​សកម្មភាព​​ឆ្នាំ២០១៣​។​ លោក​ត្រឹន​ហ្វាន់​គីម ប្រ​ធាន​ក្រុម​ប្រឹក្សា​ធ្វើ​​ជា​អធិបតី។​

 អង្គ​ប្រ​ជុំ​​ក្រុម​ប្រឹក្សាសាកល​វិទ្យា​ល័យ​ត្រា​វិញ​លើក​ទី​៣​ឆ្នាំ​២០១៣​

អ្នក​តំ​ណាង​និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សាលា

 នៅ​​អង្គ​ប្រ​ជុំ​បណ្ដា​សមា​ជិក​ក្រុម​ប្រឹក្សា​បាន​ស្ដាប់​និង​រួម​ពិភាក្សានូវ​​បណ្តា​​គោល​ដៅ​យុទ្ធសាស្ត្រ​​អភិវឌ្ឍសម្រាប់​​ក្រុម​ប្រឹក្សា​​និតិកាល​២០១០ - ២០១៥​ រួម​មាន​គោល​ដៅ​ធំៗ​ ចំ​នួន​៦ គឺ៖​ អភិវឌ្ឍ​ធន​ធាន​មនុស្ស​ អភិវឌ្ឍ​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ អភិវឌ្ឍ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​ អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​ហិរញ្ញវត្ថុ​ អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​​ ​សម្ភារៈឧបទ្ទេស និង​សហ​ប្រតិបត្តិការអន្តរ​ជាតិ។ 

អង្គ​ប្រ​ជុំ​​ក្រុម​ប្រឹក្សាសាកល​វិទ្យា​ល័យ​ត្រា​វិញ​លើក​ទី​៣​ឆ្នាំ​២០១៣​

លោក​បណ្ឌិត​ផាន​ម៉ាញតៀន មាន​ប្រ​សាសន៍​នៅ​អង្គ​ប្រ​ជុំ

គំនិត​រួម​យោ​បល់​និមួយៗ​ នៃ​​អ្នក​តំ​ណាង​​និង​​សមា​ជិក​ក្រុម​ប្រឹក្សា​ទាំង​ឡាយ​ ​ដ៏​ជ្រាល​ជ្រៅ​ឌិត​ជាប់​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​សាលា កំណត់ទិសដៅ​យុទ្ធសាស្ត្រ​​​​អភិវឌ្ឍ​​​តាម​តំ​ណាក់​កាល។ សាស្រ្តា​ចារ្យ​បណ្ឌិត​ វ៉​​វ៉ាន​ទ្រឿង​ មាន​ប្រសាសន៍ថា​៖សាកល​វិទ្យា​ល័យ​ត្រា​វិញ​បន្ត​វិនិយោគ​សម្រាប់​មហាវិទ្យាល័យ​ភាសា​ វប្បធម៌​វិចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ ​ព្រោះ​នេះ​ជា​មហាវិទ្យាល័យ​​សំ​ខាន់​ ​បណ្ដុះ​បណ្ដាល​ផ្នែក​​វប្បធម៌​វិចិត្រ​សិល្ប​ខ្មែរ​ណាម​បូ លក្ខណៈ​វប្បធម៌​នៃ​តំ​បន់។ សាស្ត្រា​ចារ្យរង ​បណ្ឌិត​ ឡេ​ ក្វាង​មិញរួម​យោបល់​ថា​៖ ត្រូវប្រ​មូល​កម្លាំង​ជំ​រុញ​ការ​ស្រាវ​ជ្រាវ​នូវ​មុខ​ជំ​នាញ​​មាន​លក្ខណៈ​តំបន់​​វាល​រាប​ទន្លេ​គឺវ​ឡុង ​កែ​ច្នៃ​យន្តការ​​គ្រប់​គ្រង រៀប​រៀង​បទដ្ឋាន​វិមជ្ឈការនៅ​បណ្តា​ថ្នាក់​ដេប៉ាតឺម៉ង់​ និង​មហាវិទ្យាល័យ ​ ​​បង្កើត​ក្រុម​ប្រឹក្សា​ធានា​គុណ​ភាព​​​ឯក​រាជ សម្រាប់​​សាកល​វិទ្យា​ល័យ​ត្រា​វិញ ​និង​អនុ​វឌ្ឍដ៏​ខ្លាំង​ក្លា​ប​ច្ចេក​វិទ្យា​​ក្នុង​ការ​គ្រប់​គ្រង​ ប្រ​ព័ន្ធ​ប្រ​មូល​ផ្ដុំ​រវាង​បណ្ដា​អង្គ​ភាព​​ចំ​ណុះ​សាលា។ លោក​បណ្ឌិត​ ផាន​​ម៉ាញ​តៀង បញ្ជាក់​ថា៖ បណ្ដុះ​បណ្ដាល​ត្រូវ​តែ​ផ្សារ​ផ្ជាប់​តាម​តម្រូវ​របស់​សង្គម​ ត្រួត​ពិនិត្យ​ពង្រឹង​បណ្ដា​មុខ​ជំ​នាញ​បណ្តុះ​បណ្តាល​​ដែល​បាន​បើក​ និងបញ្ចូល​​បន្ថែម​ទាន់​ពេល​វេលា​​​​នូវ​កម្ម​វិ​ធីបណ្ដុះ​បណ្ដាល​តាម​គោល​ដៅ​របស់​ក្រ​សូង​អប់រំ​។​

​លើ​មូលដ្ឋានគំនិត​យោបល់វិភាគទានរបស់​អ្នក​តំ​ណាង​ចូល​រួម ​​លោកទ្រឹន​ ​ហ្វាន់ គីម​ ប្រ​ធាន​ក្រុម​ប្រឹក្សា បានខួស​បញ្ជាក់​ និង​វាយ​តម្លៃ​ខ្ពស់នូវ​​ទឹក​ចិត្ត​រួម​​យោបល់យ៉ាង​រួស​រាយ​និង​​​ស្មោះ​ត្រង់ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​សម្រាប់​​ផែន​ការណ៍យុទ្ធសាស្ត្រ​​អភិ​វឌ្ឍ​​​យួរ​អង្វែង​របស់​សាលា​។ ទទួល​យកមតិ​យោបល់​​ពី​បណ្ដា​សមា​ជិកហើយ​​នឹង​កែ​ច្នៃ​ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ និង​​គោល​ដៅ​ដែល​បានដាក់​​ចេញ​ បង្កើតនៅ​​ចល​នា​ដ៏​រឹង​មាំ​ផ្ទៃ​ក្នុង​ ពិសេស​លើក​កម្ពស់​​គុណភាព​បណ្ដុះ​បណ្ដាល​ គោល​នយោ​បាយ​​​ទាក់​ទាញ​ធន​ធាន​មនុស្ស​​មាន​សមត្ថភាព​ខ្ពស់។ ក្នុង​ឱ​កាស​នេះ​ដែរ​ក្រុម​ព្រឹក្សា​បាន​បញ្ចូល​បន្ថែម​​សមា​ជិក​​ចំ​នួន៤​​រូប​គឺ៖​ លោក​បណ្ឌិត​ ផាន​ម៉ាញ​តៀង​ អតីត​នាយក​រង​នៃ​ទីស្តី​ការ​អប់រំ​មហាវិទ្យាល័យ លោក​ ប៊ូយ​វ៉ាន​​តុង​ ប្រ​ធាន​ក្រុម​ប្រឹក្សាអភិបាលនៃ​ក្រុម​ហ៊ុនភាគ​ហ៊ុន​ឱ​សថ​ត្រា​វិញ​។​ លោក​ ទ្រឹន​ទ្រុង​ហៀង​ នាយក​នៃ​មន្ទីរ​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជនបទ​ លោក​ លឿង​វ៉ាន​​មិញ​ ចាង​ហ្វាង​នៃ​សាលា​មហា​វិទ្យា​ល័យ​រងវេជ្ជសាស្រ្ត​ត្រា​វិញ។

 

អង្គ​ប្រ​ជុំ​​ក្រុម​ប្រឹក្សាសាកល​វិទ្យា​ល័យ​ត្រា​វិញ​លើក​ទី​៣​ឆ្នាំ​២០១៣​

សមាជិកថ្មី ៤រូបទទួល​​បាច់​ផ្កា​ពី​ក្រុម​ប្រឹក្សា​

ដំ​ណឹង​និង​រូប​ភាព៖ ហ្វិញ​សាង