អង្គប្រជុំក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញលើកទី៣ឆ្នាំ២០១៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 មីនា 2013
- ចុចដង៖ 1834
ថ្ងៃ០១កុម្ភៈ២០១៣ក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញបានចាត់តាំងអង្គប្រជុំលើកទី៣ ដើម្បីអនុម័តិរបាយការណ៍សកម្មភាពឆ្នាំ២០១២ ពិភាក្សាផែនការយុទ្ធសាស្ត្រ និងឯកភាពសកម្មភាពឆ្នាំ២០១៣។ លោកត្រឹនហ្វាន់គីម ប្រធានក្រុមប្រឹក្សាធ្វើជាអធិបតី។
អ្នកតំណាងនិងសមាជិកនៃក្រុមប្រឹក្សាសាលា
នៅអង្គប្រជុំបណ្ដាសមាជិកក្រុមប្រឹក្សាបានស្ដាប់និងរួមពិភាក្សានូវបណ្តាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍសម្រាប់ក្រុមប្រឹក្សានិតិកាល២០១០ - ២០១៥ រួមមានគោលដៅធំៗ ចំនួន៦ គឺ៖ អភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល អភិវឌ្ឍស្រាវជ្រាវវិទ្យាសាស្ត្រ អភិវឌ្ឍប្រភពធនធានហិរញ្ញវត្ថុ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈឧបទ្ទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកបណ្ឌិតផានម៉ាញតៀន មានប្រសាសន៍នៅអង្គប្រជុំ
គំនិតរួមយោបល់និមួយៗ នៃអ្នកតំណាងនិងសមាជិកក្រុមប្រឹក្សាទាំងឡាយ ដ៏ជ្រាលជ្រៅឌិតជាប់នឹងស្ថានភាពជាក់ស្ដែងរបស់សាលា កំណត់ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍតាមតំណាក់កាល។ សាស្រ្តាចារ្យបណ្ឌិត វ៉វ៉ានទ្រឿង មានប្រសាសន៍ថា៖សាកលវិទ្យាល័យត្រាវិញបន្តវិនិយោគសម្រាប់មហាវិទ្យាល័យភាសា វប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូ ព្រោះនេះជាមហាវិទ្យាល័យសំខាន់ បណ្ដុះបណ្ដាលផ្នែកវប្បធម៌វិចិត្រសិល្បខ្មែរណាមបូ លក្ខណៈវប្បធម៌នៃតំបន់។ សាស្ត្រាចារ្យរង បណ្ឌិត ឡេ ក្វាងមិញរួមយោបល់ថា៖ ត្រូវប្រមូលកម្លាំងជំរុញការស្រាវជ្រាវនូវមុខជំនាញមានលក្ខណៈតំបន់វាលរាបទន្លេគឺវឡុង កែច្នៃយន្តការគ្រប់គ្រង រៀបរៀងបទដ្ឋានវិមជ្ឈការនៅបណ្តាថ្នាក់ដេប៉ាតឺម៉ង់ និងមហាវិទ្យាល័យ បង្កើតក្រុមប្រឹក្សាធានាគុណភាពឯករាជ សម្រាប់សាកលវិទ្យាល័យត្រាវិញ និងអនុវឌ្ឍដ៏ខ្លាំងក្លាបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ប្រព័ន្ធប្រមូលផ្ដុំរវាងបណ្ដាអង្គភាពចំណុះសាលា។ លោកបណ្ឌិត ផានម៉ាញតៀង បញ្ជាក់ថា៖ បណ្ដុះបណ្ដាលត្រូវតែផ្សារផ្ជាប់តាមតម្រូវរបស់សង្គម ត្រួតពិនិត្យពង្រឹងបណ្ដាមុខជំនាញបណ្តុះបណ្តាលដែលបានបើក និងបញ្ចូលបន្ថែមទាន់ពេលវេលានូវកម្មវិធីបណ្ដុះបណ្ដាលតាមគោលដៅរបស់ក្រសូងអប់រំ។
លើមូលដ្ឋានគំនិតយោបល់វិភាគទានរបស់អ្នកតំណាងចូលរួម លោកទ្រឹន ហ្វាន់ គីម ប្រធានក្រុមប្រឹក្សា បានខួសបញ្ជាក់ និងវាយតម្លៃខ្ពស់នូវទឹកចិត្តរួមយោបល់យ៉ាងរួសរាយនិងស្មោះត្រង់ បានរួមចំណែកយ៉ាងសកម្មសម្រាប់ផែនការណ៍យុទ្ធសាស្ត្រអភិវឌ្ឍយួរអង្វែងរបស់សាលា។ ទទួលយកមតិយោបល់ពីបណ្ដាសមាជិកហើយនឹងកែច្នៃឲ្យសមស្របទៅតាមតម្រូវការ និងគោលដៅដែលបានដាក់ចេញ បង្កើតនៅចលនាដ៏រឹងមាំផ្ទៃក្នុង ពិសេសលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល គោលនយោបាយទាក់ទាញធនធានមនុស្សមានសមត្ថភាពខ្ពស់។ ក្នុងឱកាសនេះដែរក្រុមព្រឹក្សាបានបញ្ចូលបន្ថែមសមាជិកចំនួន៤រូបគឺ៖ លោកបណ្ឌិត ផានម៉ាញតៀង អតីតនាយករងនៃទីស្តីការអប់រំមហាវិទ្យាល័យ លោក ប៊ូយវ៉ានតុង ប្រធានក្រុមប្រឹក្សាអភិបាលនៃក្រុមហ៊ុនភាគហ៊ុនឱសថត្រាវិញ។ លោក ទ្រឹនទ្រុងហៀង នាយកនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក លឿងវ៉ានមិញ ចាងហ្វាងនៃសាលាមហាវិទ្យាល័យរងវេជ្ជសាស្រ្តត្រាវិញ។
សមាជិកថ្មី ៤រូបទទួលបាច់ផ្កាពីក្រុមប្រឹក្សា
ដំណឹងនិងរូបភាព៖ ហ្វិញសាង